សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាទីតាំងទេសចរណ៍លើទឹកអាចទស្សនាសត្វស្លាបច្រើនប្រភេទនៃបឹងទន្លេសាបដ៏គួអោយទាក់ទាញ នៅខេត្តបាត់ដំបង

បាត់ដំបង ៖ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេ សាប ។ ព្រែកទាល់ គឺជាជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ  បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ ។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់នេះ មានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីក្រុងបាត់​ដំបង ដោយធ្វើដំណើរតាមកាណូត ។ សក្តានុពលនៅសហគមន៍រួមមាន ៖ សត្វស្លាបចម្រុះ ទេស ភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោក នោះជាដើម ។ តំបន់​ព្រែក​ទាល់ផងដែរ ​ក៏​មានព្រៃ​ភក់​លិច​ទឹក​តាម​រដូវ​ដែល​មាន​ជីវសាស្ត្រ​ចម្រុះ​ជា​ច្រើន និង​ទស្សនីយភាព​នៅ​ជុំវិញ​តំបន់​សំខាន់​នេះ គឺ​មាន​ភូមិ​អ្នកនេសាទ​មួយ​ចំនួន​ មាន​ពលរដ្ឋ​១,២០០​គ្រួសារ ​រស់នៅ​ក្នុងផ្ទះ​បណ្ដែត​ទឹក​លើ​ក្បូនឫស្សី ឬ​ផ្ទះទឹក ដែល​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​ឡើង និង​ស្រក​នៃ​ផ្ទៃ​ទឹក​បឹង ។ សេវាកម្មនៅសមាគមន៍រួមមាន  សេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកនាំភ្ញៀវសេវាដឹកភ្ញៀវតាមទូក សេវាផ្ទះស្នាក់ និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ ។  យោងតាមគេហទំព័រ Visitcambodia ព្រែកទាល់ គឺជាកន្លែងមួយ ដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅដ៏គួរឲ្យចង់ទស្សនា ។ […]

អគារសិក្សា ១ខ្នង នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជំនូយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ថ្ងៃនេះ

ស្ទឹងត្រែង៖ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។ អគារសិក្សា អាយហ្សិនទី១ នៃសាលាបឋមសិក្សាសំអាង ១ខ្នង ដែលបានដាក់សម្ភោធនៅព្រឹកថ្ងៃទី១៨ មករា ២០២៣នេះ មាន ៦បន្ទប់ ដែលជាជំនួយរបស់អង្គការភ្លែន និងអង្គការភ្លែនអន្តរជាតិកូរ៉េ ។ ពិធីសម្ភោធធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង និងក៏មានការចូលរួមពីប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដ៏ច្រើនកុះករផងដែរ។ ប្រធានប្រតិបត្តិអង្គការភែ្លនអន្តរជាតិកម្ពុជា ប្រចាំខេត្តស្ទឹងត្រែង លោក ផែន ប៊ុនធឿន បានថ្លែងក្នុងពិធីនោះថា អង្គការភ្លែនអន្តរជាតិ បានចាប់ផ្តើមអនុវត្តគំរោងតាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចប្បន្ន មានរយៈពេល ៧ឆ្នាំហើយ អង្គការបាននឹងកំពុងធ្វើការនៅក្នុងភូមិចំនួន៩៧ឃុំ […]

បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ណែនាំដល់គ្រប់បណ្តាអង្គភាពចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យកាន់តែល្អប្រសើរ

កំពង់ឆ្នាំង ៖ ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា នឹងលើកទិសដៅបន្តនៅខែកុម្ភៈ ២០២៣ ។ ពិធីនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៧ មករា ២០២៣ ដែលមានការអញ្ជើញដឹកនាំកិច្ចប្រជុំដោយមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា និងមានការចូលរួមដោយនាយទាហាន នាយទាហានរង និងពលទាហាន និងណែនាំដល់គ្រប់បណ្តាអង្គភាព និងការិយាល័យផ្នែកចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងត្រៀមខ្លួនអន្តរាគមន៍សភាពការណ៍ដែលកើតឡើងជាយថាហេតុ ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន និងពលទាហានគ្រប់បណ្តាអង្គភាពការិយាល័យ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូនបានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមក នូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាពិសេសការចូលរួមសហការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាសប្តាហ៍កន្លងទៅ ដែលបានទទួលលទ្ធផលប្រសើរ ។ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ក៏បានណែនាំដល់គ្រប់បណ្តាកងឯកភាពចំណុះ ត្រូវបន្តសកម្មភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត ។ នៅបញ្ចប់កិច្ចប្រជុំ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានជូនពរដល់នាយទា ហាន ពលទាហាន មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ […]

