ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាលចេញពីល្អាងភ្នំសំពៅ ដែលអ្នកស្រុកបាត់ដំបងហៅថា កងទ័ពប្រជៀវដ៍ក្លាហាន

បាត់ដំបង ៖ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះចេញពីល្អាងភ្នំសំពៅ ដែលអ្នកស្រុកនៅទីនោះ តែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ។ មូលហេតុដែលនាំអោយអ្នកស្រុក ហ្វូងប្រជៀវទាំងនោះដូចច្នេះ ពីព្រោះការហោះហើររបស់ពួកវា ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ហ្វូងប្រជៀវទាំងនោះ ត្រូវបានគេអោយដឹងថា ជារៀងរាល់ថ្ងៃ នៅមុនពេលសូរិយារៀបអស្តង្គត់ គឺនៅចន្លោះម៉ោង ៥ និង ៣០នាទី ដល់ម៉ោង ៦ និង១៥នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែលហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូងខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។ ទស្សនីយភាពដ៏អស្ចារ្យនេះ បានបង្កប់នូវមន្តស្នេហ៍ដ៏អាថ៌កំបាំងដែលអ្នកបានទៅលេងកំសាន្តហើយ នៅតែមានអារម្មណ៍អាលោះអាល័យនិងមិនចង់ត្រលប់មកវិញ។ បើ​តាមសេចក្តីរាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបានអោយដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់នាំគ្នាអង្គុយរង់ចាំទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង និងពួកគេទាំងនោះសុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍អស្ចារ្យនេះ ។ បច្ចុប្បន្នហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវ គឺមានការពិបាក ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អជាងមុនហើយ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា […]

គុណប្រយោជន៍ជាច្រើននៃប្រេងដូងត្រជាក់សំរាប់សុខភាព និងសម្រស់ ដែលអ្នកមិនធ្លាប់បានដឹង

ប្រេងដូងត្រជាត់ គឺជាផលិតផលដែលត្រូវបានគេផលិតចេញពីខ្ទិះដូង ដោយប្រើវិធីចំរាញ់ដែលមិនចាំ បាច់ប្រើភ្លើងកំដៅ ដែលខុសប្លែកពីប្រេងដូងក្តៅ ដែលតម្រូវប្រើភ្លើងជាវិធីចំរាញ់យកប្រេង។ បើនិយាយពីប្រេងដូង មិនថាតែប្រេងដូងក្តៅ ឬប្រេងដូងត្រជាក់នោះទេ សុទ្ធតែមានគុណប្រយោ​ជន៍ ប៉ុន្តែគ្រាន់តែមានច្រើន និងតិចជាងគ្នាប៉ុណ្ណោះ ។ ចំពោះប្រេងដូងត្រជាត់ត្រូវបានក្រុមអ្នកជំនាញបានរកឃើញថា មានគុណប្រយោជន៍ច្រើនលើសលប់ លើសពីប្រេងដូងក្តៅថែមទៀត ដែលលោកអ្នកមិនដែលបានដឹងពីមុនមក ទាំងសំរាប់សុខភាពរាងកាយខាងក្នុង និងរូបសម្រស់ផ្នែកខាងក្រៅរបស់មនុស្ស ។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការប្រើប្រាស់ប្រេងដូងត្រជាក់ និងរបៀបនៃការប្រើប្រាស់៖ + គុណប្រយោជន៍សំរាប់សុខភាព + គុណប្រយោជន៍សំរាប់សុខភាព   ការប្រើប្រាស់ប្រេងដូងត្រជាក់សំរាប់បំប៉នដល់សុខភាព នោះគឺការចាប់ចូលជារបបអារហាររបស់អ្នកជារៀងរាល់ថ្ងៃ ដោយអ្នកជំនាញបានអះអាងថា វាមិនមានគ្រោះថ្នាក់ រឺផលប៉ះពាល់ដល់សុខភាពអ្នកនោះទេ ។ ចំពោះអ្នកដែលចូលចិត្តក្លិនដូងរួចទៅហើយ អ្នកអាចទទួលទានប្រេងដូងសុទ្ធបានគ្រប់បរិមាណដែលអ្នកគួរញ៉ាំ គឺប្រហែល ៣ ស្លាបព្រាក្នុងមួយថ្ងៃឬ ១ ស្លាបព្រាក្នុង ១ ពេល ។ អ្នកក៏អាចលេប ១ ស្លាបព្រាក្នុងមួយថ្ងៃបានផងដែរ។ ដោយឡែកចំពោះអ្នកដែលមិនចូលចិត្តញ៉ាំប្រេងដូងត្រជាក់ ឬមិនចូលចិត្តក្លិនរបស់វា អ្នកគ្រាន់តែប្រើវាសម្រាប់ចម្អិនអាហារជំនួសឱ្យការប្រើប្រាស់ប្រេងធម្មតាក៏បាន ។ ទាំងនេះអ្នកនឹងអនុញ្ញាតឱ្យរាងកាយទទួលបានអត្ថប្រយោជន៍ពីប្រេងដូងដែលត្រជាក់ខ្លាំងបំផុត ៕

