នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រកឃើញកុមារីម្នាក់ ឆ្លងជំងឺ​ ហ្ស៊ីកា Zika នៅខេត្តកំពង់ធំ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានរកឃើញកុមារីម្នាក់​ អាយុ ៧ឆ្នាំ បានឆ្លងជំងឺ​ ហ្ស៊ីកា​ ដែលមានអាស័យដ្ឋានរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ យោងតាមការផ្សាយតាមហ្វេសប៊ុកផេកផ្លូវការនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា កុមារីរូបនោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ផ្នែកសង្គ្រោះបន្ទាន់កុមារ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងទៀតថា រោគសញ្ញាដំបូងនៃកុមារីរូបនោះ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នាងមានអាការៈ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក ។ បន្ទាប់ពីគ្រូពេទ្យបានព្យា  បាលកុមារីបានធូរស្បើយលែងមានក្អួតទៀត ហើយគ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ មួយថ្ងៃបន្ទាប់ គឺនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមគ្រួពេទ្យបានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ និងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លទ្ធផលបានបង្ហាញថា កុមារីរូបនោះមានវិជ្ជមានជំងឺហ្សីកា​ ។ បើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ជំងឺហ្ស៊ីកា​ (Zika Virus), […]

សមត្ថកិច្ចចុះបង្រ្កាបហាងកាហ្វេបង្កប់សេវាផ្លូវភេទចំនួន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖​ សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទចំនួន​៣ទីតាំង ក្នុងពេលតែមួយ​ និងបានខ្លួនជនសង្ស័យចំនួន​ ១២នាក់ ទៅកាន់អធិការដ្ឋាន។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយកម្លាំងគណៈបញ្ជាការឯកភាពដឹកនាំដោយអភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ លោក ចាប ឌីណា ។ គោលដៅទាំង៣ទីតាំងនៃហាងកាហ្វេ ដែលមានបង្កប់សេវាកម្មផ្លូវភេទរួមមាន៖ ទី១​ ហាងកាហ្វេ នៅលើផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៥នាក់(ស្រី៤) ក្នុងនោះរួមមាន ម្ចាស់ទីតាំងម្នាក់ ស្រ្តីបម្រើ​ ៣នាក់​ និងអ្នកទួលសេវាកម្មផ្លូវភេទ​ ម្នាក់។ ទី២ ហាងកាហ្វេស្ថិតនៅផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ សង្កាត់ស្រះចក ។ មន្ត្រីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់ ជាស្រ្តីបម្រើសេវកម្មផ្លូវភេទ ។ ទី៣ ហាងកាហ្វេស្ថិតនភផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥ សង្កាត់ស្រះចក ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន​ ៥នាក់ (ស្រី៤នាក់) ក្នុងនោះមានអ្នកអនាម័យ ម្នាក់ អ្នកយាមម៉ូតូ […]

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពពីការកើនឡើងនៃទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំមន្ត្រីជំនាញរាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។   ស្ថានភាពទឹកស្ទឹងស្ទោងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានការស្រកចុះបន្តិចហើយ ចំពោះឃុំដែលកំពុងរងការលិចលង់ច្រើនជាងគេ មានចំនួន ៤ឃុំ គឺឃុំព្រះដំរី ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំទ្រា ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងមិនទាន់មានសេចក្តីរាយការណ៍ ពីករណីប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយទឹកជំនន់ទឹកភ្លៀងនេះនៅឡើយទេ។  ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការកាយរំដោះទឹកនៅតាមប្រព័ន្ធលូផ្សេងៗ ឱ្យបានធំទូលាយ ចៀសវាងរងនូវការជន់លិចដដែលៗដោយសារការកកស្ទះ និងដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាទឹកស្ទឹងស្ទោង ក្នុងការបន្ធូរ និងបង្ហូរទឹកឱ្យស្រកចុះលឿន និងឈានទៅរកការសង្គ្រោះស្រែស្រូវ ចំការ ផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឲ្យបានទាន់សភាពការណ៍ ដូចជាការជួយសង្គ្រោះដល់អាយុជីវិតមនុស្ស សត្វ ផងដែរ។   ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ […]

កម្លាំងគណ:បញ្ជាការឯកភាពស្រុកជល់គីរី បន្តចុះសហការគ្នាបង្ក្រាបបទល្មើសនេសាទបើទោះជាបទល្មើសនាសាទនៅតែមាន

