និស្សិតខ្មែរ៤រូបបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដោយជោគជ័យ ពីប្រទេសរុស្ស៊ី

ភ្នំពេញ៖ ស្រ្តីកូនខ្មែរ៣រូប បានបង្ហាញបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ ដោយជោគជ័យពីប្រទេសរុស្ស៊ី ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអប់រំបរមាណូកម្ពុជាហៅកាត់ថា CAM-ATOM បានសម្តែងនូវសេចក្តីរីករាយ និងអបអរសាទរជូនក្នុងហ្វេសប៊ុកផ្លូវការរបស់ ចំពោះកញ្ញា ទិត្យ ម៉ារីណែត, កញ្ញា ស៊ីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics លើជំនាញនុយក្លេអ៊ែរស៊ីវិល ដោយជោគជ័យពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរ គឺសា កលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិ ទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី ។ សូមបញ្ជាក់ថា ៖ បញ្ញវន្តទាំង៤រូប […]
កម្ពុជារយៈពេល ៦ខែ ដើមឆ្នាំនេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន

កម្ពុជាក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៣នេះ ការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ជាង ១១.៤៦ពាន់លានដុល្លារអាមេរិក កើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២ ។ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កាលពីឆ្នាំ ២០២២ បានទទួលទឹកប្រាក់ពីការនាំចេញទំនិញសំខាន់ៗទៅក្រៅប្រទេសមានចំនួនជាង ១១.៣៧ពាន់លានដុល្លារប៉ុណ្ណោះ ។ ការកើនឡើងនេះ ត្រូវបានគេកត់សម្គាល់ឃើញថា បានបង្ហាញពីទំនោរនាំចេញកើនឡើងបន្តិចវិញ ក្រោយការនាំធ្លាក់ចុះ ៥ខែជាប់គ្នា។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ មានតម្លៃជាង ២៣.៦៩ពាន់លានដុល្លារ ថយចុះ១៣% ហើយក្នុងនោះកម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ ១១.៤៦ពាន់លានដុល្លារ កើនឡើង ០.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ១២ពាន់លានដុល្លារ ថយចុះ២២.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ ដោយឡែកការនាំចេញក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានតម្លៃជាង ២.២៨ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងកាលពីឆ្នាំមុន ដែលមានតម្លៃតែ ១.៩៦ពាន់លានដុល្លារប៉ុណ្ណោះ។ ទីផ្សារសំខាន់ៗ ដែលកម្ពុជាបានចេញទំនិញទៅរួមមាន សហរដ្ឋអាមេរិក មានតម្លៃជាង ៤ពាន់លានដុល្លារថយចុះ […]
ជនរងគ្រោះដោយសារគ្រឿងញៀន ជាង២០០នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីប្រកបរបរប្រចាំជីវិត ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ

បាត់ដំបង ៖ ដើម្បីឆ្លើយតបតាមគោលការណ៍របស់ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យធនធានមនុស្ស ជាពិសេសការកសាងបាននូវ កម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែង ដើម្បីធានាថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដោយឡែកជនរងគ្រោះដោយសារគ្រឿងញៀន នៅមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ចំនួន២២៣នាក់ ក្នុងនោះនារី១២នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងប្រកួតប្រជែងក្នុងទីផ្សារការងារ ក្រោយធ្វើសមាហរណកម្មទៅកាន់សហគមន៍វិញ ។ ពិធីបើកការបណ្តុះបណ្តាលនេះធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្រោមគម្រោងថវិកាទ្រទ្រង់គ្រឹះស្ថានរយៈពេលខ្លី