គន្លឹះនៃការរៀនទំនាក់ទំនង ” ទំនាក់ទំនង ធ្វើឲ្យមានអ្វីគ្រប់យ៉ាង “

នៅក្នុងលោកយើងនេះគ្មានអ្នកណាមួយ កើតមកហើយភ្ជាប់មកជាមួយជំនាញទំនាក់ទំនងឡើយ។ ចំពោះអ្នកពូកែទំនាក់ទំនង ” ពួកគាត់ពូកែ ពីព្រោះពួកគាត់រៀនកែលម្អឲ្យមានគុណភាព ទំនាក់ទំនង ប្រសើរឡើងៗ ” ពួកគាត់យល់អំពីហេតុផល នៃការអភិវឌ្ឍខ្លួនឯង ជាពិសេស គឺការឲ្យគុណតម្លៃ រាល់ការជួប ដឹងប្រាស័យទាក់ទងជាមួយគ្នា។ ” ហេតុអ្វីទើបពួកគាត់មាន ជំនាញទំនាក់ទំនង ?” # ចម្លើយ : អនុវត្តន៍ ទំនាក់ទំនងបានច្រើនបានច្រើន និងរៀនបានច្រើន ហើយយល់ច្រើន និងការកែប្រែបានច្រើន។ ដូច្នេះហើយអ្នកពូកែទំនាក់ទំនងគឺតែងតែយល់អ្នកណាដែលអាចយល់អំពីតម្លៃនៃភាពទំនាក់ទំនងជាមួយខ្លួន ឬ យល់ អំពីហេតុផលនិមួយៗ ដែលបានកើតឡើង។ ក្នុងពិភពធ្វើជំនួញ អ្នកត្រូវតែចេះភាពទំនាក់ទំនង ពីព្រោះទំនាក់ទំនង គឺជាការ តភ្ជាប់ រវាងមនុស្សជាមួយ និងមនុស្ស ហើយរវាង មនុស្សជាមួយនិងផលិតផល ព្រមទាំងការយល់ ពីរកម្រិតដៃគូ ក្នុងភាពទំនាក់ទំនង ឱ្យ ប្រសើរឡើង។ មានសំនួរមួយចំនួនដើម្បីឲ្យលោកកធ្វើការពិចារណាដូចខាងក្រោមនេះ * តើអ្នកអាចចងចាំបានទេនៅក្នុងជីវិតរបស់អ្នកមកដល់ថ្ងៃនេះ តើអ្នកសម្រេចចិត្តឈប់រាប់អានគេ ប៉ុន្មាននាក់ហើយ ? តើនោះមកពីមូលហេតុអ្វី ? ប្រហែលជាអ្នកមិនចង់និយាយរកពួកគេទៀត […]
អ្នក Single ឬមានគូរ បើអត់ដឹងទៅណានាថ្ងៃចុងសប្តាហ៍នេះទេ អាចសាកល្បងទៅកម្សាន្តកន្លែងទាំងនេះបាន

ភ្នំពេញ ៖ បើនិយាយពីពិធីបុណ្យវិញ នៅកម្ពុជាមានពិធីបុណ្យជាច្រើនដែលពលរដ្ឋខ្មែរកំពុងតែប្រកាន់ខ្ជាប់យ៉ាងល្អ ។ ជាក់ស្តែងបុណ្យអុំទូកក៏ជាពិធីបុណ្យមួយដែលមានភាពទាក់ទាញខ្លាំងមួយផងដែរក្នុងចំណោមបុណ្យបែបសាសនាធំៗនានា ។ នាចុងសប្តាហ៍នេះ តាមបណ្តាខេត្តមួយចំនួនធំមានការប្រារព្ធពិធីបុណ្យអុំទូកស្របគ្នាជាមួយនឹងពិធីបុណ្យចេញវស្សា ដែលមានរយពេលពីរថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែតុលា ឆ្នាំ ២០២៣ ដែលប្រិយមិត្តគួរតែទៅទស្សនាកម្សាន្តបន្ទាប់ពីនឿយហត់ជាមួយនឹងរបរទទួលទាន ឬការងារជាដើម ។ ខេត្តទាំងនោះមានដូចជា ៖ ១. ខេត្តបាត់ដំបង https://www.facebook.com/watch/live/?ref=watch_permalink&v=828310112642110 https://www.facebook.com/BattambangNationalTV/videos/786455516489280 ២. ខេត្តកំពង់ចាម https://www.facebook.com/HelloKampongcham/videos/4278829005674633 ៣. ខេត្តក្រចេះ https://www.facebook.com/100052506828268/videos/1687348908343123 ៤. ខេត្តកំពង់ធំ https://www.facebook.com/kampongthomadministration/videos/3800998343518107 ៥. ខេត្តព្រៃវែង https://www.facebook.com/100064494800245/videos/364500912697714 ៦. ខេត្តកណ្តាល
តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ៣

តើអ្នកដែលដឹងទេថា មនុស្សម្នាក់ៗសុទ្ធតែតម្លៃរៀងៗខ្លួន មិនថាឡើយជាកសិករ កម្មករ បុគ្គលិកក្រុមហ៊ុនឯកជន អ្នករកស៊ី មន្ត្រីរាជការ អ្នកតូច អ្នកធំ សុទ្ធតែមានតម្លៃក្នុងភាពជាមនុស្ស ។ ដូច្នេះហើយ អ្នកមានដែលគិតទេថា អ្នកកើតមកលើលោកសន្និវាសនេះ អ្នកត្រូវការការរស់នៅមួយប្រកបទៅដោយភាពថ្លៃថ្នូរ ភាពសុខដុមរមនា និងសេចក្តីស្ងប់ ។ តើអ្នកមានអារម្មណ៍ថាធុញដែរឬទេ នៅពេលដែលអ្នកត្រូវកំពុងស្ថិតក្នុងស្ថានការណ៍មួយដែលប្រៀបដូចជាទាសកររបស់នរណាម្នាក់ដូច្នេះ ។ ក្នុងន័យនេះមិនមែនមានន័យថា អ្នកគឺជាទាសករកម្លាំងពលកម្មរបស់នរណាម្នាក់ទេ តែវាជាទាសករផ្លូវចិត្ត ដែលអ្នកត្រូវមានគំនាបខ្លួនឯងក្នុងការជាប់អន្ទាក់ចិត្តរបស់នរណាម្នាក់ ដែលអាចផ្តល់នូវអ្វីម្យ៉ាងដល់អ្នកនូវលទ្ធផលមួយមិនសមប្រកបសោះនោះ ។ ត្រង់ចំណុចនេះដែលយើងនិយាយថា អ្នកកំពុងស្ថិតក្នុងទំនាក់ទំនងមួយដែលមិនច្បាស់លាស់ ពោលគឺមិនច្បាស់លាស់ថា គេចាត់ទុកអ្នកជាអ្វីឲ្យពិតប្រាកដ មិនដឹងថាគេកំពុងគិតអ្វីមកលើខ្លួន ហើយរូបខ្លួនអ្នកទៀតសោត គឺពោរពេញទៅដោយអារម្មណ៍សោកសៅ អារម្មណ៍ដែលត្រូវប្រុងប្រយ័ត្នគ្រប់ពេល ប្រុងប្រយ័ត្នថាអ្នកនឹងធ្វើអ្វីមួយខុសឆ្គងទៅលើគេ ទាំងដែលអ្នកមិនទាំងមានបំណង ឬចេតនាសោះនោះ តែគេបែរជាចាប់ចំណុចខ្សោយរបស់អ្នក ហើយវាយបកមកអ្នក ។ តើអ្នកពិតជាឈឺចាប់ណាស់មែនទេ ដែលបានតម្រូវ ឬបណ្តោយខ្លួនមកជួបជាមួយនឹងស្ថានភាពដូចនេះ ។ តើអ្នកជានរណា ? ហេតុអ្វីអ្នកត្រូវតែមកទទួលខុសត្រូវ ឬមកធ្វើជាមនុស្សដែលគេមិនឲ្យតម្លៃមកលើអ្នកដូច្នេះ ស្របពេលដែលក្រុមគ្រួសារ បងប្អូន ឪពុកម្តាយអ្នកតែងតែចាត់ទុកអ្នកគឺជាត្បូងពេជ្រដ៏មានតម្លៃ និងសារសំខាន់ជាទីបំផុតនោះ ។ បើអ្នកគិតថា […]
យុវជនជាកោសិកា និងជាសរសៃឈាមដ៏សំខាន់ក្នុងការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ល្អឥតខ្ចោះក្នុងកំឡុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ ៖ កម្ពុជានៅសល់ពេលវេលាប្រហែលជា ៤០ថ្ងៃទៀតនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះក្នងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កំពុងតែមមាញឹកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលយុវជនស្ម័គ្រចិត្តក្នុងការត្រៀមខ្លួនដើម្បីទទួលនូវបណ្តាគណប្រតិភូកីឡា កីឡាករ កីឡាការិនី អត្តពលិកមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។ វគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ាន និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៥ និង២៦ ខែមីនា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមចូលរួមប្រមាណជាង ២០០០នាក់នាសាលប្រជុំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានបញ្ចប់ដោយជោគជ័យ ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព ការងារសង្គម ក៏ដូចជាសុជីវធម៌ សីលធម៌និងការចេះជួយយកអាសារក្នុងនាមយុវជនកម្ពុជាគឺជាអ្នកបន្តវេន និងជាអ្នកតំណាងឲ្យកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះក្រុមគណប្រតិភូកីឡាមកពី ១១ប្រទេសក្នុងតំបន់អាស៊ាន ។ អ្នកស្ម័គ្រចិត្តប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្ស ត្រូវផ្តល់ភាពរួសរាយរាក់ទាក់ ស្នាមញញឹម និងភាពកក់ក្តៅជូនដល់ប្រតិភូកីឡាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) បានមានប្រសាសន៍ថា ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្តគឺជាសរសៃឈាមដ៏មានសារសំខាន់ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឲ្យរលូន និងជោគជ័យ ។ ប្រសិនបើអ្នកស្ម័គ្រចិត្តមិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឲ្យបានល្អប្រសើរនោះទេ នោះដំណើរការហ្គេមនឹងរអាក់រអូលមិនល្អប្រសើរឡើយ ។ ដូច្នេះហើយយើងសុំស្នើដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នាប្រឹងប្រែងបម្រើប្រតិភូកីឡាឲ្យបានល្អ ដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា ។ […]
តើអ្នកគួរ ឬមិនគួរក្នុងការបន្តជាមួយនឹងទំនាក់ទំនងដែលមិនច្បាស់លាស់ ? វគ្គ១

នៅលើលោកនេះ មិនថាឡើយអ្នក មិនថាឡើយខ្ញុំ មិនថាឡើយមនុស្សដទៃទៀតសុទ្ធតែធ្លាប់ជួបរឿងខកចិត្ត ដល់ពេលខ្លះការខកចិត្តពីមួយថ្ងៃទៅមួយថ្ងៃ មួយដងទៅមួយដង ធ្វើ៎ឲ្យយើងសឹងតែមិនអាចដេកលក់ ពេលខ្លះមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅក្នុងតំបន់មួយដែលគ្រោះថ្នាក់ និងឯការជាទីបំផុតមួយដែលគ្មាននរណាអាចដឹង និងយល់បាន ។ ទាំងអស់នេះកើតឡើងចេញពីការខកចិត្ត អ្នកខ្លះខកទាំងចិត្ត ខកទាំងកាយ អ្នកខ្លះខកទាំងទ្រព្យសម្បតិ្ត កិត្តិយសជាដើម ។ល។ ការខកចិត្តទាំងឡាយរមែងតែងតែមានដើមហេតុដើមចមរបស់វា តួយ៉ាងយើងនិយាយដល់ការធ្វើទំនាក់ទំនងតែម្តង ។ ការធ្វើទំនាក់ទំនងពិតជាមានសារសំខាន់ខ្លាំងណាស់នៅក្នុងសង្គម ក្នុងមូលដ្ឋានមួយនៃការប្រាស្រ័យគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ។ មនុស្សទាំងឡាយសុទ្ធតែចង់បាននូវការទុកចិត្តគ្នាទៅវិញទៅមក មិនថាឡើយទំនាក់ទំនងក្នុងរបរជំនួញ ទំនាក់ទំនងក្នុងការងារ ទំនាក់ទំនងស្នេហាជាដើម ។ ហេតុអ្វីបានជាទំនុកចិត្តពិតជាមានសារៈសំខាន់ដល់ម្លឹង ? ពិតណាស់ ទំនុកចិត្តគឺជាគ្រឿងក្នុង ឬកោសិការដ៏សំខាន់ជាទីបំផុតនៃទំនាក់ទំនងរវាងមនុស្សពីរនាក់ ឬមនុស្សមួយក្រុម ។ វាតម្រូវឲ្យមានការទុកចិត្តគ្នា ពេលខ្លះមិនចាំបាច់តែជិះទូកជាមួយគ្នានោះទេ តែត្រឹមមានគោលដៅរួមគ្នាមួយ នោះ ទំនាក់ទំនងរបស់អ្នកជាមួយនរណាម្នាក់នឹងមានអនាគតល្អវែងឆ្ងាយ ។ ឧទាហរណ៍ អ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ដែលជិតស្និទ្ធខ្លាំងបំផុតមួយ អ្នកប្រាកដជារមែងចង់បានអ្នកដែលមានការគិតគូរជាមួយអ្នកឲ្យបានគត់មត់ និងយូរអង្វែង តែចៃដន្យអ្វី គេនោះមិនគិតដូចអ្នកឡើយ គេខ្វល់អំពីខ្លួនគេ ច្រើនជាងខ្លួនអ្នក ។ និយាយនេះមិនមែនបានន័យថា អ្នកទាមទារការយកចិត្តទុកដាក់ពីនរណាម្នាក់ឡើយ តែជឿច្បាស់ថា អ្នកចង់បានភាពច្បាស់លាស់ ដូចជាភាពជាដៃគូររវាងបុរស […]
ធនាគារ ហត្ថា បានប្រកាសប្រាក់ចំណេញជាង៧៣លានដុល្លាក្នុងឆ្នាំ ២០២២ នេះ

បាត់ដំបង៖ ធនាគារហត្ថា បានប្រកាសនៃការសម្រេចបានលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមានប្រាក់ចំណេញសុទ្ធចំនួន៧៣,៣៧៦លានដុល្លាអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុបចំនួន១.៣៣១លានដុល្លាអាមេរិក និងសំពាធឥណទានចំនួន ១.៩៣៦លានដុល្លាអាមេរិក ។ ការប្រកាសនេះធ្វើឡើងក្នុងពេលដែលធនាគារហត្ថា បានរៀបចំបើកមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២របស់ខ្លួន ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» នាទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រងរបស់ធនាគារហត្ថា សរុបប្រមាណ៥០០នាក់ ។ ការបើកមហាសន្និបាតនេះក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែល ធនាគារហត្ថា សម្រេចបាននៅឆ្នាំ២០២២ និងលើកទិសដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំរហូតសម្រេចបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ស្ថាប័ន ។ ទន្ទឹមគ្នានេះដែរ ក៏ដើម្បីរៀបចំជាវេទិកាមួយដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃធនាគារហត្ថាអាចជួបជុំសំណេះសំណាលក្រោមបរិយាកាសប្រកបដោយភាពសោមនស្សរីករាយ ក្នុងការបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារធនាគារហត្ថា ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការក្នុងឆ្នាំថ្មី ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលមហាគ្រួសារធនាគារហត្ថាយើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមានការដាក់ចេញនូវផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ […]
កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ MISS PLANET INTERNATIONAL 2023 នឹងចាប់ផ្តើមនាល្ងាចថ្ងៃនេះហើយ

ភ្នំពេញ ៖ យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញាភពផែនដីអន្តរជាតិ MISS PLANET INTERNATIONAL បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងមានការរៀបចំព្រឹត្តិការណ៍ប្រឡងជ្រើសរើសយកបេក្ខនារីជ័យលាភីក្នុងកម្មវិធី MISS PLANET INTERNATIONAL សម្រាប់ឆ្នាំ ២០២៣ ។ កម្មវិធី MISS PLANET INTERNATIONAL ត្រូវបានបង្កើតឡើងក្នុងគោលដៅរួមមួយសំដៅដល់ការលើកទឹកចិត្តដល់ការសង្គ្រោះភពផែនដី និងជីវិតមនុស្សជាតិស្របតាមគោលការណ៍រួមរបស់អង្គការសហប្រជាជាតិ ។ កម្មវិធីនេះមានបេសកកម្ម ក្នុងការបំផុសបំផុលជាគំនិត និងផ្តល់សិទ្ធដល់ស្រ្តីវ័យក្មេងដែលមានក្តីស្រមៃក្នុងការធ្វើជាគំរូល្អសម្រាប់អ្នកដទៃ នៅក្នុងសហគមន៍និង ប្រទេសជាតិរបស់ពួកគេនៅជុំវិញពិភពលោក ដោយនាំមកនូវការផ្លាស់ប្តូរសង្គមដែលនឹងពង្រឹងការបណ្តុះឲ្យមាននូវសេចក្តីស្រឡាញ់សម្រាប់ប្រជាជនទាំងអស់ និងការគោរពចំពោះបរិស្ថាន នៃភពផែនដីផងដែរ ។ សូមបញ្ជាក់ថានេះជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះក្នុងការទទួលរៀបចំព្រឹត្តិការណ៍ពិភពលោក ដែលបានញ៉ាំងឲ្យកម្ពុជាកាន់តែមានការចាប់អារម្មណ៍ និងចង់មកទស្សនា សិក្សា ស្វែងយល់ពីសំណាក់មនុស្សនានានៅទូទាំងសាកលលោក ។ កម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៣ និងចាប់ផ្តើមនាល្ងាចទី ២៩ ខែមករា ឆ្នាំ២០២៣ នាសាលមហាស្រពកោះពេជ្យ ចាប់ពីម៉ោង៦ល្ងាចតទៅ ។ ប្រភព ៖ ហ្វេសប៊ុក MISS PLANET INTERNATIONAL និង missplanetinternational.com
កម្ពុជាគ្រោងចំណាយថវិកាជាង 100លានដុល្លាសម្រាប់រៀបចំធ្វើជាម្ចាស់ផ្ទះការព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ ៖ កម្ពុជាតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាត្រៀមថវិកាប្រមាណជា 100លានដុល្លាអាមេរិកដើម្បីរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA GAME លើកទី32 និង ASEAN PARAGAME លើកទី12 នៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ2023 ខាងមុខនេះ ។ សម្តេចតេជោ បានបន្តផងដែរទៀតថា កម្ពុជាបានចំណាយថវិកាប្រមាណជា 40លានដុល្លាក្នុងមួយឆ្នាំ ក្នុងរយៈពេលបីឆ្នាំ ដែលទល់មកដល់ពេលបច្ចុប្បន្ន ថវិកាសរុបដែលត្រូវចំណាយនឹងមានជាង 100លានដុល្លា ដោយខ្ទង់ចំណាយនេះមានជិតទេ្វដងនៃការរៀបចំព្រឹត្តិការណ៍ SEA GAME លើកទី31 នៃប្រទេសវៀតណាម ដែលចំណាយអស់ត្រឹមតែ 51លានដុល្លាអាមេរិក ។ យោងតាមប្រសាសន៍របស់សម្តេចតេជោ “ កម្ពុជាត្រូវរង់ចាំរយៈពេល60ឆ្នាំ ម្ខាងដោយសារសភាពការណ៍ប្រទេសយើងមិនអំណោយ ម្ខាងទៀត យើងមានអំណោយពីសន្តិភាព ក៏ប៉ុន្តែយើងអត់ហេដ្ឋារចនាសម្ព័ន្ត ឥឡូវយើងមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត SEA GAME ” បានសបញ្ជាក់ថា កម្ពុជាពេលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការរៀបចំ និងទទួលគណប្រតិភូកីឡាអាស៊ាន និងបណ្តាមេដឹកនាំកំពូលៗក្នុងតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ដ៏អស្ចរ្យនេះ ។ សម្តេចក៏បានធ្វើការអំពាវនាវដល់មហាជនឲ្យមានការរៀបចំយុទ្ធនាការរាប់ថយក្រោយ 100ថ្ងៃនៃការឈាងចូលមកដល់ព្រឹត្តិការណ៍ SEA […]
ករណីធ្លាក់យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន YETI AIRLINES នៅប្រទេសនេប៉ាល់កំពុងស្ថិតប្រតិបត្តិការសង្គ្រោះជាបន្ទាន់

នេប៉ាល់ ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធុន ATR-72 របស់ក្រុមហ៊ុន Yeti Airlines បានធ្លាក់ទៅក្បែរទន្លេ SETI ខណៈព្យាយាមចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុង POKHARA ។ យ៉ាងហោចណាស់មានអ្នកដំណើរប្រមាណ ៣២នាក់បានស្លាប់ ក្នុងចំណោមអ្នកដំណើរចំនួន ៦៨នាក់ និងសហសេវិកចំនួន ៤នាក់ ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៏មាន KATHMANDU POST យន្តហោះមួយគ្រឿងនេះបានធ្វើការហោះហើរចេញពីរដ្ឋធានី KATHMANDU មកកាន់ទីក្រុង POKHARA នាព្រឹកថ្ងៃអាទិត្យទី ១៥ មករា ឆ្នាំ២០២៣ ដោយជាអកុសល យន្តហោះបានធ្លាក់ក្នុងពេលព្យាយាមចូលចុះចតចំពេលដែលមានស្ថានភាពអាកាសធាតុមិនល្អ ។ សេចក្តីរាយការណ៍បានបន្ថែមទៀតថា យន្តហោះបានឆាបឆេះនាពេលដែលធ្លាក់នៅលើផ្លូវរត់ ។ ក្រុមជួយសង្គ្រោះត្រូវបានគេដាក់ពង្រាយទៅកាន់កន្លែងធ្លាក់ និងចល័តពីលើឧទ្ធម្ភាគចក្រហើយប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ។ យ៉ាងណាក៏ដោយ អ្នកស្រុក បុគ្គលិកសន្តិសុខ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះក៏ត្រូវបានចល័តដើម្បីជួយសង្គ្រោះផងដែរ ៕
ទីក្រុងនៃខេត្តចំនួន៣បានជាប់ជ័យលាភីជាទីក្រុងស្អាតដែលមានដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២

ភ្នំពេញ ៖ ទីក្រុងនៃខេត្តចំនួន៣ត្រូវបានប្រកាសជាប់ជាជ័យលាភីក្នុងចលនាប្រឡងប្រណាំង ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២២ Best Countdown City of The Year 2022 ដោយទីក្រុងបានជាប់ជ័យលាភីដោយទទួលបានសំឡេងគាំទ្រច្រើនជាងគេបំផុតរួមមាន ទី១ ក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ទី២ ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទី៣បានទៅលើក្រុងសៀមរាបនៃខេត្តសៀមរាប ។ យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថាកន្លងមករបៀបវារៈនៃការបោះឆ្នោតគាំទ្រទីក្រុងដែលមានការរៀបចំពិធីបុណ្យចូលឆ្នាំសកលល្អជាងគេនេះត្រូវបានប្រកាសជាផ្លូវការ និងបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត អស់រយៈពេល២ថ្ងៃ តាមរយៈការបោះឆ្នោតគាំទ្រលើគេហទំព័រផ្លូវការ http://bestcountdowncity.cambodiacleancity.gov.kh/ ចាប់ពីម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ។ សូមបញ្ជាក់ថាគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រគល់ពានរង្វាន់ ដែលនឹងប្រព្រឹត្តិទៅក្នុង ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះផងដែរ ៕