កំពង់ឆ្នាំង: ក្រុមការងារគណ:បញ្ជាការឯកភាពស្រុកជលគីរី រួមសហការជាមួយនឹងអង្គភាពពាក់ ព័ន្ធ បានបន្តចុះបង្ក្រាបបទល្មើសជលផល បើនៅតែមានក្នុងតំបន់របស់ខ្លួនគ្រប់គ្រង ។ ប្រតិបតិ្ត​ការ​នេះ បានធ្វើឡើងនៅថ្ងៃទី២១ កញ្ញា ២០២៣នេះ ដែលាមានការចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក, កម្លាំងនគបាលស្រុកជលគីរី, កម្លាំងនគបាលប៉ុសន៍ប៉ុស្តិ៍រដ្ឋបាលឃុំពាមឆ្កោក, ជលផលផលផ្នែកកំពុងប្រាសាទ, ជលផលសុខជល់គីរី និងសហគមន៍នេសាទផងដែរ ដែលស្ថិតនៅចំណុចវាលស្រង៉ែ និងមេទឹកពាមឆ្កោក ភូមិពាមឆ្នោត ឃុំទាមឆ្នោត ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ។  អភិបាលរងស្រុកជល់គីរី និងជាគណៈបញ្ជាការឯកភាពស្រុក លោក មុត ម៉េង ដែលបានដឹកនាំ ប្រតិបត្តិការចុះបង្រ្កាបនោះ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានរុះរើនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់យកទៅកាប់បំផ្លាញចោល នៅទីតាំងចំនួន១០កន្លែង ដែលមានប្រវែងសរុប ៣ពាន់ ៤០០ម៉ែត្រ លបលូស្បៃមុង១០គ្រឿង បង្គោល ១៥០ដើម និងបានចាក់លែងកូនត្រីល្អិតៗចូលបឹងវិញ ចំនួន១០០គីឡូក្រាម។ នៅក្នុងកិច្ចប្រតិបត្តិការថ្ងៃនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២៦នាក់ និងមធ្យោបាយធ្វើសកម្មភាពការណូតបាឡាស្នាច់ តូចធំសរុប ៦គ្រឿង ។ ប្រធានក្រុមការងាជាគណៈបញ្ជាការឯកភាពស្រុកជលគីរី បានធ្វើការអំពាវនាវយ៉ាងទទួចដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការនេសាទដោយឧបករណ៍នេសាទដែលច្បាប់ត្រូវហាមឃាត់។ ការបង្ក្រាបបទល្មើសនេសាទត្រូវគេកត់សម្គាល់ឃើញថា បានធ្វើឡើងជាច្រើនកន្លងមក […]

ខណ្ឌដូនពេញចូលរួមការទូងស្គរអបអរសាទរការដាក់ប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ បានចូលរួមជាមួយនឹងបណ្តាខណ្ឌ, ក្រុង, ស្រុក, ខេត្ត ទូទាំងប្រទេស ក្នុងការវាយគង ទូងស្គរ វាយជួង វាយរគាំង និងវាយឃ្មោះ ក្នុងការអបអរសាទរ ការដាក់បញ្ចូល«រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សំលេងវាយគង វាយឃ្មោះ និងទូងស្គ និងសម្រែកជ័យឃោស «ជ័យយោព្រះរាជណាចក្រកម្ពុជា » ត្រូវបានបន្លឺឡើងលាន់ឮព្រមៗគ្នាទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ សីហា ២០២៣នេះ ។ ការរៀបចំប្រារព្ធពិធីវាយកគង វាយឃ្មោះ ទូងស្គ និងស្រែកជ័យឃោសយ៉ាងគគ្រឹកគគ្រេងព្រមៗគ្នានៅវេលាម៉ោង ៧ និង០០ នាទីព្រឹកមិញនេះ  បានធ្វើឡើងនៅគ្រប់ទីវត្តអារាម តាមវិហារសាសនា គ្រប់ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ វិស័យឯកជន និងតាមបណ្តារោងចក្រសហគ្រាសផ្សេងៗ ដើម្បីអបអរសាទរ ការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» របស់កម្ពុជា ចូលជាសម្បត្តិបេតិ កភណ្ឌពិភពលោក ។ ពិធីដែលធ្វើឡើងនៅរដ្ឋបាលខណ្ឌដូនពេញ មានការអញ្ជើញជាអធិបតីដោយអភិបាលខណ្ឌដូនពេញ លោក ជា ខេមា, អភិបាលរងខណ្ឌដូនពេញលោក […]

