ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃដែលមានសារៈសំខាន់ និងមានន័យបំផុត សម្រាប់អ្នកបាត់ដំបង ឬអ្នកដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងក្នុងក្របខ័ណ្ឌនៃប្រទេសកម្ពុជាទាំងមូល ។ មានសារៈសំខាន់ព្រោះថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ កាលពី ១១៧ឆ្នាំមុន ជាថ្ងៃចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញាបារាំង-សៀម ទាក់ទងនឹងការកំណត់ព្រំដែន ឬដែលគេស្គាល់ទូទៅថា ជាថ្ងៃដែលសៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប ឲ្យមកខ្មែរ ដែលបារាំងជាអ្នកគ្រប់គ្រងវិញ ក្រោយពីស្ថិតក្រោមរាជការសៀមអស់ជាង១០០ឆ្នាំ។  មុននឹងឈានដល់ការលំអិតពីសន្ធិសញ្ញានេះ យើងសូចរំលឹកអំពីសាវតារទំនាស់បារាំង-សៀម ជាមុនសិនថា ៖ នៅពេលដែលបារាំងដាក់អាណានិគមទៅលើឥណ្ឌូចិន ជាពិសេសមកលើកម្ពុជា បារាំងគឺជាក្តីបារម្ភធំបំផុតរបស់សៀម ហើយដែនដីបាត់ដំបងនេះ គឺជាសមរភូមិក្តៅមួយសម្រាប់ប្រទេសទាំងពីរនេះ។ ការប៉ះទង្គិចគ្នារវាងបារាំង-សៀម បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ ដោយនៅក្នុងថ្ងៃនោះផងដែរ កងនាវាជើងទឹករបស់បារាំងបានវាយយកបានមូលដ្ឋានជើងទឹករបស់សៀមនៅប៉ាកណាម (មាត់ទឹក) ដែលក្បែរនឹងក្រុងបាងកក ហើយបានបង្វែរកាណុងកាំភ្លើងធំរួចជាស្រេចទៅកាន់រាជវាំងនាក្រុងបាងកក។ សៀមបានយល់ព្រមចុះចាញ់បារាំងដោយមិនមានលក្ខខណ្ឌ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣ រដ្ឋាភិបាលបារាំងបានដាក់លក្ខខណ្ឌដល់សៀម ដោយបានចាត់លោក អូហ្គុស ប៉ាវី (August Pavie) ដែលជាអ្នកត្រួតពិនិត្យដែនដីឥណ្ឌូចិនឲ្យបារាំង និងជាកុងស៊ុលរបស់បារាំងប្រចាំនៅក្រុងហ្លួងប្រាបាង ជាអ្នកទូលថ្វាយញត្តិដល់ព្រះបាទរាមាទី៥ ចុល្លាឡុងកន ព្រះចៅក្រុងសៀម។ […]

ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ

សំណង់គេហដ្ឋានរបស់ជនជាតិខ្មែររួមមាន៖ ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង ជាសំណង់ផ្ទះបុរាណ ដែលនៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះកន្តាំង ហាក់មានសំនៀងដូចទៅនឹងភាសាចិន ។ ហេតុ​អ្វី​បាន​ជា​ពលរដ្ឋខ្មែរ​​ហៅ​ផ្ទះ​ប្រភេទ​នេះ​ថា ផ្ទះ​កន្តាំង ទៅវិញ? ប្រវត្តិ​នៃ​ការ​ហៅ​ឈ្មោះ​ផ្ទះខ្មែរ​ថា ជា​ផ្ទះ​កន្តាំង គឺ​ដោយ​សារ​ពាក្យ “កន្តាំង​” មាន​ទំនាក់​​ទំ នង​នឹង​ជនអន្តោប្រវេសន៍​ចិន​មកពី​តំបន់​ក្វាងទុង (ហ្រ្វង់ស្វា តាំង​ទុយរីយ៉េរ៍ ២០០៦)។ ជន​ជាតិ​នេះ ​បាន​តាំង​ទីលំ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​រយៈ​ ក្រោយមកពួកគេបាន​នាំ​យកគម្រូ​ផ្ទះ​នេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែច្នៃ​​ខ្លះៗ​ ដើម្បី​តម្រូវ​ទៅ​តាម​អាកាស​ធាតុ​ក្នុង​តំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ជន​ជាតិ​ខ្មែរ ​​ក៏​និយម​ហៅ​ភូមិ​ទាំង​នោះ​ថា ជាភូមិ​កន្តាំង គឺ​ភូមិ​ដែលកសាង​ឡើង​ដោយ​ចិន​កន្តាំង ហើយ​ផ្ទះ​របស់​ជន​ជាតិ​ចិន​នោះ​ ក៏​ត្រូវ​បាន​គេ​ហៅ​ថា ផ្ទះ​កន្តាំង ចាប់​ពី​ពេល​នោះ​តរៀងមក។សព្វ​ថ្ងៃ​ផ្ទះកន្តាំងមួយ​ចំនួន​ធំ ​ធ្លាប់​ជាកម្ម​សិទ្ធិ​របស់​ពលរដ្ឋដែលជាប់​ខ្សែរស្រលាយចិន (ហៅថាកូនចៅចិន) ដែល​បុព្វ​បុរស​របស់ពួក​គេជាជន​អន្តោប្រវេសន៍​ចូល​មក​រស់​នៅ​ស្រុក​ខ្មែរ​ក្នុង​កំឡុងសតវត្សរ៍ទី១៨ និងទី១៩។ ប៉ុន្តែបើយោងតាមអ្នកជំនាញបានអះអាងថា ផ្ទះកន្តាំងនេះ មានប្រវត្តិជាយូរមកហើយនៅលើទឹកដីខ្មែរ ដោយសារមានគំរូនៃផ្ទះកន្តាំងនេះ ឃើញមាននៅលើចំលាក់ផ្សេងៗ ដូចជាតាមថែវប្រសាទបាយ័នជាដើម។ ដូច្នេះហើយ ទើបគេអះអាងថា ផ្ទះ​កន្តាំង​​មាន​អាយុ​កាលចំ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ផ្ទះកន្តាំង […]

