ទិវាស្រោមអនាម័យអន្តរជាតិ ២០២៤ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី

បាត់ដំបង ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិ ក្រោមប្រធានបទ សុវត្ថិភាព គឺស៊ិចស៊ី ដើម្បីធ្វើការចែករំលែកនូវដំណឹងល្អថា ស្រោមអនាម័យនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការជួយមនុស្សគ្រប់រូប និងដៃគូររបស់ពួកគេ ជាមួយការរក្សាពេលវេលាដ៏ស្និទ្ធស្នាល និងកាន់តែមានសុវត្ថិភាព ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា លោក ទីន សារ៉ាវុទ្ធ អភិបាលរងខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ព្រមទាំងអ្នកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត ប្រមាណជាង ៤០០នាក់ បានធ្វើឡើងនៅសាកលវិទ្យាល័យបៀលប្រាយ នៃសង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។ នៅក្នុងព្រឹត្តិការណ៍នៃទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ នេះក៏មានការរៀបចំជាក្បួនដង្ហែនៅតាមដងផ្លូវ និងទីសាធារណៈនានាក្នុងក្រុង និងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមអនាម័យដល់យុវជន ក៏ដូចជាមនុស្សទូទៅឱ្យចាប់ផ្តើម ឬនៅតែបន្តនិងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ ។ បើយោងតាមអង្គការសុខភាពពិភពលោក បានបង្ហាញឱ្យដឹងថា មនុស្សជាង១លាននាក់ នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ […]

អត្ថន័យ និងប្រវិត្តនៃការសាងសង់រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង

រូបសំណាក់ នាគរាជសន្តិភាព និងអភិវឌ្ឍន៍ ដែលអ្នកបាត់ដំបងតែងហៅថា នាគបាញទឹក ត្រូវបានអាជ្ញាធរសាង សង់ឡើងនៅក្នុងបរិវេនសួននាគបាញ់ទឹក ក្រុងបាតដំបង ខេត្តតំបង ។ រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧ ។ រូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ មានសម្បុរខ្មៅ ត្រូវបានគេសង់ឡើងពីសំណល់សំបកគ្រាប់កាំភ្លើង និងសំណល់អាវុធចាស់ៗ ដែលអាជ្ញាធរខេត្ត បានប្រមូលអស់រយៈពេលពីរឆ្នាំ ពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងនគរបាល និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុកជាដើម ។ បន្ទាប់ពីប្រមូលបានអាជ្ញាធរខេត្ត បានរៀបចំធ្វើពិធី​​ដុត​បំផ្លាញ​អាវុធទាំងនោះជា​សាធារណៈ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តបាត់ដំបង ​ក្រោម “កម្មវិធី​ពង្រឹង​សន្តិភាព និង​ការ​គ្រប់គ្រង​អាវុធ​ធុន​តូច​នៅ​កម្ពុជា” ដែល​បាន​អនុវត្តចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ២០០៥ រហូត​ដល់​ ខែ​កញ្ញា ​ឆ្នាំ​២០០៧ ក្រោម​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន ហៅកាត់ថា ចេសាក់ (JSAC) ។ អត្ថន័យនៃការសាងសង់រូបសំណាក់នេះ ត្រូវបានអ្នកជំនាញបានរៀបរាប់ថា សាងសង់ឡើងក្នុងគោលបំណងដើម្បីរំលឹកអំពីការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងក្តីសង្ឃឹមរបស់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ក្នុងការលុបបំបាត់អំពើហឹង្សានាកន្លងមក ហើយបានកសាងសង្គមមួយដែលគ្មានអំពើហឹង្សា ។  ទ្រង់ទ្រាយនៃរូបសំណាកនាគរាជសន្តិភាព និងអភិវឌ្ឍន៍ […]

