មន្ត្រីដឹកនាំក្រុងនិងស្រុកទាំង៥ ដែលទើបបង្កើតថ្មី នឹងត្រូវបោះឆ្នោតជ្រើសរើសនៅខែ មេសា ខាងមុខ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននឹងរៀបចំបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុកដែលទើបបង្កើតថ្មីចំនួន៥  នៅប្រមាណ៤ខែ ខាងមុខទៀតនេះ ។ ក្រុង និងស្រុកទាំង៥ ដែលរាជរដ្ឋាភិបាលទើបបានប្រកាសបង្កើតក្រុងថ្មី គឺរួមមានក្រុង អរិយក្សត្រ, ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។ យោងតាមអនុក្រិត្យ ក្រុងអរិយក្សត្រ នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់, ក្រុងសំពៅពូន នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់, ក្រុងឧដុង្គម៉ែជ័យ នឹងត្រូវមានចំនួន ១៧នាក់, ស្រុកសាមគ្គីមុនីជ័យ នឹងត្រូវមាន ១៩នាក់, ចំណែកស្រុកអូរគ្រៀងសែនជ័យ នឹងត្រូវមានចំនួន ១៥នាក់ ។ យោងតាមលិខិត២ផ្សេងគ្នា គឺសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា​ គេបានកំណត់យកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីធ្វើការជ្រើសរើសក្រុមប្រឹក្សាក្រុងនិងស្រុកទាំង៥នោះ ។

កុមារកំព្រាតូចៗ៥នាក់បងប្អូន ដែលឪពុកម្តាយស្លាប់ចោល បានទទួលអំណោយ និងថវិកាចំនួន ១លាន ១៧ម៉ឺនរៀល ពីសាខាខេត្តកាកបាទក្រហមកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: កុមារកំព្រាតូចៗ ៥នាក់បងប្អូន ដែលត្រូវបានឪពុកម្តាយស្លាប់ចោល ត្រូវបានសាខាកាកបាទក្រហ មកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ផ្តល់ជូនអំណោយ ជាសំភារៈ គ្រឿងឧបភោគបរិភោគ និងថវិការ សំរាប់ទ្រទ្រង់ជីវភាព ។ កុមារកំព្រាតូចៗទាំង ៥នាក់បងប្អូន ដែលឪពុក និងម្តាយស្លាប់ចោលដោយសារជម្ងឺទាំងនោះ មានទីលំនៅក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំ ពង់ឆ្នាំង ។ ការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនកុមារកំ ព្រាទាំង ៥នាក់នេះ ត្រូវបានដឹកនាំដោយអភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៏គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង, លោកស្រី ប៊ន សុភី អមដំណើរដោយ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក ប្រាក់ សោភ័ណ្ឌ រួមនិងស មាជិក សមាជិកាសាខា អនុសាខាស្រុក ផងដែរ ។ ដំណើរចុះសួរសុខទុក្ខ និងផ្តល់អំណោយនេះ បានធ្វើឡើងនៅថ្ងៃទី៥ មករា ២០២៣ ម្សិលមិញនេះ ។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ផ្តល់ជូនដល់កុមារកំព្រាទាំង ៥នាក់នោះរួមមាន […]

សមត្ថកិច្ចខេត្តកំពង់ធំ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ផ្ទុកឈើជ្រុងជិត ២០ដុំ

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើស្រុកប្រាសាទសំបូរ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ដឹកជញ្ជូនឈើ ១៦ដុំ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។   សេចក្តីរាយការបានឲ្យដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចាប់បាននោះ ម៉ាក Lexus 470 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2L-4651 បានដឹកឈើជ្រុង ប្រភេទលេខ១ ឈើត្រសេក ចំនួន ១៦ ដុំ ចំណែក ម្ចាស់រថយន្តដឹកឈើនេះ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។   នៅក្រោយការបង្ក្រាប បានរថយន្តនិងវត្ថុតាងឈើទាំង ១៦ដុំ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ ដើម្បីចងក្រងឯកសារ ចាត់ការតាមនីតិវិធីច្បាប់៕

នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលជំ នាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស

ខេត្តកំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានបើកវគ្គជំនាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។ វគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យទូទៅនេះ បានធ្វើពិធីបើកនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញជាអធិបតីដោយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ។ លោក ហេង រតនា ក្នុងពិធីនោះ បានថ្លែងថា វគ្គជំនាញគរុកោសល្យទូទៅដល់សិក្ខាកាម ដែលជាគ្រូបច្ចេកទេសនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនស៊ីម៉ាក់កម្ពុជា នាពេលនេះ គឺក្នុងគោលបំណងដើម្បីធ្វើការហ្វឹកហ្វឺន កសាង និងបង្កើនសមត្ថភាព គុណភាពដល់គ្រូ របស់ស៊ីម៉ាក់ ដើម្បីពង្រឹងសមត្ថភាពពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥ ។ លោកបានបន្តថា ការធ្វើជាគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ អោយបានច្បាស់លាស់ សម្រាប់អនាគតខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិផងដែរ ។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ លើទេពកោសល្យ គរុកោសល្យ ដើម្បីក្លាយខ្លួនទៅជាគ្រូល្អ […]

ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំបង្អស់មួយនៅលើខ្នងភ្នំបូកគោ បានធ្វើពិធីបញ្ចុះបឋមសិលាបើករួចរាល់ហើយ

ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំបង្អស់មួយនៅលើខ្នងភ្នំបូកគោ បានធ្វើពិធីបញ្ចុះបឋមសិលាបើករួចរាល់ហើយ នៅថ្ងៃទី០៤ មករា ២០២៣ ព្រឹកមិញនេះ ។ កម្ពុជាគ្រោងនឹងកសាងពុទ្ធបដិមាកំពស់១០៨ម៉ែត្រ នៅលើកំពូលភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ដែលនឹងក្លាយជាព្រះពុទ្ធបដិមាដ៏ធំជាងគេបំផុតក្នុងពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធបដិមា ដែលមានទម្រង់ព្រះភ្នែនដ៏ធំបំផុតនេះ គ្រោងចំណាយថវិកាប្រមាណពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក ។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា នៅលើភ្នំបូកគោ នាព្រឹកមិញនេះបានអញ្ជើញជាអធិបតី ដោយឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ រយៈកសាងពុទ្ធបដិមានេះ ត្រូវគេបញ្ជាក់ថា នឹងមានរយៈពេល៤ឆ្នាំ ៕

សត្វល្មេចមួយក្បាល ដែលរកឃើញជាប់អួនអូសរបស់អ្នកនេសាទ ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ

ខេត្តកែប: សត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាល ត្រូវបានមន្រ្តីមានសមត្ថកិច្ចខេត្តកែប ប្រលែងចូលសមុទ្រវិញ បន្ទាប់ពីបានរកឃើញជាប់ អួនអូស របស់អ្នកនេសាទ ។ ​ល្មេច គឺជា​សត្វ​ទឹក​ពពួក​អដ្ឋិ​បម្ម​ជាតិ​មួយ​ប្រភេទ ដែលមាន​ស​ណ្ឋា​ន​ដូច​អណ្ដើក​។ ការជួយសង្គ្រោះសត្វអណ្ដើកសមុទ្រ (ល្មេច) ១ក្បាលនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែមករា  ឆ្នាំ២០២៣ព្រឹកមិញនេះ ដែលដឹកនាំដោយ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកែប លោក ខាន់ សុផល, នាយផ្នែក រដ្ឋបាលជលផល លោក ចក់ ស៊ីនាថ និងមន្រ្តីខណ្ឌរដ្ឋបាល ជលផលកែប  ប៉ូលិសការពារ ព្រំដែនទឹក វរ:៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃនឹងធម្មជាតិ(WEA) និងអង្កការមជ្ឍមណ្ឌុលអភិវឌ្ឍន៍កុមារ  និងស្រ្តីនៅកម្ពុជា (CWDCC) ផងដែរ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សត្វអណ្ដើកសមុទ្រ (ល្មេច) ចំនួន ១ក្បាលនោះ បានទទួលពីអ្នកនេសាទ ដែលបានជាប់អួនអូស របស់ពួកគាត់ ។ មន្ត្រីជំនាញបានឲ្យដឹងថា សត្វអណ្ដើកសមុទ្រនោះ មានទំងន់ ៣៤គីឡូក្រាម […]

កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង២លាននាក់ បានធ្វើដំណើរក្នុងកម្មវិធីឆ្លងឆ្នាំសកល២០២៣នេះ នៃរយៈពេល២ថ្ងៃនេះ

កម្ពុជាមានភ្ញៀវទេសចរដើរកម្សាន្តជាង ២លាននាក់ បានធ្វើដំណើរឆ្លងឆ្នាំសកល២០២៣ នៃរយៈពេល២ថ្ងៃមកនេះ ដែលជាតួលេខកើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២ ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅទូទាំងប្រទេសមានភ្ញៀវសរុបប្រមាណ២លាន ២ម៉ឺន ២ពាន់៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦ពាន់ ១១៧នាក់ និងភ្ញៀវបរទេស ១ម៉ឺន ៦ពាន់ ៨០៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ – រាជធានីភ្នំពេញ ៤៥ម៉ឹន ៥ពាន់ ៨៣២នាក់ – ខេត្តព្រះសីហនុ ៣៣ម៉ឹន ៨ពាន់ ៥៥២នាក់ – ខេត្តសៀមរាប ៣៣ម៉ឺន ៧ពាន់ ៧៦៩នាក់ – ខេត្តកំពត ៣៣ម៉ឺន ៦៥៩នាក់ – ខេត្តបាត់ដំបង ១៥ម៉ឺន ៨ពាន់ ១១០នាក់ – ខេត្តកែប ៨ម៉ឺន ៨ពាន់ ៣៥៦នាក់ – ខេត្តត្បូងឃ្មុំ ៨ម៉ឺន ៤ពាន់ […]

ប្រតិបត្តិការរុករកជនរងគ្រោះ ជាប់គាំងក្នុងហេតុការណ៍ឆេះកាស៊ីណូ ហ្គេនដាយមិន នៅក្រុងប៉ោយប៉ែតបានបិទបញ្ចប់ហើយ ក្រោយប្រើពេលអស់ ៣៩ម៉ោង

បន្ទាយមានជ័យ ៖ សម្ថកិច្ចបានសម្រេចបញ្ចប់សកម្មភាពស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំងក្នុងហេតុការណ៍ឆេះកាស៊ីណូ ហ្គេនដាយមិន ទាំងស្រុងហើយ នៅត្រឹមល្ងាចថ្ងៃទី៣០ ធ្នូ ២០២២នេះ ក្រោយប្រើពេលរុករកអស់ ៣៩ម៉ោង ។ គួរបញ្ជាក់ថា អគារកាស៊ីណូដាយមិន ដែលមានកំពស់ច្រើនជាន់ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងនឹងការឆេះ កាលពីវេលាអាធ្រាត្រឈានចូលថ្ងៃទី២៩ ធ្នូ ២០២២ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើនសិបនាក់ ។ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ការបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន ២៦នាក់ និងអ្នករបួសចំនួន ៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១ពាន់ ៩នាក់ និងខាងថៃចំនួន ២២១នាក់។ សាកសពអ្នកស្លាប់ក្នុងហេតុការណ៍នេះ មានជនជាតិថៃ ចំនួន ១៧នាក់, នេប៉ាល់ ម្នាក់, ម៉ាឡេស៊ី ម្នាក់, សង្ស័យចិន ម្នាក់ និងមិនស្គាល់អត្តសញ្ញាណ ៦នាក់ ដោយអ្នកទាំងនោះមិនមែនជាជនជាតិខ្មែរនោះឡើយ។ គួរជម្រាបថា […]

វីរបុរសបាល់ទាត់ពិភពលោក លោក Pele បានទទួលមរណភាពហើយ ក្នុងវ័យ ៨២ឆ្នាំ

ប្រេស៊ិល ៖ វីរបុរសបាល់ទាត់ពិភពលោក លោក Pele បានទទួលមរណភាពហើយ ក្នុងវ័យ ៨២ឆ្នាំ ដោយសាររោគាពាធ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូនេះ ម៉ោងនៅក្នុងតំបន់ ។ លោក Pele មានសញ្ជាតិប្រេស៊ីល គឺជាវីរបុរសបាល់ទាត់ដ៏ឆ្នើមលើពិភពលោកដែលបានឈ្នះ World Cup ៣លើកច្រើនជាងគេ និងជាអ្នកលេងបានចំនួន ១,៣៦៣ប្រកួត រកបានគ្រាប់ស៊ុតបញ្ចូលទីចំនួន ១,២៨១គ្រាប់ ក្នុងរយៈពេល ២១ឆ្នាំ កាលនៅជាកីឡាករអាជីព។ លោក Pele ជាកីឡាករបាល់សញ្ជាតិប្រេស៊ីល ដែលបានកើតចេញពីត្រកូលក្រីក្រ បានប្រែក្លាយខ្លួនជាអត្តពលិកដ៏អស្ចារ្យ និងល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប ។ យោងតាម BBC ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា លោក Pele មុនការទទួលមរណភាពនេះលោក Pele បានជួបបញ្ហាជំងឺមហារីក និងបានព្យាយាមសម្រាកព្យាបាលជាច្រើនឆ្នាំមកហើយ ។ លោកត្រូវបានធ្វើទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់លោក កាលពីខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao […]

ផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅក្នុងខេត្តកំពត និងខេត្តកែប មានប្រវែងជាង​១០៦គីឡូ ម៉ែត្រ បានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃនេះហើយ

កំពត ៖​ ផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅក្នុងខេត្តកំពត និងខេត្តកែប ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ ពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិទាំងពីខ្សែ ដែលមានប្រវែងសរុបជាង​១០៦គីឡូម៉ែត្រនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គឺនៅមុនមួយថ្ងៃនៃដំណាច់ឆ្នាំ២០២២នេះ ។ ផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ ពីចំណុចបែកគូស រហូតដល់ផ្សារកំពង់ត្រាច ដោយមានចំណុចឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំ​ណែកឯផ្លូវជាតិលេខ៣៣មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម ។ មន្ត្រីក្រសួងសាធារណការ បានថ្លែងថា ផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រ ជាពលរដ្ឋ, ភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