ឈុតតំណាងជាតិកម្ពុជា«រាហូចាប់ច័ន្ទ»បានជាប់ជាតំណាងជាតិល្អជាងគេ Best National Costume ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញាមកពី ១៤ប្រទេស ផ្សេងទៀត

ភ្នំពេញ ៖ ឈុតតំណាងជាតិរបស់បវរកញ្ញាកម្ពុជា បានជាប់ជាឈុតតំណាងជាតិល្អជាងគេ Best National Costume ក្នុងកម្មវិធីប្រកួតសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ ក្នុងចំណោមបវរកញ្ញា មកពី១៤ប្រទេសផ្សេងទៀតនៅលើពិភពលោក ។ ការប្រកួតផ្តាច់ព្រ័ត្រ Miss Planet International 2023 បានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម ព្រមទាំងសិល្បករសិល្បការិនីជាច្រើនរូប ។ ឈុត រាហូចាប់ចន្ទ ជាឈុតតំណាងជាតិ ដែលកម្ពុជាបានរៀបចំសំម្រាប់បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ គ្រងក្នុងការបង្ហាញក្នុងកម្មវិធីនោះ ។ បើយោងតាមអ្នករៀបចំ ការរចនាឈុត រាហូចាប់ចន្ទ សម្រាប់ការប្រកួតក្នុងកម្មវិធីសម្រស់បរវរកញ្ញាភពផែនដី Miss Planet International ២០២៣ គឺដើម្បីបង្ហាញពីវប្បធម៌-អរិយធម៌ និងជំនឿសាសនាដ៏ផូរផង់នៃកម្ពុជា។ បវរកញ្ញាកម្ពុជា កញ្ញា ពក ស្រីល័ក្ខ បើទោះបីឈុតនោះ មានទំហំធំ និងជួបឧបសគ្គពេលបង្ហាញលើឆាកប្រកួតយ៉ាងណា […]
លទ្ធផលនៃការតភ្ជាប់បង្ហាញច្បាស់ថា ព្រះហស្តទាំងពីរនេះជារបស់ព្រះបាទជ័យវម៌្មទី៧ ដែលមានលក្ខណដៃទាំងពីរប្រណម្យ

ភ្នំពេញ ៖ បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal នាឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១ ។ ក្រោយមកលោក Georges Groslier បានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤ ។ លុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩ ។ បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំ ណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិត មីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថា បំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ព្រះបាទជ័យវម៌្មទី៧ ប៉ុន្តែលោកគ្មានឱកាសក្នុងការយកមកសាកល្បងតភ្ជាប់ជាមួយរូបព្រះអង្គនៅសារមន្ទីរជាតិឡើយ។ សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់នាឆ្នាំ២០១៩ ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់។ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថា បំណែកដៃទាំងពីរ ពិតជារបស់ព្រះបាទជ័យវម៌្មទី៧ ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%។ បន្ទាប់ពីមានការផ្សព្វផ្សាយលទ្ធផលនៃការសាកល្បងតភ្ជាប់ដោយបច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំសារមន្ទីរជាតិ បានសម្រេចស្នើសុំយកបំណែកព្រះហស្ដទាំងពីរនេះមករក្សាទុកនៅសារមន្ទីរក្នុងឆ្នាំ២០២១ ដើម្បីសាកល្បងតភ្ជាប់ជាមួយនឹងរូបរបស់ព្រះអង្គផ្ទាល់។ លុះដល់ខែមករា ឆ្នាំ២០២៣ ក្រុមការងាររោងជាង និងអភិរក្សថ្ម […]
ពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥រវាងបញ្ជាការដ្ឋានជើងគោក, ស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតី ជាមួយឹងអនុប្រធានទី១ នៃអាជ្ញាធរមីន លោក លី ធុជ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីនគាំទ្រពី “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” ។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីចុះហត្ថលេខានេះ គឺរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈ មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាស៊ីម៉ាក់, និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម ។ មន្ត្រីរៀបចំបានថ្លែងថា គោលបំណងនៃការចុះហត្ថលេខា គឺដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០លាន២៧ម៉ឺន ៨ពាន់ ៨១៧ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣០លានដុល្លារអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ យោងតាមកិច្ចសន្យាចុះហត្ថលេខា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦លាន ៨៤ម៉ឺន ៣ពាន់ ៧៤០ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងនៅក្នុងក្រុងសំរោង […]
ស្តូប «រូបពីរ» ដែលស្ថិតនៅទល់មុខស្ថានទូតបារាំង ដែលត្រូវប៉ុល ពត ដាក់គ្រាប់បែកបំផ្លាញចោល ត្រូវបុកគ្រឹះសាងសង់ឡើងវិញហើយ