សារៈប្រយោជន៍ជាច្រើននៃរក្ខជាតិ ម្ជូរព្រឹក ដែលោកអ្នកមិនធ្លាប់ដឹងពីមុនមក

ម្ជូរព្រឹក​ ម្ជូរល្មម​ ​ផ្កា​ក្រចៀប ឬ​ម្ជូរបារាំង​ គឺជាការហៅផ្សេងៗគ្នារុក្ខជាតិមួយប្រភេទ ដែលត្រូវបានអ្នកជំនាញបានអះអាងថា មានអត្តប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព​ ។ រុក្ខជាតិមួយប្រភេទនេះ មានដើមកំណើតមកពីតំបន់​អាហ្វ្រិក​កណ្ដាល ​និង​អាហ្វ្រិក​ខាង​លិច និង​ក៏​អាច​យក​ទៅ​ដាំ​ដុះ​បាន​នៅ​ពាសពេញ​ពិភពលោក​ និងក៏មានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាផងដែរ ។ ដោយសារមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលជាមូលហេតុនាំឱ្យរុក្ខជាតិប្រភេទនេះបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស ។ មានដើមល្អិតៗ ម្ជូរព្រឹកក៏ជាដំណាំដែលងាយនឹងដុះលូតលាស់ ហើយវាមានកម្ពស់ខ្ពស់ល្មម ។ រក្ខជាតិនេះ មានដើមពណ៌ក្រហមភ្លឺ មានស្លឹកពណ៌បៃតងចាស់មិនចំ ដោយសារមានលាយពណ៌ក្រហមបន្តិចៗ និងមានផ្កាពណ៌ស្រស់ល្អឆើតគួរជាទីទាក់ទាញ ហើយមានផ្លែពណ៌ក្រហមដែលមានរសជាតិជូរស្រស់ ។ ផ្លែរម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែ ដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ។ រុក្ខជាតិសុខភាពនេះ ​សម្បូរ​ដោយ​វីតាមីន​សេ ជាតិ​កាល់ស្យូម ជាតិ​ដែក វីតាមីន​បេ​២ វីតាមីន​បេ​៣ ព្រម​ទាំង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផងដែរ ដែលមានអត្ថប្រយោជន៍សំរាប់សុខភាពដូចជា ៖  ត្របកនៃផ្ការបស់ម្ជូរព្រឹក ត្រូវបានគេប្រើប្រាស់ជាថ្នាំបំប៉នសុខភាព ដែលត្រូវបានគេសិក្សារកឃើញថា មានអត្ថប្រយោជន៍សម្រាប់ជួយកាត់បន្ថយកូលេស្តេរ៉ុល មានសក្តានុពលខ្លាំងក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែម, សម្រាល​ការ​ឈឺ​ចុកចាប់​ពេលមក​រដូវ ដោយសាររក្ខជាតិនេះអាចជួយ​រក្សា​តុល្យភាព​​អ័រម៉ូន​នៅ​ក្នុង​រាងកាយ […]

 រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ បានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ក្នុងពិធីនោះផង ទៀត ក៏មានការចូលរួមពីកម្មករនិយោជិតចំនួន ១ម៉ឺន ១ពាន់ នាក់ ដែលមកពីបណ្តារោងចក្រសហគ្រាសចំនួន៥ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្របង្គុំខ្សែភ្លើង រោងចក្របរិក្ខារអេឡិចត្រូនិក រោងចក្រប៉ាក់លើសម្លៀកបំពាក់ និងរោងចក្រដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លា របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ […]

រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីរំលឹកខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងខួប ១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា

 ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ ថ្ងៃ៩ វិច្ឆិកា ​និងព្រះរាជពិធីបុណ្យខួបលើកទី១៩​ ការយាងគ្រងព្រះបរមរាជសម្បត្តិ​របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុត ។ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍នោះ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ វិច្ឆិកា ២០២៣ម្សិលមិញ ដែលធ្វើឡើងនៅទីតាំងវិមាន ឯករាជ្យខេត្តព្រះវិហារ ស្ថិតនៅក្នុងក្រុងព្រះវិហារ ។ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី គឺជាគណធិបតីដឹកនាំប្រារព្ធកម្មវិធីនោះឡើង ដែលមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំខេត្ត​ មន្ត្រីរាជការ បណ្តាស្ថាប័ន មន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនសមភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ នៅក្នុងពិធីនោះផងទៀត អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងសុន្ទរកថា ថា «ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្ស ឧត្តុង្គឧត្តម ដែលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៣) […]

ក្រសួងអប់រំ ប្រកាសបដិសេធការផ្សាយព័ត៌មានក្លែងក្លាយដែលចោទថា មានការបែកធ្លាយវិញ្ញាសាប្រវត្តិវិទ្យា

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រញាប់ចេញសេចក្តីបដិសេធនូវព័ត៌មានតាមបណ្តាញសង្គមដែលផ្សាយថា មានការលេចធ្លាយវិញ្ញាសាប្រវត្តិវិទ្យា សំរាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអបរំ យុវជន និងកីឡា ការប្រកាសបដិសេធនេះ គឺនៅបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ មានជនខិលខូចបានផ្សាយនៅតាមគ្រុបតេឡេក្រាម និងបណ្តាញសង្គមមួយចំនួន ថាមានបែកធ្លាយវិញ្ញាសាប្រវតិ្តវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) សំរាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ សំរាប់ឆ្នាំ២០២៣ ។ ក្រសួងអប់រំ បានហៅការការផ្សាយនូវព័ត៌មានមិនពិតនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីបេក្ខជនដែលត្រៀមប្រឡង និងដំណើរការគ្រប់គ្រងវិញ្ញា សាដ៏គត់មត់របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធទាំងអស់ ។ ក្នុងសេចក្តីប្រកាសបដិសេធនោះ ក្រសួងអប់រំនូវបានលើកទឹកចិត្តឲ្យបេក្ខជនទាំងអស់បន្តថែរក្សាសុខភាព និងរំលឹកមេរៀនសម្រាប់ត្រៀមប្រឡងនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នា ៕