កម្មវិធីទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៣ រៀបចំដោយ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បាត់ដំបង ។ ប្រធានមជ្ឈមណ្ឌលបន្សាបព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលបានចុះអនុសារណៈយោគយល់ (MOU) ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ដើម្បីបើកវគ្គអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស ជំនាញវិជ្ជាជីវៈ ទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់ មានជំនាញជួសជុលរថយន្ត និងម៉ូតូ ផ្នែកតបណ្តាញអគ្គិសនី ផ្នែកលាងសំអាត និងតំឡើងម៉ាស៊ីនត្រជាក់ ផ្នែកអាហារកែច្នៃ ដូចជា អាហារស្ងួត អាហារផ្អាប់ជាដំណាប់ […]
ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះហាង ហូបចុក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្នែកខ្លះនៃហូបចុកមួយកន្លែង ក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ។ សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដែលបានធ្វើឲ្យឆេះទាំងស្រុង បន្ទប់ជាន់ទី១ នៃហាង Meet You Here ស្ថិតនៅផ្លូវ៥៩០ ក្នុងក្រុម៤៩ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ៖ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជាន់ទី១ អស់ទាំងស្រុង នឹងពុំបានបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ ដោយក្នុងនោះ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ (១៥ម៉ែត្រ គុណ២០ម៉ែត្រ) ។ ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ទៀតថា ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ […]
ប្រទះឃើញគ្រាប់បែកដៃ ៩គ្រាប់ សល់ពីសម័យសង្រ្កាម នៅក្នុងប្រអប់ដែកមួយ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: គ្រាប់បែកដៃ ៩គ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រទះឃើញនៅក្នុងប្រអប់ដែកមួយ កប់ក្នុងដីក្រោយផ្ទះរបស់ខ្លួន ។ យោងតាមការឲ្យដឹងពីមន្រ្តីជំនាញ គ្រាប់បែកដៃ ដែលនៅក្នុងប្រអប់ដែកនោះ បានបន្សល់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ និងជាប្រភេទគ្រាប់បែកផលិតនៅប្រទេសអាមេរិច ។ សេចក្តីរាយការណ៍ពីអធិការនគបាលស្រុករលាប្អៀរ លោកវរះសេនីយ៍ឯក ទឹម ចន្ធី បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតនៅថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ នៅក្រោយផ្ទះរបស់ស្រ្តីវ័យ ៦០ឆ្នាំ ឈ្មោះ ជេត ឡាំ ស្ថិតនៅភូមិ ត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សេចក្តីរាយការណ៍ពីស្រ្តី ដែលបានប្រទះឃើញគ្រាប់បែកនោះបានឲ្យដឹងថា ខណៈពេលដែលគាត់កំពុងជីកដីនៅខាងក្រោយផ្ទះ ដើម្បីដាំដំណាំ ក៏បានប្រទះឃើញប្រអប់ដែកមួយ ដែលក្នុងនោះមានផ្ទុកគ្រាប់បែកដៃចំនួន ៩គ្រាប់ ។ គាត់បានឲ្យដឹងទៀតថា ក្រោយឃើញគ្រាប់បើកឃើញគ្រាប់បែកទាំងនោះ គាត់បានរាយការណ៍ទៅកាន់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រែថ្មី ភ្លាមៗផងដែរ ។ ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចនគបាលប៉ុសិ៍រដ្ឋបាលឃុំស្រែថ្មី បានសហការជាមួយអង្គភាពស៊ីម៉ាកCMAC បានចុះទៅពិនិត្យដល់កន្លែង និងបានប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពផងដែរ ។ អធិការនគបាលស្រុករលាប្អៀរ […]