ប្រវត្តិស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់សំរាប់ការរស់នៅរបស់ពលរដ្ឋទូទាំងក្រុងបាត់ដំបង

បាត់ដំបង ៖ ស្ទឹងសង្កែ ជាស្ទឹងដ៍សំខាន់មួយហូរកាត់ទីប្រជុំជនក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ។ ស្ទឹងនេះ មានប្រ ភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិន ដែលគេហៅថា ស្រុកលើ ដែលមានស្ទឹង អូរតូចៗ ជាច្រើនហូរចាក់មក ។ ស្ទឹង និងអូរទាំងនោះមានដូចជា៖ អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង និងស្ទឹងកំពង់គល់ជាដើម ។ ស្ទឹងសង្កែ គឺជាស្ទឹងដែលហូរកាត់ទីប្រជុំជននៃក្រុងបាត់ដំបង ដែលជាប្រភពទឹកដ៏មានសារសំខាន់សម្រាប់ប្រើប្រាស់លើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតំបន់នោះតាំងពីយូរយារណាស់មកហើយ រហូតមកទល់បច្ចុប្បន្ននេះ ។ ប្រភពទឹកដ៏សំខាន់នេះត្រូវបានពលរដ្ឋប្រើប្រាស់សំរាប់ស្រោចស្រពដំណាំ ស្រែចំការ និងការចិញ្ចឹមសត្វនោះជាដើម ។ តើស្ទឹងដែលជាប្រភពទឹកដ៏សំខាន់នេះ មានប្រវត្តិបែបណា ? បើតាមការនិទានតៗគ្នាបានឲ្យដឹងថា កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ ប៉ុន្តែក្រោយមក ពលរដ្ឋនៅតំបន់នោះបាននាំគ្នាទប់ស្ទឹងអូរដំបង ដើម្បីអោយទឹកហូរមកតែមួយផ្លូវតាមស្ទឹងដដែល ដែលហូរកាត់ទីប្រជុំជនបាត់ដំបង ។ ចាស់ទុំមុនៗ បាននិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូចមួយ ដែលមានទទឹងប្រហែល៤ […]

ប្រវត្តិ ដែលនាំឲ្យមាននំក្រឡាននៅលើទឹកដីកម្ពុជា ក៏គួរឲ្យចាប់អារម្មណ៍ ដែលអ្នកចូលចិត្តបរិភោគនំនេះមិនទាន់បានដឹង

