ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងផែនការ លោក លេង ផាលី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៥០០នាក់ ចុះបណ្តុះបណ្តាលវគ្គសង្រ្គោះបឋមពិនិត្យព្យាបាលជំងឺ និងនាំយកថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ។ លោក លេង ផាលី ក៏ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ផងដែរ ។ ការចុះពិនិត្យ ព្យាបាល និងចែកឱសថជូនប្រជាពលរដ្ឋ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានធ្វើឡើងកាលពីថ្ងៃទី២៣ មេសា ២០២៣ ស្ថិតនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ កម្មវិធីនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានការសហការចូលរួមពីអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង, ថ្នាក់ដឹកនាំខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំស្រុកសេសាន, ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរថ្នាក់មូលដ្ឋានផងដែរ។ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ […]
យោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីចំនួន ៤២នាក់ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរចូលសាលាហ្វឹកហ្វឺន

កំពង់ឆ្នាំង : អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញជួបសំណេះសំ ណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន ៤២នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ ក្នុងពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៩ មេសា ២០២១នេះ ក៏ការអញ្ជើញចូលរួមពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង បានថ្លែឲ្យដឹងក្នុងពិធីនោះថា នៅខេត្តកំពង់ឆ្នាំង បេក្ខជនដែលមានលក្ខណសម្បត្តិជាប់ជាស្ថាពរចំនួន ៤២នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំជូនដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះផងដែរ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវការអបអរសាទរចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេម ភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលចេញពីការជ្រើសរើសក្នុងខេត្តកំពង់ឆ្នាំង។ លោកអភិបាលខេត្តនូវបានសំដែងនូវការកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជា […]
ប្រវត្តិដើមដំបូងបង្អស់នៃ «វត្តភ្នំ» និងក្លាយមកជាទីក្រុង «ភ្នំពេញ» រហូតមកទល់សព្វថ្ងៃ

រាជធានីភ្នំពេញត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ភ្នំពេញ គឺមានកំណើតដំបូងពីដូនចាស់ម្នាក់ឈ្មោះពេញ ។ ដូនពេញ គឺជាមនុស្សគួរឲ្យគោរពស្រឡាញ់ពីអ្នកផងទាំងពួង និងប្រកបដោយសន្តានចិត្តសប្បុរសធម៌ បានមកតាំងទីលំនៅត្រង់ម្តុំមាត់ទន្លេ«ចតុមុខ»ដែលជាទីប្រសព្វនៃទន្លេមេគង្គលើ,មេគង្គក្រោម, ទន្លេសាប និងទន្លេបាសាក់ ។ ថ្ងៃមួយក្នុង គ.ស ១៣៧២ ភ្លៀងបានបង្អុរចុះមួយមេយ៉ាងធំ ធ្វើឲ្យទឹកទន្លេជន់លិចល្ហល្ហាច។ ពេលនោះ ដូនពេញដែលបានចុះទៅកំពង់ទឹក ស្រាប់តែឃើញដើមគគីរដ៏ធំមួយដើម ត្រូវបានទឹកទន្លេកួចអណ្តែតវិលវល់នៅក្បែរច្រាំង ។ ឃើញដូច្នេះ ដូនពេញក៏ហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះមកលើគោក។ ពេលស្រង់ដើមគគីរចេញពីក្នុងទឹកបានហើយ ដូនពេញក៏ប្រទះឃើញព្រះពុទ្ធរូប៤ព្រះអង្គ តូចៗ ធ្វើពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើពីថ្ម ស្ថិតនៅក្នុងប្រហោងឈើគគីរនោះ។ ដូនពេញ មានសេចក្តីត្រេកអរឥតឧបមា ហើយក៏បានចាត់ការសង់ខ្ទមតូចមួយ សម្រាប់តម្កល់វត្ថុជាទីសក្ការៈទាំងនោះទុកជាបណ្ដោះអាសន្ន។ ក្រោយមក ដូនពេញក៏អំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនជាកូនភ្នំមួយ ហើយបន្តិចម្តងៗ កូនភ្នំនោះក៏បានក្លាយទៅជាភ្នំ ដ៏ធំមួយ។ ដូនពេញក៏ចាត់ឲ្យគេសង់ព្រះវិហារមួយ ដើម្បីតម្កល់ព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ។ ចំណែកឯព្រះពុទ្ធរូបមួយអង្គទៀតដែលធ្វើពីថ្ម ក៏ត្រូវបានគេដង្ហែយកទៅតម្កល់ក្នុងអាសនៈមួយ នៅឯជើងភ្នំប៉ែកខាងកើត នៃព្រះវិហារ ។ បន្ទាប់ពីសាងសង់ព្រះវិហាររួចហើយ ដូនពេញ ក៏បាននិមន្តព្រះសង្ឃឲ្យមកគង់នៅលើជើងភ្នំនោះដែរ ។ គឺចាប់តាំងពីពេលនោះហើយ ដែលទីតាំងនោះត្រូវបានគេហៅឈ្មោះថា« វត្តភ្នំដូនពេញ» ហើយដែលក្រោយមកត្រូវគេហៅកាត់ថា […]
សាកសពបុរសចំណាស់ម្នាក់ស្លាប់នៅក្នុងព្រៃជ្រៅ សង្ស័យវង្វេងព្រៃដាច់អាហារក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេរកអត្តសញ្ញាណ និងក្រុមគ្រួសារឃើញហើយ

