តារាសំដែង អ្នកនាង សឿ សុធារ៉ា ថ្លែងអំណរគុណរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ ដែលបានផ្តល់អំណោយជាផ្ទះ ក្នុងគ្រាដែលនាងកំពុងមានបញ្ហាគ្មានទីជំរក

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធ បានប្រគល់អំណោយជាផ្ទះថ្មី មួយខ្នង តម្លៃ ២ម៉ឺនដុល្លារ ដល់តារាសំដែងអ្នកនាង សឿ សុធារ៉ា ដើម្បីកសាងជីវិតថ្មី ។ អ្នកនាង សឿ សុធារ៉ា ត្រូវបានគេស្គាល់គ្រប់គ្នាថា អ្នកនាងគឺជាតារាសំដែងមួយរូប ដែលមានរូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយ៍នៅក្នុងវិស័យភាពយន្តខ្មែរផងដែរ ។ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេដឹងគ្រប់គ្នាថា អ្នកនាងបានធ្លាក់ខ្លួនឈឺ និងរងសម្ពាធផ្លូវចិត្ត រហូតដល់ប៉ះពាល់ដល់សតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរ ក្រោយពីអ្នកនាងបានមានវិបត្តិហិរញ្ញវត្ថុ រហូតដល់បាត់បង់ទ្រព្យសម្បត្តិរហូតអស់រលីងពីខ្លួន និងថែមទាំងអស់ទាំងផ្ទះជ្រកកោន និងក្រោយមក អ្នកនាងបានបាត់បង់ម្តាយជាទីស្រឡាញ់ថែមទៀត ។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ ក្រោយបានឃើញពីជីវភាពលំបាកប្រចាំថ្ងៃរបស់នាង ដែលកំពុងតែព្យាបាលជំងឺខ្លួនផ្ទាល់, គ្មានទាំងទីជម្រក និងថែមទាំងមានកូន២នាក់ នៅក្នុងបន្ទុកនោះថែមទៀតនោះ លោករដ្ឋមន្រ្តី បានសម្រេចផ្តល់ជូននូវផ្ទះមួយខ្នង និងផ្តល់ជូនថវិកាមួយចំនួនដល់ អ្នកនាង សឿ សុធារ៉ា និងកូនៗ សំរាប់រស់នៅកសាងជីវិតថ្មីផងដែរ ។ ការផ្តល់អំណោយជាផ្ទះ និងថវិការ នោះ បានធ្វើឡើង […]
រដ្ឋមន្ត្រី ក្រសួងវប្បធម៌ បានបង្ហាញការសោកស្តាយចំពោះករណីវាយកុដិបុរាណ អាយុជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម

ភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញការសោកស្តាយចំពោះករណីវាយកុដិបុរាណ អាយុជិត ១០០ឆ្នាំក្នុងវត្តឧណ្ណាលោម ដើម្បីយកទីតាំងសង់ព្រះចេតិយថ្មី ។ យោងតាមលិខិតទួលថ្វាយមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវសភាចារ្យបណ្ឌិត ភឿង សកុណា ដែលបណ្តាញសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១២ ធ្នូ ២០២២នេះ ដែលសរសេរការបង្ហាញការសោយស្តាយពីសំណាក់លោកស្រីរដ្ឋមន្ត្រីផ្ទាល់ថា « ទូលព្រះបង្គុំសូមគោរពទូលថ្វាយ សម្តេព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមក ទូលព្រះបង្គុំ បានទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជនរាយការណ៍មក ស្តីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣ (កុដ្ឋលេខ៤៣, ៤៤ និង៤៥ ) ដែលបានកសាងនាកំឡុងឆ្នាំ១៩៣០ នៅក្នុងបរិវេណវត្តឧណ្ណាឡោម ដើម្បីព្រះចេតិយ »។ បើតាមលិខិតរបស់ក្រសួងវប្បធម៌ដដែល កុដិទាំបីនេះ ក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ដោយបានចុះបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ ។ ក្នុងលិខិតដដែលបានឲ្យដឹងទៀតថា សកម្មភាពនៃការរុះរះកុដ្ឋនេះ កំពុងរងការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្តាយសង្គម ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ […]
ត្រីរាជ កំពុងស្ថិតក្នុងបញ្ជីក្រហម ដែលជិតផុតពូជ និងគឺជាប្រភេទត្រីដែលស្ថិតក្នុងចំណោមត្រីធំបំផុតទាំង ៣ប្រភេទដទៃ នៅកម្ពុជា