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប ដើម្បីធានានិរន្តរភាពពូជត្រីឲ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ

កំពង់ធំ៖ បទល្មើសជលផល ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ នៅក្នុងបឹងទន្លេសាប ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំបង្រ្កាប និងរឹបអូសបាន ក្នុងទីតាំងផ្សេងគ្នា  ។ ប្រតិបត្តិការណ៍នេះ បានដឹកនាំដោយ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក ជិន ស៊ីថា ដែលមានការចូលរួមមន្ត្រីក្រោមឱវាទ និងកម្លាំងចម្រុះ និងក៏មានការចូលរួមសហការពីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ដៀប ពិសិទ្ធ, អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក ប៉ែន ធារ៉ាត់ និងនាយរងអធិការរដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ប៉ី វិចិត្រ ចុះបង្ក្រាបបទល្មើសជលផល រឹបអូសឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ នៅក្នុងបឹងទន្លេសាប ។   ប្រតិបត្តិការរួមគ្នាពីកម្លាំងសមត្ថកិច្ចចម្រុះខេត្តនោះ បានធ្វើឡើងនៅថ្ងៃទី១៨ កញ្ញា ២០២៣ នៅចំណុចមុខព្រែកគន្លងតាឈុន ដងទុង កោះបឹងស្រែ មុខព្រែកតាសោម បឹងម៉ា និងបឹងកំ ភ្លាញធំ ជាប់ព្រំប្រទល់តំបន់អភិរក្សលេខ២ស្ទួន ស្ថិតក្នុងភូមិសាស្រ្ត ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។   នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក […]

ជនសង្ស័យប្រើហិង្សាកាប់ព្រះសង្ឃនឹងកាំបិតឲ្យរងរបួសធ្ងន់ នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានក្រោយការរត់គេចអស់រយៈពេល​២៤ម៉ោង

 កំពង់ធំ ៖ ជនសង្ស័យដែលបានរត់គេចខ្លួនអស់រយៈពេល​២៤ម៉ោង ក្រោយប្រើហិង្សាកាប់ព្រះ សង្ឃនឹងកាំបិតឲ្យរងរបួសធ្ងន់ នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី ១៨ កញ្ញា ២០២៣នេះ ។ អធិការស្តីទីនគរបាលស្រុកស្ទោង លោកវរៈសេនីយ៍ទោ ជឹម រីណា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ហេតុការណ៍កាប់ព្រះសង្ឃនេះ បានកើតឡើងកាលពីថ្ងៃទី១៧ កញ្ញា ម្សិលមិញ នៅក្នុងវត្តស្ពឺជើង ស្ថិតក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្រោយតាមស្វែងរក និងស្រាវជ្រាវរកកន្លែងលាក់ខ្លួន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ចិនខាងជើង បានឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។    អធិការស្តីទីនគរបាលស្រុកស្ទោង បានឲ្យដឹងទៀតថា ប្រតិបត្តិការចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានផ្ទុះអំពើហឹង្សាយកកាំបិតកាប់ព្រះសង្ឃមួយព្រះអង្គ ឲ្យរងរបួសជាទម្ងន់នោះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំបង់ធំ ។ សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ មី […]

គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ គ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ

កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម – ព្រែកប្រា) ។ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននេះ ក៏មានការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិចំនួន ១៥ផ្សេងទៀតផងដែរ ដែលបានធ្វើឡើង រវាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន លោក លី ឈាង ក្នុងដំណើរទស្សនកិច្ចរបស់ម្តេច ហ៊ុន ម៉ាណែត ទៅប្រទេសចិន កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។ គម្រោងស្ពានព្រែកប្រា-ចាក់អង្រែ ត្រូវបានក្រសួងសារធារណការ និងដឹកជញ្ជូនបញ្ចប់ការសិក្សារួចរាល់ និងគ្រោងបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ។ បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកន្លងមកថា គម្រោងស្ពាននេះ នឹងធ្វើឱ្យប្រសើរ​ឡើងនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទេសចរណ៍ ព្រមទាំងជាផ្នែកមួយជួយកាត់បន្ថយ​ការកកស្ទះចរាចរណ៍ផងដែរ ។ គម្រោងស្ពាននេះ ត្រូវបានសិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) ដែលទទួលបានថវិកាពីរដ្ឋាភិបាលចិន។ ស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រានេះ ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែក​ដល់ទៅ៤គន្លង (២ទៅ -២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ […]

