សាធារណរដ្ឋកូរ៉េ សន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជា ឱ្យបានលើស១ម៉ឺននាក់ក្នុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ សន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានជាង១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ កម្ពុជាក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ បានទទួលចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃនេះឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ ការសន្យានេះ បានលើកឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង ជាមួយប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត UH SOOBONG នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ។ ក្នុងកិច្ចពិភាក្សាដើម្បីពិភាក្សាក៏បានផ្តោតផងដែរអំពីវិធីសាស្រ្តក្នុងការជ្រើសរើសទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជីវៈ  បានថ្លែងចាត់ទុកថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ ក៏សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា នៅពេលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព […]

ស្ពាន និងសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុកកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ ក្រោយបានជួសជុលឡើងវិញរួចរាល់

កណ្តាល ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអីណុ អាត់ស៊ូស៊ី បានអញ្ជើញជាសហអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃ និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង នៅស្រុកកោះធំ ខេត្តកណ្តាល ។ កម្មពិធីនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៣ ដែលមានការចូលរួមផងដែរពីថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណ ៦០០ នាក់។ ស្ពានបត់ដុំដៃ មានប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ចំណែកការជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង ដែលមាន ៣បន្ទប់នោះវិញ បានប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា ស្ពានបត់ដុំដៃ ពីមុនជាស្ពានឈើ មានទទឹង ២,៥ម៉ែត្រ ប្រវែង […]

ព្រឹកស្អែកសម្តេចតេជោនឹងអញ្ជើញជាអធិបតីប្រគលសញ្ញាបត្រដល់និសិ្សតជិត ២ពាន់នាក់ នៃសកលវិទ្យាល័យធនធានមនុស្ស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញា     បនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និង​និស្សិតប្រមាណ ១,៩៤៦ នាក់ ក្នុងនោះ នារី ១,០៣៣ នាក់ នៃសាកលវិទ្យាលយធនធានមនុស្ស នៅថ្ងៃស្អែក ទី២០ កុម្ភៈ ២០២៣ ។ និស្សិតដែលបានបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនេះ រួមមាននិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិ ញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១ ។ ក្នុងនោះ ក៏មាននិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតចំនួន ៣២នាក់ផងដែរ។ សាកលវិទ្យាល័យធនធានមនុស្ស បានបំពេញបេសកកម្មយ៉ាងសកម្ម ក្នុងការចូលរួមចំណែកកសាងធន ធានមនុស្ស តាមរយៈការបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតគ្រប់កម្រិតទៅតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ស្រប​តាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកី ឡា និងកម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលជាអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព ស្របតាម​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ទៅជាប្រទេស​មានប្រាក់​ចំណូល​មធ្យមកម្រិត​ខ្ពស់ត្រឹម​ឆ្នាំ២០៣០។ សាកលវិទ្យាល័យធនធានមនុស្ស បានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង […]

ផ្លែគុយជាផ្លែឈើព្រៃ ដែលមានរសជាតិជូរអែមឆ្ញាញ់នោះ មានអត្ថប្រយោជន៍ប្រើជាឱសថធម្មជាតិ ដែលអ្នកគួរតែដឹង

«គុយ» ជារុក្ខជាប្រភេទវល្លិ (លតាជាតិ​) មួយប្រភេទ ដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម៉ែត្រ ។ ដើមគុយ មានសណ្ឋានជាឈើធំជាងលតាជាតិ​ដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ គុយ ជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់ ដែលមានឈ្មោះជាភាសាខ្មែរហៅថា «វល្លិគុយ» និងមានឈ្មោះវិទ្យាសាស្ត្រ ហៅថា Willughbeia edulis Roxb ។ ផ្លែគុយនេះផងដែរ ត្រូវបានគេមើលឃើញថា ជាផ្លែឈើព្រៃដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ដោយ សារតែជាប្រភេទផ្លែឈើកំរ ពិបាករក និងជាទីចូលចិត្តនៃមនុស្សទូទៅ ។ គុយមានផ្លែតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលរដូវចេញផ្កាគឺនៅខែកុម្ភៈ ដល់ខែមីនា ។ ផ្លែគុយ នៅពេលទុំ មានរសជាតិជូរអែម  ដែលជាទីចូលចិត្តនៃមនុស្សទូទៅ អ្នកដែលបានភ្លក្សរសជាតិផ្លែគុយម្តងហើយ តែងចង់បរិភោគម្តងទៀត ។ ផ្លែគុយ មានរាងមូល ឬរាងពងក្រពើ សាច់ផ្លែមានជាតិទឹកច្រើន និងជោទឹក ដែលមានសាច់នៅជាប់ជាមួយនឹងគ្រាប់តែម្តង និងមានសំបុរពណ៌លឿងពងមាន់ ដែលមានទំហំជាមធ្យម ៥.៨ ទៅ ៧.២ សង់ទីម៉ែត្រ ។ ផ្លែគុយមួយផ្លែ មានគ្រាប់ច្រើនដល់ […]