មនុស្សចំនួន ៥០នាក់ បានមានអាការពុល ក្រោយទទួលទាននំបញ្ចុក ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង : ចំនួនមនុស្សដែលរងការពុល ក្រោយការទទួលទាននំបញ្ចុក នៅខេត្តកំពង់ឆ្នាំង បានកើនឡើងដល់ចំនួន ៥០នាក់ ហើយ រហូតមកទល់នឹងពេលនេះ ។ សេចក្តីរាយការណ៍ពីមន្រ្តីអាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៥០នាក់ បានមានអាការថប់ដង្ហើម ក្អួតចង្អោ និងឈឺក្បាល ក្រោយពីនាំគ្នាបានទទួលទាននំបញ្ចុកជុំគ្នាក្នុងកម្មពីធីភ្ជាប់ពាក្យមួយនៅក្នុងភូមិ ដែលមានរៀបចំនំបញ្ចុកក្នុងការទទួលភ្ញៀវ ។ ហេតុការណ៍ បានកើតឡើងចំពោះប្រជាពលរដ្ឋរស់នៅក្នុងភូមិ ទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៣ ។ ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ណាមួយពីមន្ត្រីមានសមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីដែលនាំឲ្យការពុលនោះពិតជាកើតឡើងដោយសារតែការទទួលទាននំបញ្ចុកនោះនៅឡើយទេ ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំនួនអ្នកដែលបានទទួលទាននំបញ្ចុក ក្រោយមកមានអាការថប់ដង្ហើម ក្អួត ចង្អោ និងឈឺក្បាល ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៦ ឧសភា២០២៣នេះ មានចំនួន ៥០នាក់ ហើយ ។ ក្នុងចំណោមអ្នកទាំងនោះ រួមមានស្រី ២៨នាក់ និងកុមារី ម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ អភិបាលរងខេត្តកំពង់ឆ្នាំង លោក […]
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ប្រកាសរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តរកឃើញ ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចផ្ទាល់ នៅព្រឹកថ្ងៃទី១២ ឧសភា ២០២៣ នេះ ។ ក្នុងសំណេរនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច សម្តេចបានសរសេរថា« បងប្អូនជនរួមជាតិជាទីគោរព! ខ្ញុំសូមជម្រាបជូនជនរួមជាតិសូមជ្រាបថា បន្ទាប់ពីអាការសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច ខ្ញុំបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ខ្ញុំក៏បានណែនាំក្រុមគ្រួសារ និងអ្នកនៅជុំវិញធ្វើតេស្ត និងតាមដានសុខភាពដូចគ្នាដែរ។ សម្រាប់ពេលនេះ ខ្ញុំបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែក និងធ្វើលំហាត់ប្រាណ។ យ៉ាងណា ក៏ដោយខ្ញុំនៅតែអាចបំពេញការងារពីបន្ទប់ដាច់ដោយឡែកក្នុងគេហដ្ឋានរបស់ខ្ញុំជាធម្មតា។» ក្នុងសំណេរដដែលសម្តេចក្រឡាហោម នូវបានស្នើសុំការអធ្យាស្រ័យសម្រាប់ការលុបចោល និងការអវត្តមានពីកម្មវិធីការងារនានាមួយររយៈពេលខ្លីផងដែរ ។ សម្តេចបានថ្លែងទៀតថា សម្តេចនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីអំពីបញ្ហាសុខភាពរបស់សម្តេចតាមវិធានសុខាភិបាលជូនជនរួមជាតិរហូតដល់សម្តេចបានជាសះស្បើយឡើងវិញផងដែរ ៕
ព្រះមហាក្សត្រខ្មែរ យាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំ ណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ដំណើររបស់ព្រះអង្គបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ឧសភា ២០២៣ ព្រឹកមិញនេះ ក្រោមការអញ្ជើញអមព្រះរាជដំណើរដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វាវាំង គង់ សំអុល, អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី, ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ។ ប្រជាពលរដ្ឋទាំង ៤៤០គ្រួសារនោះ គឺជាពលរដ្ឋរស់នៅភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ព្រះរាជអំណោយ ដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គរួមមានក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១បាវស្មើនឹង ៥០ គីឡូក្រាម , ឃីត១កញ្ចប់ ក្នុងនោះមាន មុង១, ភួយ១, ក្រម៉ា១ […]
សាកសពបុរសពីរនាក់ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងសភាពហើម និងមានក្លិនអសោច នៅកណ្តាលព្រៃ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង សង្ស័យស្លាប់ដោយរន្ទះបាញ់

ស្ទឹងត្រែង៖ សពបុរសពីរនាក់ រួមទាំងសត្វសុនខមួយក្បាល ត្រូវបានគេប្រទះឃើញដេក ស្លាប់ ក្នុងសភាពហើម និងមានជះក្លិនអសោច នៅកណ្តាលព្រៃរបោះមួយកន្លែង ក្នុងស្រុក សេសាន នៃខេត្តស្ទឹងត្រែង ។ សេចក្តីរាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា សពបុរសទាំងពីរនោះ ត្រូវបានបុរសជាកសិករ នៅមូលដ្ឋាននោះម្នាក់ បានប្រទះឃើញនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងគ្រា ដែលបុរសរូបនោះ បានដើរទៅកាត់បង្គោលរបងក្នុងព្រៃ នៅទីតាំងដែលជនរងគ្រោះស្លាប់ នៅចំណុចភ្នំដុងខួង ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សាកសពបុរសទាំងពីរ និងសត្វសុនខមួយក្បាលនោះ ត្រូវគេឃើញមានសភាពហើមស្អុយ នៅក្បែរគោយន្តកន្ត្រៃមួយគ្រឿង ដែលមានប្រក់តង់កៅស៊ូតង់មួយផងដែរ ។ ក្រោយពីបានជួបហេតុការណ៍នេះ បុរសជាកសិកររូបនោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ភ្លាមៗតែម្តង ។ សេចក្តីរាយការព័ត៌មានបានឲ្យដឹងថា គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ អំពីការស្លាប់របស់បុរសទាំងពីរនាក់នោះ ។ ប៉ុន្តែមន្ត្រីសមត្ថកិច្ច និងគ្រូពេទ្យនៅក្នុងមូលដ្ឋាន នោះ ក្រោយពីទទួលបានការរាយការណ៍នោះភ្លាម បានប្រញ៉ាប់ចុះទៅពិនិត្យ និងធ្វើកោស លវិច្ច័យលើសាកសព បន្ទាប់ពីពិនិត្យរួច ក៏បានធ្វើការសន្និដ្ឋានថា សាកសពជនរងគ្រោះ បាន […]
អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំបរិវេណ ត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងគ្រៀល

ស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានដឹកនាំមន្ត្រីក្រោមឱវាទចុះ ពិនិត្យទីតាំងសំខាន់ៗជាច្រើនកន្លែង ដើម្បីត្រៀមទទួលស្វាគមន៍ក្បួនដង្ហែព្រះអគ្គិជ័យកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅច្រកទ្វារព្រំដែន ណង ណុកឃៀន-ឡាវ និងច្រកទ្វារអន្តរជាតិ ត្រពាំងគ្រៀល-កម្ពុជា ។ ការដឹកនាំមន្ត្រីចុះពិនិត្យទី តាំងនៃអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានធ្វើឡើងនៅថ្ងៃទី២៦ មេសា នេះ ។ ក្បួនព្រះអគ្គិជ័យកីឡា នឹងដង្ហែចូលមកដល់ទឹកដីខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ មេសា ២០២៣ ស្អែកនេះ។ មន្ត្រីខេត្តបានថ្លែងថា ទីតាំងដែលត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅថ្ងៃនេះ មាន ៤កន្លែង គឺ ១-បរិវេណនៅខាងមុខសាលាខេត្តស្ទឹងត្រែង, ២-នៅក្នុងបរិវេណវត្តស្រះ កែវ មុន្នីវណ្ណ ហៅ វត្តលើ, ៣ – នៅគល់ស្ពានសេកុងស្ទឹងត្រែង និង ៤, នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល។ មន្ត្រីដដែលបានបន្តទៀតថា នៅថ្ងៃទី២៧ មេសា ស្អែកនេះ […]