គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់  ត្រូវពលរដ្ឋប្រទះឃើញនៅស្រុករតនមណ្ឌល

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ ត្រូវបានពលរដ្ឋរកឃើញនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិតនៅចំណុចគ្រឹះខ្លុង ក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ពលរដ្ឋជាអ្នកប្រទះគ្រាប់មិនទាន់ផ្ទុះទាំង៣គ្រាប់នោះ ជាបុរសអាយុ ៣៤ឆ្នាំ ឈ្មោះស៊ិម ពិសិទ្ធ និងនៅថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៣ នេះ លោកបានរាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានថ្លែងថា គ្រាប់មិនទាន់ផ្ទុះទាំង៣នោះរួមមានមីនប្រភេទ៦៩ចំនួនមួយគ្រាប់, គ្រាប់កាំភ្លើងផ្លោង១០០ មីលីម៉ែត្រមួយគ្រាប់និងគ្រាប់កាំភ្លើងផ្លោង៦០មីលីម៉ែត្រចំនួនមួយគ្រាប់។ យោងតាមអាជ្ញាធរមីនកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជាបានកម្ទេចចោលគ្រាប់ មីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១លាន១៥ម៉ឺន១ពាន់២៣២គ្រាប់, គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២ម៉ឺន៦ពាន់១១២គ្រាប់ និង យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃ ទៀតចំនួន ៣លាន២ម៉ឺន៨ពាន់៦៥៩ គ្រាប់។ នគរបាលស្រុករតនមណ្ឌល ក្នុងឱកាសនោះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕

សម្តេចក្រឡាហោម ស ខេង បញ្ចូលកម្លាំងនគរបាលចំនួន៤០នាក់ ក្នុងបេសកកម្មមួកខៀវ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្លៃ បានឯកភាពនឹងចំណារបញ្ជារបស់សម្តេចតេជោហ៊ុនសែន ដែលស្នើបញ្ជួនមន្ត្រីនគរបាលក្នុងពន្ធនាគារចំនួន៤០នាក់ ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ ការថ្លែងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ យោងតាមប្រសាសន៍របស់សម្តេចក្រឡាហោម ស ខេង ប្រមាណ១០ឆ្នាំមុននេះ ក្នុងកិច្ចប្រជុំមួយនៅក្នុងប្រទេសសឹង្ហបុរី មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានផ្តួចផ្តើមគំនិតចង់ឱ្យកម្ពុជាបញ្ចូលកម្លាំងនគរបាលដើម្បីរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិបន្ថែមលើការបញ្ជូនកងកម្លាំងជ្រើសចេញពីកងទ័ព ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការី បានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួមតម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ ៤០រូប។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការ​សហប្រជាជាតិទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ ។ សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ […]

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឱ្យទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ

បន្ទាយមានជ័យ : ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវពង្រឹងបន្ថែម និងទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ ។ ការជំរុញនេះ បានលើកឡើងក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ។ កិច្ចប្រជុំនោះ បានធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការចូលរួមពី​ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង៤ និងមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២ ។ ក្នុងកិច្ចប្រជុំនោះផងដែរ លោកស្នងការនគរបាលខេត្ត បានថ្លែងជម្រុញដល់កងកម្លាំងនគរ  បាលទាំងអស់ ត្រូវគោរពវិន័យ អនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ ។ ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ, ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ, ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង, ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំងតាមមូលដ្ឋាន និងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រងផងដែរ ៕

កម្ពុជាឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ នៅក្នុងប្រទេសឥណ្ឌូណេស៊ី

កម្ពុជាបានឈ្នះពានរង្វាន់បានចំនួន១៧ នៅក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣ ដែលប្រព្រឹត្តទៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូណេស៊ី ។ បើតាមការឲ្យដឹងពី អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ លោក ថោង រដ្ឋសក្តិ បានឲ្យដឹងថា «នាឱកាសនោះដែរ អាស៊ានក៏បានប្រគល់ជូនម្ចាស់ទីតាំងទេសចរណ៍ នៅកម្ពុជានូវជ័យលាភីចំនួន១៧ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្តចំនួន៨» ។ តំណាងជ័យលាភីកម្ពុជា ដែលបានឡើងទទួលពានរង្វាន់នោះ រួមមាន៖ តំណាងម្ចាស់សហគមន៍ ម្ចាស់គម្រោង មន្ត្រីមន្ទីរទេសចរណ៍ មន្ត្រីរាជធានី-ខេត្ត ក្រោមការដឹកនាំដោយលោកអភិបាលរងមកពីរាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ។ ជ័យលាភី និងពានរង្វាន់ដែលម្ចាស់ទីតាំងនៅកម្ពុជាទទួលបាននោះ រួមមាន៖ ១. រង្វាន់ផ្ទះស្នាក់ស្ដង់ដារអាស៊ាន ចំនួន៥៖ ផ្ទះស្នាក់ Eagle , Black Bear និង Mien Mien ក្នុងខេត្តកោះកុង ផ្ទះស្នាក់ ត្រពាំងសង្កែ ក្នុងខេត្តកំពត និងសម្បូរព្រៃគុក ក្នុងខេត្តកំពង់ធំ។ ២. […]