ខេត្តព្រះសីហនុ មានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់៣៩៥ មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស

ព្រះសីហនុ ៖ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តមានកង្វះខាតអគ្គិសនី បច្ចុប្បន្ននេះ បានក្លាយជាខេត្តមានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ ១ពាន់ ៣៩៥មេហ្គាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ និងចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស។ យោងតាមរបាយការណ៍លម្អិតពី «ភាពជោគជ័យ ៥ឆ្នាំកន្លងមក ខេត្តព្រះសីហនុ» អគ្គិសនីខេត្តព្រះសីហនុ មានប្រភពផ្គត់ផ្គង់សំខាន់ៗចំនួន១២ ព្រមទាំងក្រុមហ៊ុនផលិតថាមពលអគ្គិសនី ដំណើរការដោយឡចំហាយដើរដោយធ្យូងថ្មចំនួន ៣ក្រុមហ៊ុន សម្រាប់ផលិតអគ្គិសនីបញ្ជូនតាមរយៈខ្សែបណ្ដាញជាតិ។ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការគណរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងឲ្យដឹងថា ប្រភពថាមពលអគ្គិសនីជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍន៍ ។ កាលពី ៥ឆ្នាំមុន ខេត្តព្រះសីហនុជាខេត្តដែលខ្វះខាតថាមពលអគ្គិសនី ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ននេះ មិនត្រឹមតែមានភាពរីកចម្រើនអាចផលិតថាមពលអគ្គិសនីអាចផ្គត់ផ្គង់ក្នុងខេត្តប៉ុណ្ណោះទេ និងថែមទាំងអាចចែកចាយដល់ក្របខ័ណ្ឌទូទាំងប្រទេស ៕

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំ​នងការទូតកម្ពុជា-ជប៉ុន

ភ្នំពេញ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួប មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ និងប្រតិភូចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន ។ ជំនួបនេះ បានធ្វើឡើងនៅអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្ដែងការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ និងប្រតិភូ ហើយសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចនេះ ពិតជាទទួលបានលទ្ធផលល្អ រួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ។  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ ពីសភាពការណ៍ខ្លះៗនៅកម្ពុជា ទាំងក្នុងពេលមានសង្គ្រាម និងក្រោយពេលបញ្ចប់សង្គ្រាម រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ហើយបច្ចុប្បន្ន កម្ពុជាកំពុងមានស្ថិរភាពនយោបាយល្អប្រសើរ និងដំណើរការអភិវឌ្ឍលើគ្រប់វិស័យ។  នាយឧត្តមសេនីយ៍ វង្ស សេន ក៏បានលើកឡើងពីការចូលរួមចំណែករបស់កម្ពុជា នៅក្នុងការចូលរួមជាមួយអន្តរជាតិ […]

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋ ដល់បុគ្គលិកវិទ្យុ វីអូឌី ដែលត្រូវបានបិទ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋដល់បុគ្គលិកវិទ្យុវីអូឌី ដែលត្រូវបានបិទ សម្រាប់អ្នកដែលចង់ចូលបម្រើការងាររដ្ឋ ។ យោងតាមសាររបស់សម្តេចដែលបានបង្ហាញនៅ ក្នុងឆាណលតេឡេក្រាម នៅល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចបានថ្លែងថា «ដោយសារតែវិទ្យុ វីអូឌី ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើ ដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋ សម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ»។ ក្នុងសារដដែល សម្តេចតេជោ បានណែនាំដល់បុគឱ្យធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់ពាក្យសុំធ្វើការ ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានា ស្របតាមមុខជំនាញ និងត្រូវសុំការសម្រេចចុងក្រោយពី សម្តេច។ សម្តេចបានបន្ថែម ដោយហាមអ្នកដទៃលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ ហើយសម្តេចបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្ដូរការសម្រេចចិត្តរបស់សម្តេចនោះឡើយ ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឱ្យយើងធ្វើនេះ ឬធ្វើនោះតាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ សាររបស់សម្តេចដដែលបានឲ្យដឹងទៀតថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញ វានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕

សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កំពង់ធំ ៖ សមិទ្ធផលថ្មីៗនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជាង ៦៦ម៉ឺនដុល្លារ ដែលជាថវិការរបស់របស់សប្បុរសជន ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ ។  ពិធីសម្ភោធបានធ្វើឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព អគ្គស្នងការនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ។  យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា សមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបានដាក់សម្ភោធនៅថ្ងៃនេះរួមមាន៖ អគារសាលប្រជុំ, អគារមុខងារ, ផ្ទះបាយថ្នាក់ដឹកនាំ, អគារប្រចាំបញ្ជា, អគារកម្លាំងអន្តរាគមន៍, រោងដាក់រថយន្ត ៣កន្លែង, អគាររដ្ឋបាល និងសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលប្រភពថវិកា និងចំណាយរាល់សមិទ្ធផលទាំងនេះ លើការសាងសង់ និងជួសជុល ដោយចំណាយថវិកាសរុប ៦៦ម៉ឺន ៥ពាន់ ៥៩៨ ដុល្លារសហរដ្ឋអាមេរិក ដោយមិនប្រើប្រាស់ ថវិការដ្ឋនោះទេ។ ការចំណាយលើការសាងសង់ និងជួសជុលលើសមិទ្ធផលទាំងនោះ […]