ស្លាប់មនុស្ស២នាក់ និងរងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកបន្តបន្ទាប់លើផ្លូវ២១ ក្នុងក្រុងតាខ្មៅ

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍បុកគ្នាជាបន្តបន្ទាប់គ្នា ដែលកើតឡើងនៅលើផ្លូវ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលារសៀលថ្ងៃសុក្រទី១៣ មករា ឆ្នាំ២០២៣នេះ ។ សេចក្តីរាយការពីសមត្ថកិច្ចបានបញ្ជាក់ថា ដំបូងគឺដោយសារតែរថយន្ត LEXUS RX300 ពាក់ស្លាកលេខភ្នំពេញ 2AW-9418 ដែលកំពុងស្ថិតក្នុង ល្បឿនលឿន បានបុកម៉ូតូមួយគ្រឿងដឹកពងទា បណ្តាលឱ្យម្ចាស់ម៉ូតូ បានរងរបួសជើង និងពងទាជាច្រើន បានបែកខ្ទេចខ្ទី។ សេចក្តីរាយការណ៍បន្តថា ភ្លាមៗដែលបានបើកបុករួច រថយន្តបង្កហេតុមានបំណងបើករត់គេចខ្លួន ប៉ុន្តែក៏បានជ្រុលទៅបុករថយន្តពណ៌សម៉ាក Highlander មួយគ្រឿងទៀត បណ្តាលឱ្យខូចរថយន្តនោះមួយកំណាត់ខាងក្រោយ។ រថយន្តបង្កដដែលបានខ្ទាតវិលក្បាលចូលមកគន្លងផ្លូវម្ខាងទៀត ប៉ះចំម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង ដោយបណ្តាលឱ្យម្ចាស់ម៉ូតូនោះ បានប៉ើងខ្លួនបោកក្បាលទៅនឹងថ្នល់ បណ្តាល ឱ្យស្លាប់។ ចំណែករថយន្តបង្ក បានបោលផ្ទប់នឹងបង្គោលខ្សែភ្លើង បណ្តាលឱ្យបុរសជាអ្នកបើកបរនោះ ស្លាប់នៅក្នុងរថយន្តភ្លាមៗតែម្តង។ ហេតុការណ៍បុកជាបន្តបន្ទាប់នៅលើផ្លូវ២១ក្នុងក្រុងតា ខ្មៅនេះ បានកើតនៅមុខចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ម្តុំភូមិព្រែកសំរោង ៕

លោកគង់គាំ និងកូនប្រុស គង់ មុនីកា ធ្វើលិខិតស្នើសុំជួបសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រី្ត

ភ្នំពេញ ៖ លោក គង់ គាំ និងកូនប្រុសលោក គង់ មុនីកា បានដាក់លិខិត២ ដាច់ដោយឡែកពីគ្នាស្នើសុំចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជម្រាបជូនពីបញ្ហា និងស្តាប់ការណែនាំ។ លិខិតស្នើសុំជួបសម្តេចតេជោហ៊ុនសែននេះ បានធ្វើក្នុងថ្ងៃទី១២ មករា ឆ្នាំ២០២៣ គ្រាដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការស៊ើបអង្កេតលើករណីផ្ទះ និងដីកំពុងរស់នៅរបស់លោក គង់ គាំ ដែលស្ថិតក្នុងការសង្ស័យលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិ។ លិខិតដែលបណ្តាញព័ត៌មានទទួលបាន, លោក គង់ គាំ បានសរសេរថា៖ «សូមសម្តេចអគ្គម ហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនបញ្ហាធំៗទាំងពីរ ជាផលវិបាកដ៏ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។ ១៖ បញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល អសន្តិសុខសង្គម ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។ ២៖ បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ […]