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានស្នើភាគីប៉ាគីស្ថាន បញ្ជូនអ្នកជំនាញភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ និងនេសាទ លោក ឌិត ទីណា ក៏បានស្នើ ដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពបញ្ជូនអ្នកជំនាញបណ្តុះបណ្តាលភាសាអង់គ្លេសក្នុងវិស័យកសិកម្ម ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស ក្នុងកិច្ចការស្រាវជ្រាវឱ្យកាន់តែមានភាពទូលំទូលាយ ។ ការស្នើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៃកម្ពុជា លោក Zaheeruddin Babar Thaheem នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្ត្រីកសិកម្មកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះការស្វែងរកនូវការធ្វើសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងសកម្ម ពិសេសក្នុងវិស័យកសិកម្ម។ លោករដ្ឋមន្ដ្រីកសិកម្មកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ដែលលើកឡើងអំពីតម្រូវការនៃផែនការការងារ (Framework) ដើម្បីជាផ្លូវដើរមួយច្បាស់លាស់ ក្នុងការអនុវត្តការងារ ក៏ដូចជាកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ។ ក្រៅពីប្រធានបទទាំងពីរនេះ លោករដ្ឋមន្ដ្រី និងឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលជីកសិកម្មដែលមានគុណភាព និងតម្លៃប្រកួតប្រជែង ពីប្រទេសប៉ាគីស្ថានមកកាន់ទីផ្សារកម្ពុជា។ ដ្បិតតែការនាំចូលជីពីប៉ាគីស្ថានចូលមកកម្ពុជា អាចធ្វើបានតាមយន្តការច្រើនក៏ពិតមែន ប៉ុន្តែភាគីទាំងពីរយល់ស្របគ្នាថា មានតែការវិនិយោគរួមគ្នារវាងវិនិយោគិនទាំងពីរទេ ដែលជាយន្តការអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព ៕

ក្មេងស្រីសិស្សសាលាចំនួន ១៣នាក់ នៅសាលារៀនមួយកន្លែង នៅខេត្តពោធិ៍សាត់ បានដួលសន្លប់ជាបន្តបន្ទាប់ ដែលពួកគេជឿថា ពួកបានឃើញរូបភាពនៃពួកអមនុស្ស

ពោធិ៍សាត់ ៖ ករណីសិស្សសាលាស្រីៗចំនួន ១៣នាក់​ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅខេត្តពោធិ៍សាត់ ត្រូវមន្ត្រីមូលដ្ឋានសង្ស័យថា ដោយសារការខ្វះអាហាររូបត្ថម្ភ ឬមកពីការហូបមិនបានគ្រប់គ្រាន់ ប៉ុន្តែសិស្សសាលាទាំនោះបាននិយាយ គឺបណ្តាលមកពីការបន្លាចពីពពួកអមនុស្ស ដែលឲ្យពួកគេឃើញជារូបភាពផ្សេងៗដែលគួរឲ្យខ្លាច ។ សិស្សសាលាស្រីៗចំនួន ១៣នាក់ ដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន​ សែន​ ប្រម៉ោយ​ ស្ថិត​នៅ​ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៨ និង៣៥​នាទី ​នាថ្ងៃទី៣ កុម្ភៈ ២០២៣ ព្រឹកមិញនេះ ។ សិស្សស្រីៗដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ ជាសិស្សស្រីសិស្សដែលរៀនរវាងពីថ្នាក់ទី៨ ដល់ថ្នាក់ទី១២ ។ សិស្សទាំងនោះ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ​ ប៉ុន្តែពួកគេបានរៀបរាប់ថា នៅមុនពេលដែលពួកគេបានដួលសន្លប់ ពួកគេបានមើលឃើញរូបភាពដែលគួរឲ្យខ្លាចនៅក្នុងបរិវេណសាលា ទើបបានធ្វើឲ្យពួកគេភ័យស្លន់ស្លោ និងដួលជាបន្តបន្ទាប់តែម្តង ។  បើតាមការឲ្យដឹងពីអធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឲ្យដឹង ដោយយោងតាមការសនិដ្ឋានពីក្រុមគ្រូពេទ្យថា សិស្សសាលាទាំង ១៣នាក់ ដែលបានដួលសន្លប់នោះ អាចបណ្តាលមកពីការខ្វះអាហាររូបត្ថម្ភ ដោយសារការហូបមិនបានគ្រប់គ្រាន់ ទើបបណ្តាលឲ្យកើតមានករណីដួលសន្លប់នេះកើតឡើង […]

ពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតា ដែលជាទំនៀមទំលាប់ពីបុរាណ នៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួនដោយពលរដ្ឋអ្នកខេត្តសៀមរាប

សៀមរាប ៖ ទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតា ត្រូវបានពលរដ្ឋអ្នកខេត្តសៀមរាប នៅតែរក្សាបានយ៉ាងល្អ តាមទម្លាប់ពីបុរាណជារៀងរាល់ឆ្នាំនៅខែមាឃ មិនដែលអាក់ខានឡើយ។  ជាឧទាហរណ៍ជាក់ស្តែង ប្រពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ក្រោយពេលប្រមូលផលស្រូវរួចរាល់ ពួកគាត់​តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ​ ឬឡើងអ្នកតានោះ មិនដែលអាក់ខានឡើយ ។ យោងតាមទំនៀមទំលាប់ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិបានរួមគ្នាអភិរក្សត្រី មិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្តង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ ។ បើតាមការឲ្យដឹងពី មេភូមិបង្កោង លោក ពេជ្រ ឃិន បានឱ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១កើត ខែមាឃ ឆ្នាំនេះ ។ បើទោះជាទឹកនៅក្នុងបឹងមានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ និងប្រជាពលរដ្ឋមានភាពសប្បាយរីករាយ ក្នុងការចាប់ត្រីយកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបន្តថា នៅព្រឹកព្រលឹមស្រាងៗ ថ្ងៃដែលពលរដ្ឋបានសម្រេចធ្វើការចាប់ត្រីរួមគ្នានោះ […]

នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្តេចតេជោហ៊ុន សែន ដាក់បញ្ជាឱ្យស្ថាប័នជំនាញពាក់ព័ន្ធសិក្សាកសាងកន្លែងស្នាក់នៅសម្រាប់និស្សិតជានារី នៅពហុកីឡាដ្ឋានជាតិមរតកតេជោ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យក្រសួងអប់រំ និងសាលារាជធានីភ្នំពេញ ពិនិត្យមើលលទ្ធភាពនៃការប្រើប្រាស់ដីធ្លីមួយចំណែករបស់ពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រាប់កសាងអន្តេវាសិកដ្ឋានបន្ថែមទៀត ដើម្បីសម្រួលដល់និស្សិតក្រីក្រ ជាពិសេសនិស្សិតស្រី និងនិស្សិតក្រៅប្រទេសដែលមកសិក្សានៅកម្ពុជា។ ការស្នើនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិន្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១ពាន់ ៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំដាក់បញ្ជានេះ ឱ្យអភិបាលរាជធានីពិនិត្យមើលលទ្ធភាពក្នុងការប្រើប្រាស់ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ដើម្បីកសាងអន្តេរវាសិកដ្ឋានសម្រាប់និស្សិតស្ត្រីរបស់យើង ។ ខ្ញុំចង់បានចំនួនពីរបីរយគ្រែទៀត យើងខ្វះកន្លែងស្នាក់នៅសម្រាប់និស្សិតជាស្រ្តី»។ សម្តេចតេជោបានបញ្ជាក់ថា និស្សិតជាបុរសអាចស្នាក់នៅវត្តលោកបាន ប៉ុន្តែនិស្សិតជានារី មិនអាចនៅវត្តលោកបានទេ ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ដីនៅតំបន់មរតកតេជោ គឺយើងនៅសល់ដីច្រើន យើងអាចរៀបចំកសាងអន្តេរវាសិកដ្ឋានសម្រាប់សិស្សនៅទីនោះបាន។ ដូច្នេះសុំសិក្សាមើលជាមួយគ្នាសាលាក្រុងជាមួយក្រសួងអប់រំ ហើយផ្នែកកីឡាយើងមានដីនៅទីនោះហើយគឺយើងយកដីនៅទីនោះធ្វើតែម្ដង ។ មួយឆ្នាំយើងធ្វើបន្តិច មួយឆ្នាំយើងធ្វើបន្តិច, មួយឆ្នាំ ១០០គ្រែ ឬ២០០គ្រែ យើងធ្វើជាបន្តទៅឆ្នាំក្រោយៗទៀត […]

រដ្ឋបាលខេត្តកែបកែលម្អសោភណ្ឌភាពឆ្នេរកែប ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