វគ្គហ្វឹកហ្វឺនជំនាញដោះមីនចំនួន២ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃនេះ

កំពង់ឆ្នាំង : វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមានជំនាន់ទី១៤៣ ដែលមានរយៈពេលជិត ៤ខែ និងវគ្គហ្វឹកហ្វឺនបច្ចេកទេសសុនខល្បាត ដែលមានរយៈពេល ៥ថ្ងៃ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់ដោយជោគជ័យហើយ ។ ពិធីបិតវគ្គហ្វឹកហ្វឺនទាំងពីរនេះ បានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃសុក្រ ទី១០ កុម្ភៈ ២០២៣នេះ ក្រោមការអញ្ជើញអធិបតីដោយអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោកហេង រតនា ។ យោងតាមប្រសាសន៍របស់លោកហេង រតនា វគ្គហ្វឹកហ្វឺនជំនាញដោះមីនទាំងពីរដែលបានបិទបញ្ចប់នេះ គឺ១ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន មានសិក្ខាកាមចូលរួមចំនួន១១៥នាក់ និង២.​ វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាត មានសិក្ខាកាមចំនួន ៣៥នាក់ ។ វគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ បានដំណើរការចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរយ:ពេល ១០៧ថ្ងៃ​ ។ ក្រោមបញ្ចប់វគ្គហ្វឹកហ្វឺននេះ សិក្ខាកាមទាំងអស់នឹងត្រូវចាត់បញ្ជូនទៅបំពេញរច នាសម្ពន្ធ័កងវរសេនាតូច​ ក្រុមបច្ចេកទេស នៅការដ្ឋានបោសម្អាតមីនក្នុងគម្រោងនានា នៃបណ្តាកងឯកភាពកំចាត់មីន​របស់អង្គភាពស៊ីម៉ាក់។ ដោយឡែកចំពោះវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសសុនខល្បាតនេះ ចាប់ផ្ដើមដំណើការពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ […]

ពិធីឡើងអ្នកតា ដេញព្រាយបិសាច ឧបទ្រពចង្រៃចេញពីភូមិ និងសុំសេចក្តីសុខចម្រើន ត្រូវបានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ នៅតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំបានយ៉ាងខ្ជាប់ខ្ជួន

ព្រះវិហារ ៖ ពិធីសែនព្រេនឡើងអ្នកតា ឬពិធីដេញរមល់របាល ឬហៅថា ដេញព្រាយបិសាចឧបទ្រពចង្រៃចេញពីភូមិ ត្រូវបានពលរដ្ឋអ្នកភូមិសំបូរ និងអ្នកភូមិកោះកេរ ឋិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ តែងតែប្រារព្វធ្វើឡើងនៅខែមាឃ ជារៀងរាល់ឆ្នាំ​ មិនដែលអាក់ខាននោះឡើយ  ។ អ្នកស្រុកនៅទីនោះគេមានជំនឿថា ការប្រារព្វធ្វើពិធីនេះឡើង នឹងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ដល់ការរស់នៅរបស់អ្នកភូមិ និងមិនមានឧបទ្រពចង្រៃ បញ្ហាផ្សេងៗ ជំងឺកាចសាហាវរាតត្បាត ចូលមកក្នុងភូមិបានឡើយ។ យោងតាមការចុះទៅសិក្សា និងអង្កេតរបស់ក្រុមការងារនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំតំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានបង្ហាញថា ប្រជាជននៅភូមិបុរាណទាំ២ គឺភូមិកោះកេរ និងភូមិសំបូរនោះ តែងតែមានការ គោរពប្រតិបត្តិនូវជំនឿជីវចលរបស់ខ្លួនជាប់ជានិច្ច ។ ពិធីឡើងអ្នកតា នៅភូមិសំបូរ មានភាពស្រដៀងគ្នាទៅនិងពិធីឡើងអ្នកតានៅភូមិកោះកេរដែរ ពោលគឺមានគោលបំណងរួមដូចគ្នា។ គោលបំណងនៃការប្ររព្វពិធីនេះឡើងមានចំនួន ២ ។ ទី១ គេធ្វើឡើងដើម្បីសុំសេចក្ដីសុខក្នុងការរស់នៅ និងការប្រកបមុខរបរចិញ្ជឹមជីវិតតាមរយៈការធ្វើស្រែចម្ការឲ្យកាន់តែបានផលច្រើន ពីម្ចាស់ទឹកម្ចាស់ដី (អ្នកតា) ដែលថែរក្សាក្នុងតំបន់របស់ពួកគេរស់នៅ ដោយមានកិច្ចបញ្ជាន់រូប និងក៏ដើម្បីប្រាស្រ័យទាក់ទងគ្នា ជាមួយអ្នកតាផងដែរ ។ ទី២ […]