ភ្នំពេញ ៖ ស្តូប «រូបពីរ» ដែលស្ថិតនៅខាងត្បូងរង្វង់មូលជ្រោយចង្វា ទល់មុខស្ថានទូតបារាំង ដែលរំលឹកដល់អតីតយុទ្ធជនកម្ពុជា និងបារាំង ដែលបានធ្វើសង្គ្រាមរួមគ្នាក្នុងអតីតកាលសង្គ្រាមលោកលើកទី១ ត្រូវបានបុកគ្រឹះកសាងឡើងវិញហើយ ។ ស្តូប រូបពីរ ចាស់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៥ ត្រូវបានបំផ្លាញដោយដោយការដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោលដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុល ពត នៅឆ្នាំ១៩៧៧ ដែលជាមូលហេតុនាំឲ្យមិនមានរូបរាងស្តូប រូបពីរនោះ ចាប់តាំងពីពេលនោះមក។ ពិធីប្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ស្តូប រូបពីរ ឡើងវិញនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី២៥ មករា ២០២៣ ម្សិលមិញ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសបារាំងលោក អូលីវីយ៉េ បិច Olivier Becht ។ ក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោកជំទាវ ភឿង សកុណា, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន, […]
ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកយ៉ាងសកម្មក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ

កំពង់ឆ្នាំងៈ ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ជាច្រើនករណីកន្លងមក ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការហើយ ។ ការសម្រេចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីរាល់សកម្មភាពអុកឡុកក្រុមជនសង្ស័យទាំង ៦នាក់ នាពេលកន្លងមក ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការតាមដានជាយូមកហើយ នៅថ្ងៃទី២៥ ខែមករា ។ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦រូបនោះបានជាបន្តបន្ទាប់ ក្រោយការអុកឡុកដេញកាប់ជនរងគ្រោះអ្នកធ្វើដំណើរទៅមកនៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈពេលកន្លង ដែលបាន កើតមាន ៤ករណីហើយ ។ ការបង្កការអុកឡុកទាំង ៤ករណីនោះរួមមានដូចជា នៅយប់ថ្ងៃទី៦ ខែមករា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីយកស្លាកលេខទៅលក់នៅរាជភ្នំពេញ។ នៅយប់ថ្ងៃទី១២ ខែមករា បានកាប់ជនរងគ្រោះនៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា ៤នាក់ […]
មីនតោនដែលបន្សល់ពីសង្រ្គាមស៊ីវិល បានផ្ទុះឡើងដោយសារប៉ះនឹងត្រាក់ទ័របុរសម្នាក់កំពុងភ្ជួរដីបានរងរបួសធ្ងន់នៅខេត្តព្រះវិហារ