មណ្ឌលគីរី ៖ សាកសពបុរសចំណាស់ម្នាក់ ដែលគេប្រទះឃើញដេកស្លាប់លើទីទួល ក្នុងតំបន់ព្រៃជ្រៅមួយកន្លែងក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេរកឃើញអត្តសញ្ញាណ និងក្រុមគ្រួសារឃើញហើយ ។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង លោកវ៉ាន ដានីន បានឲ្យដឹងនៅថ្ងៃទី៥ មេសា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចបានស្វែងរកក្រុមគ្រួសាររបស់សពបុរសចំណាស់នោះឃើញហើយ និងក្រុមគ្រួសារកំពុងយកសាសពទៅធ្វើបុណ្យតាមប្រពៃណីហើយ ។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង ដែលបានដកស្រង់សំដីបញ្ជាក់ពីកូនប្រុសសពបុរសរូបនោះ ឈ្មោះ ពៅ សុខណា បានឲ្យដឹងថា ឪពុករបស់ខ្លួនដែលបានស្លាប់នោះ មានឈ្មោះ ពៅ រ៉ា អាយុ៦២ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបានឲ្យដឹងទៀតថា ឪពុករបស់ខ្លួនមានសតិមិនគ្រប់រយៈពេល៣ឆ្នាំមកហើយ ។ សព្វដងតែងតែជិះម៉ូតូចេញពីផ្ទះពេលព្រឹក ទៅរើសអេតចាយ ហើយត្រឡប់មកវិញពេលល្ងាច ឬពេលថ្ងៃត្រង់។ ប៉ុន្តែថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គាត់បានចេញពីផ្ទះជិះម៉ូតូម៉ាក់wave កញ្ចាស់ ១គ្រឿង ដូចសព្វដង ប៉ុន្តែមិនឃើញគាត់ត្រឡប់មកវិញឡើយ ។ ក្រោយការបាត់ដំណឹង […]
ស្ថានភាពត្រីងាប់ច្រើនរហូតជិត ៤រយតោន នៅតាមបែចិញ្ចឹមត្រី នៅក្រុងកំពង់ឆ្នាំង នាប៉ុន្មានថ្ងៃមកនេះ បានធូស្រាលបន្តិចហើយ

កំពង់ឆ្នាំង : ស្ថានភាពត្រីងាប់នៅតាមបែចិញ្ចឹមត្រី នៅក្រុងកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី៥ មីនា ២០២៣នេះ បានធូស្រាលបន្តិចហើយ បន្ទាប់មានត្រីងាប់ច្រើនរហូតជិត ៤រយតោន តាមបែមួយចំនួន នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀង ។ សេចក្តីរាយការណ៍ពីអាជីវករចិញ្ចឹមត្រីតាមបែ នៅក្នុងទន្លេ នាភូមិចុងកោះ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីតាមបែបានចាប់ផ្តើមងាប់ តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។ ប្រភេទត្រីចិញ្ចឹម ដែលបានងាប់ទាំងនោះ រួមមានដូចជា ត្រីខ្យា, ត្រីពោ, ត្រីសណ្តាយ, ត្រីឆ្ពិន និងត្រីព្រលូង ។ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក លី ឡា បានឱ្យដឹងថា ត្រីដែលចិញ្ចឹមតាមបែរបានងាប់ ពីបីថ្ងៃមកហើយ មូលហេតុដោយសារអាកាសធាតុនាប៉ុន្មានថ្ងៃចុងក្រោយនេះក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេធំ ទើបបានបង្កឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីទាំងអស់នោះងាប់ ។ លោកបានបន្តថា ត្រីតាមបែរនិមួយៗងាប់អស់ច្រើន ដែលមួយបែៗងាប់អស់ប្រមាណជា១០% ទៅ២០% គឺចន្លោះពី ១តោន […]
ប្រវត្តិមេទ័ពខ្មែរសម័យអង្គរទាំង ១២រូប ដែលដាក់តាំងរូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប

១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេង អញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលា ការ បុព្វជិតសាសនាជាដើម។ ២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២ (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ ដូនតាវង្សត្រ កូលរបស់លោក ក៏ជាអ្នកបម្រើរាជការ និងកងទ័ពច្រើនជំនាន់មកហើយ ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ ។ ៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទី និងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី […]
យុទ្ធសាស្រ្តសម្រេចការងារធំរបស់តេជោយ៉ត គឺកុំរវល់ខ្វល់ខ្វាយនឹងទ័ពក្រោយ តែត្រូវកាន់ជំហ៊រនឹងគោលដៅជាមួយទ័ពមុខ

ក្រោយអំពីឧកញ៉ាតេជោបុរារាជមាស ធ្វើមរណកាលដោយមិនមានបុត្របន្តដំណែង ឧកញ៉ារាមរាជតេជោយ៉តត្រូវបានព្រះមហាក្សត្រតែងតាំងជាចៅហ្វាយខេត្តកំពង់ស្វាយជំនួស ឧកញ៉ាតេជោមាស។ លុះដល់ឆ្នាំ១៦៣៦ ក៏កើតហេតុមានក្រុមឈ្លើយសឹកសៀមដែលទ័ពខ្មែរយើងចាប់បានក្នុងគ្រាចម្បាំង កើតប្រមូលផ្ដុំគ្នាហើយធ្វើការបះបោរនៅខេត្តពោធិសត្វ រហូតដល់មន្ត្រីរាជការខ្មែរ ខេត្តពោធិសាត់ ខ្លុង ក្រគរ រលៀប្អៀរ និង ក្រង មិនអាចទប់ទល់បាន ទើបរត់ចេញមកកាន់ក្រុងឧត្តុង្គក្រាបបង្គំទូល ព្រះបរមបពិត្រ ព្រះជ័យចេស្ដា ព្រះមហាក្សត្រខ្មែរឯគ្រានោះ។ ព្រះបរមបពិត្រភ្នកនឹកដល់ឧកញ៉ាតេជោ ថាបើសិនជាតេជោមាសនៅមានជីវិតម្លោះហើយទ្រង់នឹងមិនចាំបាច់ភ័យព្រួយនូវហេតុការណ៍ទាំងនេះទេ តើឥឡូវអ្នកណានឹងជំនួសតេជោមាសបាន។ ព្រះមហាបពិត្រទ្រង់គិតនឹកដល់សំបុត្របណ្តាំរបស់តេជោមាសដែលមានសេចក្តីថា ” ព្រះនគរយើងតទៅមុខនឹងកើតមានសង្គ្រាមមានសត្រូវជាច្រើនមិនខាង ទូលបង្គំជាខ្ញុំអាឥតបុត្រនឹងតវង្សត្រកូល ដូច្នេះហើយទើបទូលបង្គំបានបង្ហាត់បង្រៀនវិជ្ជាការដល់ឧកញ៉ារាមរាជតេជោយ៉តជាស្រេចហើយ ។ ថ្វីបើអាយ៉ងនេះមានជាតិកំណើតទាបក៏ពិតមែន តែមានចិត្តគំនិត និងតម្រិះ ប្រាជ្ញាស្លូតត្រង់ណាស់ ទូលបង្គំសូមថ្វាយឧកញ៉ានេះជាជំនួសទូលបង្គំ នឹងត្រាស់ប្រើយ៉ាងណានោះ តាមសព្វព្រះរាជហឫទ័យ”។ ដោយហេតុដូចនេះហើយ ទើបព្រះករុណាទ្រង់ត្រាស់អោយសម្តេចចៅហ្វាទឡ្ហៈ ចេញសំបុត្រកោះហៅ ឧកញ៉ារាមរាជតេជោ យ៉ត មកក្រាបបង្គំគាល់ជាប្រញាប់។ ចំណែកឯការណ៍ដែលឈ្លើយសឹកសៀម បះបោរនេះទ្រង់ចាត់អោយ ឧកញ៉ាចក្រី ឧកញ៉ាក្រឡាហោមចេញទ័ពទៅតទល់សិន។ ឧកញ៉ាតេជោយ៉ត បន្ទាប់ពីទទួលបានសំបុត្រហើយនោះ ដោយការណ៍ជាបន្ទាន់ពេកផង ក៏កេណ្ឌពលបានប្រមាណ៥០០នាក់ប៉ុណ្ណោះ ធ្វើដំណើរមកកាន់ឧត្តុង្គ ដើម្បីក្រាបបង្គំគាល់។ ក្នុងខណៈដែលក្រាបបង្គំគាល់ ព្រះករុណាទ្រង់បានត្រាស់សួរទៅកាន់តេជោយ៉តថា “ការណ៍ដែលពូតេជោមាស មានសំបុត្រមកទូលយើងថា […]
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣

កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅថ្ងៃទី២៨ មីនា ២០២៣ ដែលមានការអញ្ជើញចូលរួមជាអធិបតីបិទ ដោយអគ្គស្នងការរងនគរបាលជាតិ លោកជំទាវ ឧត្តមសេ នីយ៍ឯក រស់ ច័ន្ទសោភា ជាតំណាងអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមផងដែរ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន ដែលជាតំណាងអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឯក ស៊ុនរស្មី, ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី, មន្ត្រីពាក់ព័ន្ធ រួមនិងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបជាង២០០នាក់ផងដែរ ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីសកម្មភាពការអនុវត្តក្នុងឆ្នាំ២០២២ ដែលរាយការណ៍ដោយស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី រួចមក អភិបាលរងខេត្ត លោក ឈិន សេងងួន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំង […]
ព្រះអគ្គិកីឡា ឬភ្លើងគុបកីឡា កំពុងស្ថិតនៅប្រទេសហ្វីលីពីន បន្ទាប់ពីទើបចាកចេញពីប្រទេសវៀតណាម

ហ្វីលីពីន ៖ ព្រះអគ្គីកីឡា ឬភ្លើងគុបកីឡា ដែលកំពុងដង្ហែព័ទ្ធជុំវិញប្រទេសអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត បានបញ្ចប់ការដង្ហែរក្នុងប្រទេសវៀតណាម និងបានបន្តធ្វើដំណើរទៅដល់អាកាសយានដ្ឋានរដ្ឋធានីម៉ានីលប្រទេសហ្វីលីពីនហើយ នៅថ្ងៃទី២៥ មីនា ២០២៣ នេះ ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លោក ហោ សារុន ដែលបានដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានឲ្យដឹងនៅថ្ងៃនេះថា ការដង្ហែរភ្លើងគុបកីឡាបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នាព្រលឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ។ ការដង្ហែភ្លើងគុបទៅដល់ បានទទួលការអញ្ជើញស្វាគមន៍ពី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន លោក ផន ពៅ និងអគ្គលេខាធិការរងគណៈកម្មាធិការអូឡាំពិក លោក CARL IRVING SAMBRANO ផងដែរ។ ភ្លើងគប់កីឡា បានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅទីក្រុងTagaytay ជាផ្លូវការនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ បន្ទាប់ពីស្ថិតនៅក្នុងប្រទេសហ្វីលីពីន អស់រយៈពេល […]
សប្ដាហ៍ទី២ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់

សប្ដាហ៍ទី២ ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង ៣០ម៉ឺននាក់ ។ យោងតាមក្រសួងទេសចរណ៍ ក្នុងសប្តាហ៍ទី២ ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៣០ម៉ឺន ៦ពាន់ ៥១៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥ម៉ឺន ៤ពាន់ ៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥ម៉ឺន ១ពាន់ ៨៩៨នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ – ខេត្តព្រះសីហនុ ៦ម៉ឺន ៨ពាន់ ៦៧នាក់ – ខេត្តសៀមរាប ៤ម៉ឺន ២ពាន់ ៨៦៣នាក់ – រាជធានីភ្នំពេញ ៤ម៉ឺន ៤៧៣នាក់ – ខេត្តកំពត ២ម៉ឺន ៥ពាន់ ២៣៣នាក់ – ខេត្តបាត់ដំបង ២ម៉ឺន ៥ពាន់ ១៩៩នាក់ – ខេត្តកំពង់ចាម ១ម៉ឺន ៤ពាន់ ១៨០នាក់ – ខេត្តបន្ទាយមានជ័យ ១ម៉ឺន […]