កែប ៖ រដ្ឋបាលខេត្តកែបដើម្បីត្រៀមខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសារ​ ទ្រីយ៉ាថ្លុង បាននិងកំពុងរៀបចំកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រី ស ឲ្យបានស្អាត ។ បើតាមអភិបាលក្រុងកែប លោក ខេង យ័ន ការរៀបចំកែលំអនេះផងទៀត ក៏នៅទន្ទឹមនឹងការត្រៀមខ្លួននៃធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យសមុទ្រឆ្នាំ២០២៣ផងដែរ ។ បើតាមការឲ្យដឹងពីលោកអភិបាលក្រុងកែប បានឲ្យដឹងថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរកម្សាន្តស្រីស ឲ្យបានល្អប្រសើរ ដោយគ្រោងនឹងដកនូវខឿនការ៉ូឡាចាស់ ផ្លាស់មកថ្មក្រានីត ផ្តូលរំលំដើមឈើចាស់ជំនួសមកវិញនូវដើមឈើថ្មីៗ និងមានការសាងសង់នូវរូបតំណាង “ខ្ញុំស្រលាញ់ខេត្តកែប” ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីផងដែរ ។ លោកអភិបាលក្រុងកែបបានបញ្ជាក់ទៀតថា កន្លងទៅទីតាំងឆ្នេរកែប ត្រូវបានក្រុមអាជីវករមួយចំនួន បានយកធ្វើជាកម្មសិទ្ធសម្រាប់ប្រកបរបររកទទួលទាន ហើយបានង្កើតនូវផលអវិ ជ្ជមានដល់អ្នកបម្រើសេវាកម្មលើវិស័យទេសចរណ៍ទូទៅ និងជះផលមិនល្អដល់កេរ្តិ៍ឈ្មោះ    ខេត្ត ។ ក្រោយពេលការកែលម្អឆ្នេរកែបរួច រដ្ឋបាលក្រុងនឹងបង្កើតទីតាំងថ្មីមួយទៀត សម្រាប់ឲ្យពលរដ្ឋដែលជាអាជីវករប្តូរទៅក្រាលកន្ទេល និងលក់ដូរបន្តទៀតនៅទីនោះបាន ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំងលក់ ឬក្រាលកន្ទេលនៅតាមបណ្តោយឆ្នេរដូចមុនទៀតឡើយ ៕

មនុស្ស ២នាក់ បានស្លាប់ និង៣នាក់ រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍អគ្គិសភ័យឆេះក្លិបមួយកន្លែង នៅកណ្តាលក្នុងព្រះស៊ីហនុ

ព្រះសីហនុ ៖ មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និង៣នាក់បានរងបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ឆេះ​ក្លិប​កំសាន្តមួយ​កន្លែង នៅកណ្តាលក្រុងព្រះស៊ីហនុ កាលពីយប់មិញ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ​ក្លិប​កំសាន្ត​JULIE&ANNA TOKYO ​នៅម្តុំឧតុនិយម ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៣ ​ក្រុង​/​ខេត្ត​ព្រះសីហនុ បានរងការឆេះនៅវេលាម៉ោង​ប្រមាណ​ជិត​៨​យប់​ថ្ងៃទី​៣០ ខែមករា ​ឆ្នាំ​២០២៣ ​។ ហេតុការណ៍អគ្គិសភ័យនោះ បានបណ្តាលឲ្យបុរស​ជាជាង​ផ្សារដែក​ម្នាក់ ​និង​ស្ត្រីជាមេការម្នាក់ទៀត​ បានរងការឆេះ​រលាក​រលួយ​ស្បែក​និង​បាន​ស្លាប់​ស្លាប់​បាត់បង់​អាយុជីវិត ខណៈ​ពេលបញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​។ ​ក្រោយ​កើតហេតុ​ភ្លាម ​គេ​ឃើញមនា​វត្តមាន អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរងក្រុង រួម​នឹង​សមត្ថកិច្ច​ស្នងការ​និង មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ជាច្រើន​នាក់​ បាន​ចុះទៅ​អន្តរាគមន៍​និង​ការពារ​នៅ​កន្លែងកើតហេតុ​។ មនុស្ស២នាក់ ដែលស្លាប់ និង៣នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណដែលមានដូចជា៖ ១-​  ស្រី្ត អាយុ​ ១៨ឆ្នាំ ឈ្មោះ ហ៊ន​ ស្រីវ៉េត​​ ​មានទីលំនៅបច្ចុប្បន្ន ភូមិ២​ សង្កាត់លេខ​១​ ក្រុង​/ខេត្តព្រះសីហនុ បានស្លាប់ ​។ ២- បុរស ​ឈ្មោះ […]