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន២នាក់ទៀតហើយ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន

ភ្នំពេញ ៖ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍សរុបចំនួន ២នាក់ទៀតហើយ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលនាំឲ្យចំនួនអតីតបុគ្គលិកដែលយល់ព្រមបានកើនដល់ ២៥៥នាក់ហើយ ក្នុងចំណោម ៣៧៣រូប ។  យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានឲ្យដឹងថា « មានអតីតបុគ្គលិកចំនួន ២រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចស​ន្យា បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំ​ណាច់បញ្ចប់កិច្ចសន្យាការងារ ពីក្រុមហ៊ុនរួចហើយ។» សូមបញ្ជាក់ថា នាពេលកន្លងមកមានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនបានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំនូលទៀតទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ នៅជាមួយគ្នានោះផងដែរ ទីភ្នាក់ងាជិតមុខរបរ និងការងា ( NEA ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកទាំងនោះផងដែរ ។ កន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច […]

មន្ត្រីក្រសួងសង្គមកិច្ចម្នាក់ត្រូវបញ្ជូនខ្លួនទៅតុលាការពីបទកឹបកេងប្រាក់រដ្ឋជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អនុប្រ​ធាន​នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ដែលអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញប្រព្រឹត្តអំពើពុករលួយ​កិបកេងថវិការដ្ឋជិត៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការសម្អាតប្រាក់ ត្រូវបានបញ្ជូនទៅសា លាដំបូងរាធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១១ ខែមករានេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលចេញផ្សាយនេះនៅថ្ងៃទី១១ មករា ២០២៣នេះ បានឲ្យដឹងថា ការបញ្ជូនអនុប្រ​ធាន​នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា លោក ឡាយ សំណាង ទៅសាលាដំបូងរាធានីភ្នំពេញ គឺនៅក្រោយមួយថ្ងៃដែលអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនរូបលោក ។ បើតាមការឲ្យដឹងពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ សយ ច័ន្ទវិចិត្រ ការកសាងសំ ណុំរឿងរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺពាក់ព័ន្ធនឹងបទល្មើស​ចំនួនពីរ ទី១. បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២. ការសម្អាតប្រាក់។ លិខិតដដែលបានសរសេរទៀតថា លោក ឡាយ សំណាង ដែលខ្លួនមានសិទ្ធិអំណាចរបស់ខ្លួនក្នុងពេលបំពេញការងារ បានឆ្លៀតកិបកេងយកប្រាក់ ដែលត្រូវបានក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងអង្គភាពប្រឆាំងអំពើពុករលួយរកឃើញមានចំនួន ១១គម្រោង មានទឹកប្រាក់ចំនួន ១ពាន់ ៥៤៨លាន […]

អតីតអគារសាលាខេត្តបាត់ដំបង ដែលជាអគារបុរាណមានអាយុកាល ១១៨ឆ្នាំ បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

បាត់ដំបង ៖ អគារ​បុរាណអតីត​សាលា​ខេត្ត​ចាស់ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរខេត្ត បានបើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ ។ យោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា អតីតអគារសាលាខេត្តនេះ មានអាយុកាល១១៨ឆ្នាំហើយ (១៩០៥-២០២៣ ) ហើយបច្ចុប្បន្នបានរៀបចំឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ។ នៅក្នុងអគារនេះ មានការរៀបចំដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗ ដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗ រហូតដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង។ យោងតាមគេហទំព័ររដ្ឋបាលខេត្តបាត់ដំបង បានរៀបរាប់ពីប្រវត្តិអគារអតីតសាលាខេត្តបាត់ដំបងនេះឲ្យដឹងថាអតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ ។ លោកម្ចាស់កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា។ ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករ អ៊ីតាលី ពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើង សម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន។  ប៉ុន្តែពីរឆ្នាំក្រោយមក គឺក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះ […]