នំក្រឡាន គឺជានំប្រពៃណីខ្មែរមួយប្រភេទ ដែលត្រូវបានគេយកអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សី ព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេក ហើយយកដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី  ។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅភាគច្រើន​បាន​ស្គាល់ និងនិយម​ចូលចិត្តនំក្រឡាននេះណាស់ និងអ្វីដែល​គួរឱ្យកត់សម្គាល់​នោះ ក្រឡាន ​គឺជា​អាហារ​មួយ​ប្រភេទ ​ដែលមានអាយុកាលជា​យូរលង់​ណាស់​មកហើយ និងមានប្រវត្តិគួរអោយចាប់អារម្មណ៍បំផុត ដែលពលរដ្ឋទូទៅភាគច្រើនដែលចូលចិត្តបរិភោគនំក្រឡាននេះ ប៉ុន្តែមិនទាន់បានដឹងនៅឡើយ ។​ ខាងក្រោមនេះ គឺជាប្រវត្តិខ្លះអំពីនំក្រឡាន៖ បើតាមការដំណាលពីអ្នកស្រុកនៅខេត្តបាត់ដំបង ពាក្យ «ក្រឡាន » មានប្រភពចេញពីជនជាតិភាគតិច «កូឡា»  របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរសនៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃ ខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ ជនជាតិកូឡា ពីសម័យមុន ប្រកបរបរទទួលទានដោយការរករ៉ែ ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើជាដើម ដែលតម្រូវអោយពួកគេត្រូវធ្វើដំណើរចូលទៅក្នុងព្រៃច្រើនថ្ងៃ ។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនដែលយកទៅជា​មួយនូវឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ដោយពួកគេយល់ថា របស់ទាំងនោះ ធ្ងន់ ផុយ ស្រួយ […]

មន្ទីរពេទ្យជ័យវ​រ័្មនទី៧ ឬ គន្ធបុប្ផាទី៣ បានជួយសង្រ្គោះទារកម្នាក់  ដែលមានក្រពះ និងពោះវៀនតូចលានចេញក្រៅពោះពីកំណើត ឲ្យរស់រានមានជីវិតឡើងវិញ

សៀមរាប ៖ ទារកម្នាក់ ដែលមានក្រពះ និងពោះវៀនតូចលានចេញក្រៅពោះ ពីកំណើត (Gastroschisis) ត្រូវបានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ធ្វើការវះកាត់ និងជួយសង្រ្គោះទទួលបានជោគជ័យ និងបានរស់រានមានជីវិតឡើងវិញ ។ យោងតាមហ្វេសប៊ុកផេកផ្លូវការ នៃមន្ទីរពេទ្យជ័យវ​រ័្មនទី៧ បានឲ្យដឹងនៅថ្ងៃទី១៦ ធ្នូ ២០២២ ថា « កូនង៉ាទើបនឹងកើតទម្ងន់ ២គីឡូក្រាម មានក្រពះ និងពោះវៀនតូច លានចេញក្រៅពោះពីកំណើត (Gastroschisis) សម្រាលតាមរយៈវះកាត់នៅប្រទេសថៃ » ។ មន្ទីរពេទ្យជ័យវ​រ័្មនទី៧ បានឲ្យដឹងទៀតថា មន្ទីរពេទ្យនៅប្រទេសថៃ ក្នុងការព្យាបាលដោយដោយការវះកាត់ចំពោះបញ្ហារបស់ទារកស្រីនេះ គឺតម្រូវបង់ថ្លៃចំនួន ១លានបាត  ។ ស្រ្តីជាម្តាយដោយសារពុំមានលទ្ធភាពបង់ថ្លៃវះកាត់សម្រាប់កូន ទើបសម្រេចនាំទារករូបនោះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាបវិញ។ ក្នុងការព្យាបាលទារករូបនោះ គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧  បានធ្វើការវះកាត់ចំនួន ៤លើក និងតម្រូវឲ្យសម្រាកពេទ្យអស់រយៈពេល ៣៣ថ្ងៃ រួមទាំងសង្គ្រោះដោយម៉ាស៊ីនដកដង្ហើមចំនួនមួយសប្តាហ៍ផងដែរ ។ ក្រោយការព្យាបាលបានជោគជ័យ ទារករូបនោះបានមានសុខភាពល្អ និងខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យម្តាយ នាំយកត្រឡប់ទៅផ្ទះនៅឯខេត្តបន្ទាយមានជ័យ វិញហើយ កាលពីថ្ងៃទី១៦ ធ្នូ […]

ស្តូប ឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សាងសង់សម្រេចបានលទ្ធផល ៨៥% ហើយ