សារៈប្រយោជន៍ជាច្រើននៃរក្ខជាតិ ម្ជូរព្រឹក ដែលោកអ្នកមិនធ្លាប់ដឹងពីមុនមក

ម្ជូរព្រឹក​ ម្ជូរល្មម​ ​ផ្កា​ក្រចៀប ឬ​ម្ជូរបារាំង​ គឺជាការហៅផ្សេងៗគ្នារុក្ខជាតិមួយប្រភេទ ដែលត្រូវបានអ្នកជំនាញបានអះអាងថា មានអត្តប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព​ ។ រុក្ខជាតិមួយប្រភេទនេះ មានដើមកំណើតមកពីតំបន់​អាហ្វ្រិក​កណ្ដាល ​និង​អាហ្វ្រិក​ខាង​លិច និង​ក៏​អាច​យក​ទៅ​ដាំ​ដុះ​បាន​នៅ​ពាសពេញ​ពិភពលោក​ និងក៏មានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាផងដែរ ។ ដោយសារមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលជាមូលហេតុនាំឱ្យរុក្ខជាតិប្រភេទនេះបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស ។ មានដើមល្អិតៗ ម្ជូរព្រឹកក៏ជាដំណាំដែលងាយនឹងដុះលូតលាស់ ហើយវាមានកម្ពស់ខ្ពស់ល្មម ។ រក្ខជាតិនេះ មានដើមពណ៌ក្រហមភ្លឺ មានស្លឹកពណ៌បៃតងចាស់មិនចំ ដោយសារមានលាយពណ៌ក្រហមបន្តិចៗ និងមានផ្កាពណ៌ស្រស់ល្អឆើតគួរជាទីទាក់ទាញ ហើយមានផ្លែពណ៌ក្រហមដែលមានរសជាតិជូរស្រស់ ។ ផ្លែរម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែ ដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ។ រុក្ខជាតិសុខភាពនេះ ​សម្បូរ​ដោយ​វីតាមីន​សេ ជាតិ​កាល់ស្យូម ជាតិ​ដែក វីតាមីន​បេ​២ វីតាមីន​បេ​៣ ព្រម​ទាំង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផងដែរ ដែលមានអត្ថប្រយោជន៍សំរាប់សុខភាពដូចជា ៖  ត្របកនៃផ្ការបស់ម្ជូរព្រឹក ត្រូវបានគេប្រើប្រាស់ជាថ្នាំបំប៉នសុខភាព ដែលត្រូវបានគេសិក្សារកឃើញថា មានអត្ថប្រយោជន៍សម្រាប់ជួយកាត់បន្ថយកូលេស្តេរ៉ុល មានសក្តានុពលខ្លាំងក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែម, សម្រាល​ការ​ឈឺ​ចុកចាប់​ពេលមក​រដូវ ដោយសាររក្ខជាតិនេះអាចជួយ​រក្សា​តុល្យភាព​​អ័រម៉ូន​នៅ​ក្នុង​រាងកាយ […]

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ប្រកាសរកឃើញមានផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ដែលឆ្លងមកពីប្រទេសវៀតណាម

រតនគីរី ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ។ យោងតាមការផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ករណីផ្ទុះជំងឺក្រហមភ្នែកនេះ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ មានចំនួន៩៣ករណី (ស្រី៥៧នាក់) ជាពលរដ្ឋរស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានឲ្យដឹងពីដើមហេតុនៃករណីជំងឺក្រហមភ្នែក នេះ ដោយបានកើតឡើងដំបូងដោយសារមានករណីអ្នកភូមិចំនួន ៨នាក់ ដែលកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានទៅបុណ្យ​សព​បងប្អូននៅភូមិមួយ លើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ​ ។​ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងពីរបៀបឆ្លង​ និងការព្យាបាលថែទាំអ្នកជំងឺ ដែលរួមមានដូចជា ៖ ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា​ និងប្រើប្រាស់របស់របរ […]

ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកយ៉ាងសកម្មក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ

កំពង់ឆ្នាំងៈ ក្រុមក្មេងទំនើង ដែលតែងតែបង្ករការអុកឡុកក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ជាច្រើនករណីកន្លងមក​ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការហើយ ។ ការសម្រេចចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីរាល់សកម្មភាពអុកឡុកក្រុមជនសង្ស័យទាំង ៦នាក់ នាពេលកន្លងមក ត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការតាមដានជាយូមកហើយ នៅថ្ងៃទី២៥ ខែមករា ។  ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ពេជ្រ រ៉ី  បានឲ្យដឹងថា កន្លងមកសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ៦រូបនោះបានជាបន្តបន្ទាប់ ក្រោយការអុកឡុកដេញកាប់ជនរងគ្រោះអ្នកធ្វើដំណើរទៅមកនៅពេលយប់ក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ រយៈពេលកន្លង ដែលបាន កើតមាន ៤ករណីហើយ ។ ការបង្កការអុកឡុកទាំង ៤ករណីនោះរួមមានដូចជា នៅយប់ថ្ងៃទី៦ ខែមករា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដើម្បីយកស្លាកលេខទៅលក់នៅរាជភ្នំពេញ។ នៅយប់ថ្ងៃទី១២ ខែមករា បានកាប់ជនរងគ្រោះនៅសួនសម្ដេចចៅហ្វាវាំង គង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង, យប់ថ្ងៃទី១៦ ខែមករា កាប់ជនរងគ្រោះជិៈម៉ូតូគ្នា ៤នាក់ […]

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាតាមប្រព័ន្ធវីដេអូ លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសកម្ពុជា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងប្រទេសហ្វីលីពីន ឧត្តមសេនីយ៍ឯករ៉ូម៉េអូ ប្រនណឺ យូញៀ ROMEO S BRAWNER JUNIOR បានចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធវីដេអូ (VTC) លើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ។ ការចុះហត្ថលេខារួមគ្នានេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត»។ ក្នុងជំនួបតាមប្រ ព័ន្ធវីដេអូនេះ សមភាគីទាំងពីរបានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំង២ និងការភ្ជាប់ចំណងការទូតជាផ្លូវការចាប់តាំងពីឆ្នាំ ១៩៥៧។ ថ្នាក់ដឹកនាំបញ្ជាការកងទ័ពជើងគោកនៃប្រ ទេសទាំង២ បានសម្តែងនូវក្តីអបអរសាទរ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការទ្វេភា គីលើគ្រប់វិស័យដោយរួមទាំងវិស័យការពារជាតិផងដែរ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ ៕

សមត្ថកិច្ចខេត្តកំពង់ធំ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ផ្ទុកឈើជ្រុងជិត ២០ដុំ

  ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើស្រុកប្រាសាទសំបូរ បានចុះចាប់រថយន្ត Lexus 470 មួយគ្រឿង ដឹកជញ្ជូនឈើ ១៦ដុំ ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។   សេចក្តីរាយការបានឲ្យដឹងថា រថយន្តដែលកម្លាំងសមត្ថកិច្ចចាប់បាននោះ ម៉ាក Lexus 470 ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2L-4651 បានដឹកឈើជ្រុង ប្រភេទលេខ១ ឈើត្រសេក ចំនួន ១៦ ដុំ ចំណែក ម្ចាស់រថយន្តដឹកឈើនេះ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។   នៅក្រោយការបង្ក្រាប បានរថយន្តនិងវត្ថុតាងឈើទាំង ១៦ដុំ ត្រូវបានមន្ត្រីជំនាញនាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរ ដើម្បីចងក្រងឯកសារ ចាត់ការតាមនីតិវិធីច្បាប់៕

ផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅក្នុងខេត្តកំពត និងខេត្តកែប មានប្រវែងជាង​១០៦គីឡូ ម៉ែត្រ បានបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃនេះហើយ

កំពត ៖​ ផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅក្នុងខេត្តកំពត និងខេត្តកែប ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពនៅថ្ងៃនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ ពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិទាំងពីខ្សែ ដែលមានប្រវែងសរុបជាង​១០៦គីឡូម៉ែត្រនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ គឺនៅមុនមួយថ្ងៃនៃដំណាច់ឆ្នាំ២០២២នេះ ។ ផ្លូវជាតិលេខ៣១ ប្រវែងប្រមាណ៥៣,៥៣ គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវប្រសព្វជាតិលេខ៣ ពីចំណុចបែកគូស រហូតដល់ផ្សារកំពង់ត្រាច ដោយមានចំណុចឆ្លងកាត់ខេត្តតាកែវ និងខេត្តកំពត។ ចំ​ណែកឯផ្លូវជាតិលេខ៣៣មានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ គិតចេញពីផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ១៤៨និង១០០ ដែលស្ថិតក្នុងខេត្តកំពត រហូតដល់ច្រកលក នៃព្រំដែនកម្ពុជានិងវៀតណាម ។ មន្ត្រីក្រសួងសាធារណការ បានថ្លែងថា ផ្លូវជាតិទាំងពីរខ្សែនេះ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលមានតួនាទីក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រ ជាពលរដ្ឋ, ភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