ពលរដ្ឋចំនួន ១២នាក់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានអាការក្អួតចង្អោ ចុកពោះ និងរាគ សង្ស័យពុលមីឆា

កំពង់ឆ្នាំង: យ៉ាងហោចមនុស្សចំនួន ១២នាក់ ក្នុងនោះរួមទាំងកុមារតូចផង រស់នៅឃុំចំនួន២ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមានអាការក្អួតចង្អោ ចុកពោះ និងរាគ ក្រោយបានទទួលទានមីឆាអ្នកលក់តាមរទេះរួច។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកកំពង់លែង លោកវរ:សេនីយ៍ឯក ប៉ាល់ ជឿន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ២០២៣នេះថា មានពលរដ្ឋក្មេងចាស់ប្រុស-ស្រីចំនួន ១២នាក់ បានមានរោគសញ្ញាស្រដៀងគ្នា គឺចុកពោះ រាគ ក្អួតចង្អោ និងអស់កម្លាំង ក្រោយបានទទួលទានមីឆា ដែលគេរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។ ហេតុការណ៍ពុលនេះ បានកើតឡើងកាលឡើងពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លើពលរដ្ឋដែលមានទីលំនៅក្នុងភូមិ ក្រងផ្តិល ឃុំប្រឡាយមាស និង ភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ។ ពលរដ្ឋដែលមានអាការៈពុលទាំង១២នាក់នោះ រួមមានស្រី ៥នាក់ មានអាយុចាប់ពីអាយុ ១ឆ្នាំកន្លះ ដល់ ៦៥ឆ្នាំ និងត្រូវក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ពលរដ្ឋរងគ្រោះទាំងនោះ សុទ្ធតែបានបរិភោគមីឆា ដែលអ្នកលក់បានយកមីប្រភេទសសៃមូល ឬមីកញ្ចប់ជាដើម […]

គ្រឿងញៀនជិត៤០គីឡូ ត្រូវបានធ្វើពិធីដុតបំផ្លាញចោលនៅខេត្តបាត់ដំបង

បាត់ដំបង ៖ គ្រឿងញៀនជិត ៤០គីឡូក្រាមត្រូវបានអាជ្ញាធរដុតបំផ្លាញចោលនៅក្នុងពិធីមួយដែលបាន រៀបចំនៅក្នុងខេត្តបាត់ដំបង ក្នុងថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣។ ពិធីដុតកម្ទេចនេះបានធ្វើឡើង ក្រោមវត្តមានចូលរួមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តម សេនីយ៍ មាស វិរិទ្ធ និងអភិបាលខេត្តបាត់ដំបង លោកសុខ លូ នៅទីលានបាល់ទាត់វាលបែក ចាន ក្រុងបាត់ដំបង ។ គ្រឿងញៀនចំនួន ៣៩គីឡូ និង៦៧ ក្រាម ដែលគ្រឿងញៀនដុតកម្ទេចនោះ គឺជាគ្រឿងញៀនដែលបង្ក្រាបនៅខេត្តពោធិ៍សាត់ និងខេត្ត បាត់ដំបង នាពេលកន្លងទៅ។  នាយឧត្តមសេនីយ៍ មាស វិរិទ្ធ នៅក្នុងពិធីនោះបានថ្លែងថា ការដុតកម្ទេចក្នុងឆ្នាំ២០២៣ ដែលមានជាបន្តបន្ទាប់មកនេះ គឺ« អនុវត្តតាមខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ…ជាពិសេសការចង់ឲ្យមានសុខដុមនីយកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមកលុបបំបាត់ការរើស អើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន, ការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន,ការរួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន»។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ នាឱកាសនោះផងដែរ បានលើកឡើងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសគ្រឿងញៀននេះបានច្រើនករណី ដែលជាមូលដ្ឋានក្នុងការចូលរួមចំណែកការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ លោកបានបន្តទៀតថា ដោយសារការពន្លឿននីតិវិធីច្បាប់ពីស្ថាប័នតុលាការខេត្ត […]