ព្រះវិហារ ៖ មីនតោន ១គ្រាប់ ដែលបន្សល់ពីសម័យសង្រ្គាម បានផ្ទុះឡើងក្នុងពេលដែលបុរសម្នាក់កំពុងបើកត្រាក់ទ័រភ្ជួរដីចំការ បណ្តាលឲ្យរងរបួសធ្ងន់នៅខេត្តព្រះវិហារ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC បានឲ្យដឹងថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ហេតុការណ៍នោះ បានបណ្តាលឲ្យបុរសម្នាក់អាយុ ២០ឆ្នាំ ឈ្មោះ សៀក គឹមហុង ដែលកំពុងបើកត្រាក់ទ័រភ្ជួរដីប៉ះចំមីនតោនរងរបួសធ្ងន់ និងបំផ្លាញត្រាក់ទ័រភ្ជួរដីនោះ ប្រភេទគូប៊ូតាមួយគ្រឿងផងដែរ ។ ហេតុការណ៍រងគ្រោះថ្នាក់នេះ ត្រូវបានគេថតបង្ហោះរូបដែលតាមបណ្តាញសង្គម នៅថ្ងៃទី២៣ មករា ឆ្នាំ២០២៣ម្សិលមិញនេះ។ រាជរដ្ឋាភិបាលកម្ពុជាមានគំរោងបោសសំអាតគ្រាប់មីនឱ្យអស់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥ ខណៈទំហំផ្ទៃដី ត្រូវបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅមានប្រមាណ ៦០០គីឡូ ម៉ែត្រក្រឡាថែមទៀត។ យោងតាមទិន្នន័យរបស់អាជ្ញាធរមីន ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនេះ មានប្រជាជនរងគ្រោះសារុបចំនួន ៦ម៉ឺន ៥ពាន់ និង៤នាក់ ក្នុងនោះចំនួនមនុស្សស្លាប់ មាន ១ម៉ឺន ៩ពាន់ ៨១៨នាក់ ដោយសារគ្រាប់មីន […]
អគ្គីភ័យមួយបានឆាប់ឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់មួយខ្នងទាំងស្រុង នៅឃុំផ្ដល់សែនជ័យស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: ផ្ទះពលរដ្ឋមួយខ្នង បានរងការឆេះទាំងស្រុង នៅក្នុងហេតុការណ៍អគ្គិសភ័យមួយបានកើតឡើង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិសភ័យនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ព្រឹកមិញនេះ ។ ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងដែលរងការឆេះខ្ទេចខ្ទីនោះ មានទីតាំងនៅចំណុចលូត្រាច ស្ថិតក្នុងភូមិដំណាក់ខ្លុង ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ អធិការនគរបាលស្រុកទឹកផុស លោកវរសេនីយ៍ឯក ខេម វិបុល បានឲ្យដឹង ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះផ្ទះទាំងស្រុងនោះមានឈ្មោះ អឿន រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ឡោ ដាលីន អាយុ ៣៨ឆ្នាំ មានកូន ៤នាក់ នៅក្នុងបន្ទុក ។ លោកអធិការនគរបាលស្រុកទឹកផុសដដែលបានបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះ បានបណ្ដាលឲ្យរងការខូចខាត ផ្ទះ១ខ្នង ទំហំ ៥ម×៤ម ប្រក់ស័ង្កសី, ជញ្ជាំងក្ដា, ក្រាលក្ដារ, តយ៉ាក៧.ម×២០ម, ឆេះសៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, សបុត្រកំណើតសមាជិកគ្រួសារទាំង៦នាក់, […]
ជំនឿដែលនាំឲ្យជនជាតិចិនដាក់តាំងលំអផ្កាអង្គារសិល្ប៍, ផ្កាស្បៃរឿង និងក្រូចឃ្វិច ក្នុងពិធីបុណ្យប្រពៃណីជាតិរបស់ខ្លួន

បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សំរាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន ។ មានប្រជាជនមួយចំនួន ជាពិសេសជនជាតិចិននៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំ ច័ន្ទគតិថ្មី ។ កម្ពុជា ជាប្រទេសមួយផងដែរ ដែលមានពលរដ្ឋជាប់សែស្រឡាយចិនតែងតែចូលរួមប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមនេះ ជារៀងរាល់ឆ្នាំមិនដែលខាន ។ ជាប្រពៃណី ក្នុងការរៀបចំពិធីសែនចូលឆ្នាំនេះ គេតែងឃើញមានរៀបចំនូវរបស់របរគ្រឿងរណ្តាប់នានា សម្រាប់សែនព្រេន និងតាំងលំអផ្ទះដោយរុក្ខជាតិផ្កា និងផ្លែ ដើម្បីឲ្យមានសិរីសួស្តី និងមានលាភសំណាងផងនោះ។ យោងតាមអបិយ៍ជំ នឿជនជាតិចិន នៅក្នុងពិធីបុណ្យចូលឆ្នាំនេះ គេងតែងតែរៀបចំតាំងលំអនៅគេហដ្ឋាន និងទីតាំងរកស៊ីរបស់ពួកគេ ជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិតជាដើម ។ ការដាក់តាំងលំអនូវរុក្ខជាតិផ្កាទាំងនេះ ព្រោះប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិតមានជំនឿពីបុរាណថា ពេលដែលតាំងលំអគេហដ្ឋានក្នុងឱកាសបុណ្យចូលឆ្នាំចិននោះ នឹងមានលាភមានជ័យ រកស៊ីមានបាន ជោគជ័យ មានមាសពេជ្រមូលៗ ធំដូចក្រូចចូលផ្ទះរបស់ពួកគេជាមិនខានឡើយ ។ ខាងក្រោមនេះជាអត្ថន័យនៃគ្រឿងលំអទាំងនោះ ដូចជាផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងដើមក្រូចឃ្វិច នោះជាដើម ៖ ១៖ ផ្កាអង្គារសិល្ប៍ ដែលជាប្រភេទផ្កាព្រៃភ្នំ គេដាក់តាំងក្នុងថ្ងៃបុណ្យចូលឆ្នាំចិននោះមានន័យថា ដើម្បីឲ្យការរស់នៅត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ។ ដើមអង្គាសីល ជាភាសាចិនថា […]
ផ្លូវជាច្រើនខ្សែ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងរដូវប្រាំង

កំពង់ឆ្នាំង : មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចផ្លូវក្រាលគ្រួសក្រហម និងកៅស៊ូចំនួន ៣ម៉ឺន ៦ពាន់ ២០០ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ឆ្នាំ២០២៣នេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួ ចាន់ណា បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា ជំនន់ទឹកភ្លៀងរដូវប្រាំងនៅប៉ុន្មានសប្តាហ៍កន្លងទៅ បានធ្វើឲ្យរងផលប៉ះពាល់ដល់ឃុំចំនួន៩ នៅក្នុងស្រុកសាមគ្គីមានជ័យ ។ ក្នុងនោះឃុំដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមាន ៧ឃុំ គឺឃុំត្បែងខ្ពស់ ឃុំស្វាយជុក, ឃុំពាម, ឃុំឈានឡើង, ឃុំក្រាំងល្វា, ឃុំខ្នាឆ្មារ និងឃុំស្វាយ។ អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ឲ្យដឹងថា ជំនន់ទឹកភ្លៀងរដូវប្រាំងឆ្នាំនេះ បានបណ្តាលឲ្យលិចផ្លូវក្រាលកៅស៊ូប្រវែង ៣ពាន់ ១០០ម៉ែត្រ ខូចជើងទេប្រវែង ២ពាន់ ២០០ម៉ែត្រ, លិចផ្លូវក្រាលក្រួសក្រហមចំនួន ១០ខ្សែ ប្រវែង ៣ម៉ឺន ៣ពាន់ ១០០ម៉ែត្រ ទឹកហូរច្រោះខូចជើងទេអស់ប្រវែង៣ពាន់ ២៤០ម៉ែត្រ, ខូចខាតស្ពានចំនួន ១កន្លែង លូរំដោះទឹកចំនួន ៣កន្លែង […]
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រទេសហ្វីលីពីន ឧត្តមសេនីយ៍ឯករ៉ូម៉េអូ ប្រនណឺ យូញៀ ROMEO S BRAWNER JUNIOR បានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធវីដេអូ (VTC) លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ។ ការចុះហត្ថលេខារួមគ្នានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រ ព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។ ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រ ទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភា គីលើគ្រប់វិស័យដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ ៕