ឈ្មោះស្តេចបាល់ទាត់ពិភពលោក លោក Pele ត្រូវបានប្រទេសកាប់វែរ Cape Verde យកទៅប្តូរឈ្មោះកីឡដ្ឋាន តាមការស្នើសុំរបស់ FIFA

កីឡដ្ឋាន​ជាតិ​របស់​ប្រទេស​កាប់​វែ​រ (Cape Verde) គឺជាកីឡដ្ឋានដំបូងបំផុតនៅលើពិភពលោក ដែលនឹង​ត្រូវ​ប្ដូរ​ឈ្មោះ​តាមស្តេចកីឡាករបាលទាត់ លោក Pele។ ​នាយករដ្ឋមន្ត្រី​​ប្រទេស​ Cape Verde លោក Ulisses Correira e Silva បានថ្លែងថា កី ឡដ្ឋាន Estadio Nacional de Cabo Verde ដែល​មាន​កៅអី ១ម៉ឺន ៥ពាន់ មាន​ទីតាំងនៅ​ខាងក្រៅ​រដ្ឋធានី Praia នឹង​ក្លាយ​ជា​កីឡដ្ឋាន Pele។ កាប់​វែ​រ គឺជា​ប្រទេស​កោះ​មួយ​នៅ​កណ្ដាល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែល​មាន​ផ្ទៃដី​សរុប​ប្រហែល ៤,០៣៣ គីឡូម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ទ្វីប​អាហ្វ្រិក ។ “​កាប់​វែ​រ និង​ប្រេស៊ីល មាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដែល​ដើរ​ទន្ទឹមគ្នា ដោយ​ចាត់ទុកថា ​ពួកគេ​ជា​ប្រទេស​បងប្អូន​ពីរ​នាក់ ដែល​ភ្ជាប់​គ្នា​ដោយ​ភាសា និង​អត្តសញ្ញាណ​ស្រដៀង​គ្នា​ខ្លាំង។ យោងតាមសេចក្តីរាយការណ៍របស់ BBC បានឲ្យដឹងថា ការ​ប្រកាសប្តូរឈ្មោះនេះ គឺនៅបន្ទាប់ពី​ប្រធាន FIFA លោក Gianna Infantino បាន​ស្នើ​ឡើង […]

ឆ្នាំ២០២២ ចាប់គ្រឿងញៀនបានជាង ១៤តោន កើន​លើស​ឆ្នាំមុន​ជាង ​១០តោន​

ការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកនេះ បានចាប់សារធាតុញៀន សារុបជាង ១៤តោន និងបានឃាត់ខ្លួនមនុស្ស ១ម៉ឺន ៤ពាន់ ៧៨៤នាក់។  យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងចំណោមមនុស្សឃាត់ខ្លួនទាំងនោះ រួមមានជនបរទេស ២៥៩នាក់ ដែលមាន ៩សញ្ជាតិ។ ចំណែកសារធាតុញៀនជាង១៤តោន ដែលសមត្ថកិច្ចបានចាប់នោះរួមមានដើមកញ្ឆាចំនួនជាង ៦ម៉ឺនដើម, កញ្ឆាស្ងួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សមត្ថកិច្ចបានចាប់មធ្យោបាយដឹកគ្រឿងញៀនរួមមានរថយន្ត ១៤៤គ្រឿង, ម៉ូតូ ១ពាន់ ៤៣៦គ្រឿង, ទូរស័ព្ទ ៥ពាន់ ៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម, គ្រាប់កែកែច្នៃ ៣៩ដើម, គ្រាប់បែក ៥គ្រាប់, ប្រាក់រៀលជាង ៤១លានរៀល, ប្រាក់ដុល្លារជាង ៥ម៉ឺនដុល្លារ, ប្រាក់បាតជិត ៤ម៉ឺនបាត, ប្រាក់វៀតណាម ២៨លានដុង និងប្រាក់យ័នចិនចំនួន ៧០០យ័ន។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បាន ថ្លែងប្រៀបធៀបថា ការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ […]