រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរយៈពេល ៣ឆ្នាំ (២០២៥-២០២៧)។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។កិច្ចប្រជុំពិភាក្សារៀបចំផែនការនេះ បានរៀបចំឡើងមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រីប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់។ ឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំ ដាប់ថ្នាក់ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះ ទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ […]
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធមីទ្ទិញរំលឹកខួបលើកទី៧០ ទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និង កំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣

កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធមិទ្ទិញបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបាន ធ្វើឡើងនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៣ នៅទីតាំងវិមានឯករាជ្យ ស្ថិតនៅក្រុងកំពង់ឆ្នាំង ។ អញ្ជើញជាអធិបតីនៅក្នុងពិធីនោះរូបមាន អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ីវ រុន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងមានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្ត និងក៏មានការអញ្ជើញចូលរួមផងដែរ ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ នៅក្នុងកម្មវិធីនោះ បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ប្រទេសកម្ពុជា ដែលដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ សមិទ្ធផលជាតិដ៏ធំធេងនេះ គឺស្ថិតក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា […]
រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញអ្នកសារព័ត៌មានខេត្តកំពង់ធំដុសខាត់ពង្រឹងសមត្ថភាព

កំពង់ធំ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ត្រូវដុសខាត់ពង្រឹងសមត្ថភាព និងត្រូវពង្រឹងក្រមសីលធម៍វិជ្ជាជីវៈខ្លួនឯងជាបន្ថែមទៀត ។ ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានក្នុងខេត្តកំពង់ធំនៅថ្ងៃទី៣ វិចិ្ឆកា ២០២៣នេះ ។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភត្រា្ត ក្នុងជំនួបនោះ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំមន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ធំសម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក ។ លោករដ្ឋមន្ត្រីបានជម្រុញលើកទឹកចិត្តដល់មន្ត្រីព័ត៌មានឲ្យខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តឲ្យកាន់តែមានភាពរីកចំរើនបន្ថែមទៀត ស្របតាមចក្ខុចិស័យដែលក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧ នេះ ។ លោករដ្ឋមន្រ្តី នេត្រ ភត្រា្ត ក្នុងជំនួបជាមួយមន្ត្រីព័ត៌មានខេត្តកំពង់ធំនោះផងដែរ បានដាក់ចេញទិសដៅពង្រឹងប្រសិទ្ធិភាពការងាររបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ ដើម្បីអោយដើរតូនាទីសំខាន់ជាសេនាធិការរបស់គណៈបញ្ជា ការឯកភាពខេត្ត លើកិច្ចការងារព័ត៌មាន ។ លោករដ្ឋមន្ត្រី បានជម្រុញដល់មន្ទីរព័ត៌មាន ត្រូវគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយក្នុងខេត្តឲ្យបានជាប់ល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ លោកនូវបានណែនាំដល់អ្នកសារព័ត័មាន ត្រូវពង្រឹង និងបន្តចូលរួមអនុវត្តន៍ និងគោរពក្រមសីលធម៍វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ដើម្បីចៀស ផុតបញ្ហាផ្សេងៗដែលកើតមានឡើងជាយថាហេតុ នៅក្នុងការអនុវត្តន៍ តូនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន ។ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះថាខ្លឹមសារព័ត៌មាន គឺជាចំណុចសំខាន់នាពេលបច្ចុប្បន្ននេះ ។ លោករដ្ឋមន្រ្តី […]
អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ ស្ម័គ្រចិត្តបរិច្ចាគឈាម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ ប្រមាណ ២៥០នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ជូនមន្ទីរសុខាភិបាលខេត្តព្រះវិហារ ។ ពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមរភូមិន្ទ (១៩៥៣ – ២០២៣) បានធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពអភិបាលខេត្តព្រះវិ ហារ លោក គីមរិទ្ធី, មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក, ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ និងក្រុមមន្ត្រីជំនាញសុខាភិបាលខេត្តព្រះវិហារ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន និងពលទាហានកងពលធំអន្តរាគមន៍លេខ៣ជាច្រើនរូបផងដែរ ។ លោកមេបញ្ជាការ កងពលធំ ក្នុងឱកាសនោះបានសម្តែងនូវភាពរីករាយជាខ្លាំង នៅក្នុងពិធីបរិច្ចាគឈាម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ ។ លោកបានថ្លែងថា អ្នកដែលស្ម័គ្រចិត្តផ្តល់ឈាមទាំង២៥០នាក់ នៅថ្ងៃ នេះ […]
រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅទស្សនកិច្ចប្រទេសចិនជាលើកដំបូង

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងនោះផងដែរក៏មានការអញ្ជើញជូនដំណើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣នេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន, រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត និងរួមនិងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត ៕
រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គាំទ្រលើការអនុវត្តការទូតសេដ្ឋកិច្ច ក្នុងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើការបូកសរុបសមិទ្ធផលការងារ ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ និងផ្តល់អនុសាសន៍ ព្រមទាំងធាតុចូល ដើម្បីត្រៀមរៀបចំយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២៤-២០២៨។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ។ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ក្នុងកិច្ចប្រជុំនោះ បានលើកឡើងពីសារសំខាន់របស់ការទូតសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យា និងបញ្ជាក់ពីភាពចាំបាច់ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលលើការផ្សព្វផ្សាយ «ភាពជាខ្មែរ» ទាំងថ្នាក់ជាតិ និងឆាកអន្តជាតិ។ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមការងារការទូតសេដ្ឋកិច្ច និងស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ បន្តកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជាមួយក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការនាំចេញទាក់ទាញវិនិយោគ និងផ្សព្វផ្សាយវប្បធ៌ម ខ្មែរ រួមបញ្ចូលទាំងកីឡា សាសនា និងផលិតផលទេសចរណ៍លើឆាកអន្តរជាតិ ៕
ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោល

ភ្នំពេញ៖ ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោល ដែលមានការអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅទៅថ្ងៃទី២៣ តុលា ២០២៣ នេះ គឺជាកិច្ចប្រជុំដែលផ្តោតលើលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោលចំនួន ៥ រួមមាន៖ មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ សេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបានបញ្ចប់ការកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាទាំង ៥នោះ បាន១០០% ហើយ យោងតាមតាមសូចនាករ ៩ ដូចជា ៖ ១- កែលម្អត្រឹមរង្វង់ ២០% ទៅ៣០% ២- រៀបចំលំដាប់លំដោយចំណងជើងជំពូក និងមេរៀន ដោយបន្ស៊ីខ្លឹមសារនៃការកែលម្អទៅនឹងកម្មវិធីសិក្សាថ្មីឆ្នាំ២០១៨ ៣- កែសម្រួលបច្ចេកសព្ទ អក្ខរាវិរុទ្ធ ឃ្លា ល្បះ រូបមន្ត និមិត្តសញ្ញា ៤- ធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀន ៥- ផ្លាស់ប្តូររូបភាពមួយចំនួន ពីសខ្មៅទៅជាពណ៌ធម្មជាតិ ៦- […]
កម្ពុជា និងសាធារណរដ្ឋឆេក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម

កម្ពុជា និងសាធារណរដ្ឋឆេក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្ថែមទៀត ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំ នួបសំដែងការគួរសម និងពិភាក្សាគ្នារវាងរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា លោក Martin Vavra នៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ។ យោងតាមការផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសរថា ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី២៣ តុលា ២០២៣នេះ ភាគីទាំងពីរបានប្តេជ្ញាថា និងពង្រឹងលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិ សេសការរៀបចំក្រុងឱ្យក្លាយជាទីកន្លែងគួររស់នៅប្រកបដោយសុភមង្គល តាមរយៈការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួលចរាចរណ៍នៅភ្នំពេញ ប្រព័ន្ធរំដោះទឹក និងការរៀបចំលំនៅឋាននោះជាដើម ។ គោលបំណងសំខាន់ គឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ និងតំបន់ក្រុងនានាឱ្យក្លាយជាតំបន់ល្អឯក ស្អាត និងបៃតង សំ ដៅជំរុញការទាក់ទាញទេសចរណ៍ និងពង្រីកសកម្មភាពសង្គមសេដ្ឋកិច្ចបន្ថែមទៀត ៕
តំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងសហព័ន្ធអាល្លឺម៉ង់ ចូលរួមកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

រដ្ឋលេខាធិការ លោកជំទាវ ងិន លីណា ដែលជាតំណាងក្រសួងបរិស្ថាន ក្នុងនាមជាប្រតិភូអម បានអញ្ជើញចូលរួមក្នុងកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចចរចារបានប្រព្រឹត្តទៅពីថ្ងៃទី១៦-១៩ តុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ កិច្ចពិភាក្សានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី រវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតំណាងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ បានចរចារលើចំនុចសំខាន់ៗ ចំនួន៣ គឺ ទី១ ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ទី២ ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ដែលមានទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និងចំនុចទី៣ ចាំបាច់ត្រូវតម្រង់ទិសដៅនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅពេលអនាគត ។ និយាយដោយឡែកការឯកភាពគ្នាលើឯកសារសង្ខេបកំណត់ហេតុកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាននឹងទទួលបានជំនួយឥតសំណងពីគម្រោងកិច្ចសហប្រតិបត្តិការបន្ត ដែលមានការអភិវឌ្ឍន៍បៃតង សេដ្ឋកិច្ចវិលជុំ(សេដ្ឋកិច្ចចក្រា) និងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទីកនៅតាមតំបន់គោដៅ ។ ប្រតិភូអមនៃតំណាងភាគីទាំងពីរ នៅបានអញ្ជើញធ្វើទស្សនកិច្ចសិក្សា នៅទីលានកែឆ្នៃសំ ណល់ Minerals ក្នុងទីក្រុង Vereinigte ព្រមទាំងចូលរួមស្តាប់ការបង្ហាញជូនស្តីពីការគ្រប់គ្រងសេវារដ្ឋបាលសាធារណៈ សេវាគ្រប់គ្រងសំរាម និងបទពិសោធន៍នៃការងារវិមជ្ឈការនៅទីក្រុង Bruhl ផងដែរ ។ សូមរម្លឹកជូនថា តំណាងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ […]
រកឃើញយានយន្តល្មើសចំនួន ៣៨៧គ្រឿង នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចផាកពិន័យ នៅថ្ងៃទី២១ ខែតុលា

ភ្នំពេញ ៖ យ៉ាងហោចយានយន្តចំនួន ៣៨៧គ្រឿង នៅទូទាំងប្រទេស ត្រូវបានសមត្ថកិច្ចផាកពិន័យនៅថ្ងៃទី២១ តុលា ២០២៣នេះ ។ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរា ចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា គោលដៅសរុបចំនួន ៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣១គ្រឿង រថយន្តធំ ២៨គ្រឿង រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៥៥៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៨៧គ្រឿង រថយន្តធំ ២គ្រឿង រថយន្តតូច ៣១គ្រឿង និងម៉ូតូ ៣៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ តាមរបាយការណ៍លទ្ធផលរយៈពេល២១ថ្ងៃ នៃខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២ម៉ឺន ៥ពាន់ ៥១៧គ្រឿង រថយន្តធំ ៣៦១គ្រឿង រថយន្តតូច ៤ពាន់ ៥០១គ្រឿង ម៉ូតូ ២ម៉ឺន […]