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧

សៀមរាប ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ ក្រោមប្រធានបទ «ស្រមៃមើលឱកាស»  ។ ខ្លឹមសារគន្លឹះក្នុងពិធីបើកមហាសន្និបាត មិត្តកាយឬទ្ធិនារី តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលកម្ពុជាធ្វើជាផ្ទះ និងកំពុងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃអាទិត្យ ទី៥ វិច្ឆិកា ២០២៣ មានខ្លឹមសារដូចតទៅ ៖ ការរៀបចំមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នេះ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ, តែក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់នូវការរីកចម្រើនរបស់សមាគម នៅក្រោមម្លប់នៃសុខសន្តិភាព, ស្ថិរភាព និងឯកភាពជាតិ នៅកម្ពុជា ។ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ជាបទពិសោធន៍ដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះមហាសន្និបាតពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦ របស់សមាគមកាយឫទ្ធិនារីពិភពលោក (39th WAGGGS World Conference) ផងដែរ។ សម្តេចធិបតី បានលើកឡើងថា «ពិភពលោកនឹងកាន់តែសុវត្ថិភាព, ស្រស់បំព្រង, […]

នាវាទេសចរណ៍សញ្ជាតិ Norway ១គ្រឿង ដែលដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ជិត ៩០០នាក់ ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ២ថ្ងៃ

ព្រះសីហនុ ៖ នាវាទេសចរណ៍ ១គ្រឿង ដែលបានដឹកភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួនជិត ៩០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីមកទស្សនាកម្សាន្តប្រទេសកម្ពុជាចំនួន ២ថ្ងៃ ។ យោងតាមការឲ្យដឹងពីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ Viking Orion សញ្ជាតិ Norway ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ម៉ែត្រ ជម្រៅ-៦,៦៥ម៉ែត្រ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសី​ហ​នុ នាវេលាម៉ោង ៧ព្រឹក ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៩នាក់ (ស្រី ៩៤នាក់) មាន ៥០សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦៨​នាក់ (ស្រី ៤៥០នាក់)​ មាន ១៨សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧នាក់) កាណាដា (៦៣នាក់) និងអង់ គ្លេស (៤៣នាក់) ។ មុនចូលមកដល់កម្ពុជា នាវាទេសចរណ៍ Viking […]

កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ នៅអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានរាយការណ៍ឲ្យដឹងថា កម្ពុជាទទួលបានកូនផ្សោតកើតថ្មី ១ក្បាល ទៀតហើយ ដែលទើបនឹងកើត នៅអន្លងផ្សោតកាំពី ខេត្តក្រចេះ ។ សូមជម្រាបជូនដែរថា នេះជាកូនផ្សោតកើតថ្មីទី៨ហើយ ដែលត្រូវបានមន្ត្រីជំនាញបានកត់ត្រាក្នុងឆ្នាំ២០២៣នេះ ។ យោងតាមការផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅល្ងាចថ្ងៃទី០៤ វិច្ឆិកា ២០២៣ នេះ បានឲ្យដឹងទៀតថា កូនផ្សោតដែលទើបនឹងកើតថ្មីនេះ ទើបមានអាយុប្រមាណ២ថ្ងៃប៉ុណ្ណោះ ។ កូនផ្សោតមួយក្បាលនេះ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង១៣ និង៥០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតែម្តង។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូងសត្វផ្សោតប្រមាណ ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។ ក្រសួងកសិកម្មបានឲ្យដឹងទៀតថា បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ ២ម៉ោង […]

ស្ពានបេតុងខ្សែកាប កោះនរា-កោះពេជ្រ នឹងសម្ពោធ នៅពាក់កណ្ដាលខែវិច្ឆិកានេះ

ភ្នំពេញ ៖ ស្ពានបេតុង ខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខដ៏ខ្លីនេះហើយ ។ពិធីសម្ភោធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ។  អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ដែលត្រូវបានអញ្ជើញជាអធីបតី ក្នុងពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា គឺស្របពេលគ្នាជាមួយនឹងអគារផ្សារទំនើប អ៊ីអនម៉ល ភ្នំពេញ នៅផ្សារទំនើប អ៊ីអន ម៉លទី១បានពង្រីកបន្ថែមថ្មី និងបានបើកអោយដំណើរការផងដែរ ។ ពិធីសម្ភោធបើកដំណើរការអគារពង្រីកបន្ថែមថ្មីផ្សារទំនើប អ៊ីអន ម៉ល ទី១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ក៏មានការអញ្ជើញចូលរួមផងដែរពីអនុបេសកកម្ម លោក តានិណៃ អ៊ិជិតូម៉ូ តំណាងឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក អ៊ូអិ ណូ អាត់ស៊ូស៊ី […]