កោះកុង ៖ ការសាងសង់ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង សម្រេចបានលទ្ធផល ៨៥%នៃផែនការហើយ គិតរហូតមកទល់ពេលនេះ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ បានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២២ នេះថា ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ  គ្រោងនឹងបញ្ចប់ការសាងសង់តួស្តូបឈ្នះ ឈ្នះ នៅបំណាច់ខែមេសា ឆ្នាំ២០២៣ ខាងមុខ ។ ស្តូបឈ្នះ ឈ្នះ ក្នុងខេត្តកោះកុងនេះ សាងសង់ឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារមាតុភូមិប្រទេសជាតិ  ក្នុងសម័យភ្លើងសង្រ្គាម។ ស្តូប ឈ្នះ ឈ្នះ នៃខេត្តកោះកុងនេះផងទៀត មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ។ ស្តូបឈ្នះ ឈ្នះ បានសាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ។ ទីធ្លាបរិវេណ […]

រឿងព្រេង ដែលអ្នកខេត្តកំពង់ស្ពឺជឿថា ជាប្រវត្តិដែលនាំឲ្យកើតមានជាទឹកពុះពីធម្មជាតិ ស្ថិតនៅទីតាំងបុរាណស្ថានដ៏ចំឡែករបស់ជនជាតិដើមភាគតិចសួយ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ តំបន់រមណីយដ្ឋានដ៏ចម្លែកមួយ ដែលមានបាតុភូតទឹកពុះពីធម្មជាតិ ដែលអ្នកស្រុកហៅថា តេទឹកពុះ គឺជាតំបន់ ដែលមានចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ។ តំបន់តេទឹកនេះ ក៏ជាទីតាំងដែលមានពលរដ្ឋជាជាតិដើមភាគតិចសួយ រស់នៅផងដែរ ។ សព្វថ្ងៃតំបន់នេះ កំពុងមានភាពទាក់​ទាញខ្លាំងពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនៅបាតុភូតដ៏ចម្លែកពីធម្មជាតិនេះ ។ ភាពប្លែកដែលមានពីធម្មជាតិនេះ ក៏ត្រូវបានពលរដ្ឋនៅតំបន់ជឿថា មានជាប់ទាក់ទងនឹងរឿងព្រេងនិទានមួយ ដែលបានធ្វើអោយបន្សល់ជាតំបន់តេទឹកពុះនេះ និងទីតាំងឈ្មោះភូមិមួយចំនួននៅតំបន់នោះរហូតមកទល់សព្វថ្ងៃ។ បើតាមការរៀបរាប់របស់តំណាងជនជាតិដើមភាគតិចសួយ​ ភូមិកោដូនតី​ ឃុំត្រពាំងជោរ​ ស្រុកឱរ៉ាល់​ លោកស្រី​ ម៉ែន​ សាមីន​ បានដំណាលរឿងព្រេងនោះថា ៖ កាលពីដើមឡើយមានសេដ្ឋីមួយរូប មានមាសទំហំប៉ុន​ដូងទុំ គឺជាអ្នកមានប្រចាំតំបន់តេនេះ ។ សេដ្ឋីរូបនោះ មានកូន២នាក់ ជាកូនប្រុសម្នាក់ និងស្រីម្នាក់ ដែលកូនទាំង២នាក់នេះ ត្រូវ​បាន​​គាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ ។ ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកនៅនឹងអ្នកភូមិ ដែលរស់នៅភូមិផ្សេងមួយទៀតនោះមិន​ឃើញ នៅពេលកូនធំឡើង គាត់ក៏បានពាក់កងមាសមួយ​នៅ​កជើង  ដែលបច្ចុប្បន្នភូមិនោះត្រូវបាន​ដាក់​ឈ្មោះថា “រលាក់កជើង”។ ក្រោយមកពេលកូនគាត់ធំឡើង គាត់មិនអនុញ្ញាតឱ្យកូនស្រីដែលគាត់ចិញ្ចឹមផ្ទាល់ដៃ ទៅយកគ្រួសារ​ផ្សេង​នោះ​ទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។ គាត់ក៏គិតគ្នាជាមួយប្រពន្ធថា […]

មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនក្នុងស្រុករតនមណ្ឌល គ្រោងនឹងបើកឲ្យដំណើរជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ 

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារជំនាញបច្ចេក ទេសតាមស្ថាប័ន និងមន្ទីរវិស័យ រួមជាមួយរដ្ឋបាលស្រុក ក្រុងនៃខេត្តបាត់ដំបង ចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើការវាយតម្លៃអំពីវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមជ្ឈមណ្ឌលនេះ គ្រោងនឹងធ្វើការសម្ពោធបើកឱ្យដំ ណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១៥ ហ.ត មានរយៈពេល ៦ខែកន្លងមកហើយ និងសម្រេចលទ្ធផលជិត ១០០%ហើយ ។ ឯកឧត្តម បានបន្តថា រហូតមកដល់ពេលនេះ បានសាងសង់រួចរាល់នូវអគាការិយាល័យរដ្ឋបាល អគារបន្សាប អគារអប់រំផ្លូវចិត្ត អគារអាហារដ្ឋាន អគារស្នាក់នៅរួមចំនួន ២អគារ អគារស្នាក់នៅដាច់ដោយឡែកចំនួន ១អគារ […]

ផ្សារទំនើបបោះដុំ Makro សាខាទី៣ បានសម្ភោធដាក់ឲ្យដំណើរការហើយ នៅព្រឹកមិញនេះ

ភ្នំពេញ ៖ ផ្សារទំនើប Makro ជ្រោយចង្វារ សាខាទី៣ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ធ្នូ ២០២២ នេះ ។ ផ្សារទំនើបម៉ាក្រូ សាខាទី៣នេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A, ភូមិបាក់ខែងលើ, សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ពីធីសម្ភោធផ្សារ Makro ជ្រោយចង្វារ សាខាទី៣ ដែលធ្វើឡើងនៅព្រឹកមិញនេះ បានអញ្ជើញចូលរួមជាអធិបតីដោយ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ផ្សារទំនើប Makro គឺជាមជ្ឈ​មណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ ដំបូងគេបំផុតនៅកម្ពុជា ។ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីសម្ភោធផ្សារទំនើបថ្មីមួយទៀត នាព្រឹកមិញ នេះ បានថ្លែងថា «ការចូលរួមចំណែករបស់វិស័យឯកជន ជាកត្តាមួយយ៉ាងសំខាន់សម្រាប់ជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ ជាក់ស្តែងនៅសាខាទាំងបីរបស់ក្រុមហ៊ុនម៉ាក្រូបុគ្គលិក ៩៨% ជាជនជាតិខ្មែរ ហើយមុខទំនិញដែលដាក់លក់នៅក្នុងផ្សារនេះជាង […]

ខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ខាងមុខនេះ ។ គំរោងនៃការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ស្ដីពីការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបង ដែលបានអញ្ជើញដឹកនាំប្រជុំដោយអភិបាលខេត្តបាត់ដំបង លោក សុខ លូ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ។ បើតាមលោកអភិបាលខេត្ត ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខេត្តបាត់ដំបងនេះ រៀបចំធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២-២០២៣ ដែលព្រឹត្តិការណ៍នេះនឹងធ្វើការរៀបចំនៅថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។ សូមបញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍ពិព័រម្ហូបអាហារ នៅក្នុងការរៀបចំពិធីឆ្លងឆ្នាំ ២០២៣នេះផងទៀត រដ្ឋបាលខេត្តបាត់ដំបង គ្រោងរៀបចំឱ្យមានការដាក់តាំងពិព័រណ៍ផលិតផល ការសម្តែង សិល្បៈរបាំប្រ​ពៃណី និងរបាំ ប្រជាប្រីយ នៃមន្ទីរវប្បធម៌ខេត្ត ការសម្តែងសៀក ការប្រគំតន្ត្រី ខ្នាតតូច-ធំ និងការអុជកាំ ជ្រួចឆ្លងឆ្នាំ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មី ឆ្នាំសាកល នារាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ផងដែរ ។  លោកអភិបាលខេត្ត សុខ លូ […]