ត្រីរាជ ជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ប្រភេទ គឺទី១ ត្រីបបែលយក្ស, ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រា ម ។ វាស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង ហើយបើតាមការឲ្យដឹងពីរដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភត្រា ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ លោករដ្ឋលេខាធិការបានឲ្យដឹងទៀតថា ត្រីរាជ មានពុកមាត់ខ្លី ២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន៧, ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម ។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិ សេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជមានពេញវ័យអាចបន្តពូជបាន នៅពេលពួកវាមានអាយុចាប់ពី ៦ ទៅ៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ។ […]
ប្លង់គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ពីផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ

ភ្នំពេញ ៖ ទាំងនេះ គឺជាប្លង់គម្រោងសាងសង់ស្ពាន«មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ» ផ្សារចាស់ ទៅជ្រោយចង្វារ និងពីជ្រោយចង្វារ ទៅអរិយក្សត្រ ។ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ; ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥លាន ៩០ម៉ឺន ៩ពាន់ដុល្លារអាមេរិក ដេលជាជំនួយរបស់សាធារណរដ្ឋកូរ៉េ និងទើបបានចុះហត្ថលេខាទទួលឥណទានសម្បទានពីកូរេខាងត្បូងសំរាប់សាងសងស្ពាននេះនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០២២ ម្សិលមិញ ។ ពិធីនោះ បានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅថ្ងៃដដែល មានការចុះហត្ថលេខាទទួលជំនួយនោះ មន្ត្រីក្រសួងសាធារ ណការបានជួនដំណឹងថា ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេនាកណ្តាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមនាចុងឆ្នាំ២០២៣ ៕
សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយ ដែលមានទីតាំងនៅខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានបើកការដា្ឋនសាងសងហើយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន និងអភិបាលខេត្តព្រះសីហនុ គួច ចំរើន ។ បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ មានទីតាំងស្ថិតនៅអគារលេខ១ ផ្លូវលេខ១០៩ កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងពិធីបើកការដ្ឋានសាងសងនាព្រឹកមិញនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដោយធ្វើការរុះរើអគារចាស់ នៃមន្ទីរទេសចរណ៍បច្ចុប្បន្នខេត្តព្រះសីហនុងបច្ចុប្បន្ន ។ យោងតាមគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ នឹងសាងសង់រយៈពេល ១៥ខែ ដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់នៅខែមិនា ឆ្នាំ២០២៤ ដោយក្រុមហ៊ុនសាងសង់ អឹបេន ខេមបូ ប៊ីលឌើរ ឯ.ក URBAN CAMBO BUILDERS Co,LTD ។ នៅក្នុងពិធីសាសនានាព្រឹកមិញនេះ បានរៀបចំគ្រឿងសក្ការៈថ្វាយដល់ព្រះបារមីព្រះម៉ែធរណី ព្រះម៉ែគង្គា […]
«វាមិនធ្ងន់ទេ ! ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ» ពាក្យស្លោកដ៏ពេញនិយមដែលមនុស្សទូទៅគួរពិចារណាពីអត្ថន័យ

វាមិនធ្ងន់ទេ ព្រោះវាជាសាកសពប្អូនប្រុសខ្ញុំ គឺជាពាក្យស្លោកជប៉ុនមួយឃ្លាដ៏ពេញនិយម ដែលពលរដ្ឋជប៉ុន តែងយកមកអប់រំមនុស្សឲ្យមានគុណធម៌ និងសីលធម៌ និងកតូញ្ញូចំពោះបងប្អូន សាច់ញាតិខ្លួនក្នុងជីវភាពរសនៅប្រចាំថ្ងៃ ។ យោងតាមការផ្សាយតាមបណ្តាញសង្គម ពាក្យស្លោកមួយឃ្លានេះ ត្រូវបានគេឲ្យដឹងថា មានកំណើតដំបូងតាំងពីសម័យសង្គ្រាមក្នុងប្រទេសជប៉ុនមកម្លេះ ។ ប្រវត្តិនៃពាក្យស្លោកនេះ ត្រូវបានគេដំណាលថា មានក្មេងប្រុសជប៉ុនម្នាក់ បានស្ពាយសាកសពប្អូនប្រុសរបស់ខ្លួន នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូម៉ែត្រ នៅពេលធ្វើដំណើរតាមផ្លូវ ។ ដោយឃើញពីការលំបាកនឹងសភាពធ្ងន់ នៃក្មេងប្រុសដែលដាក់សពប្អូនប្រុសនៅលើខ្នងយ៉ាងយូនោះ ពេលនោះមានទាហ៊ានជប៉ុនម្នាក់ បានពោលទៅកាន់ក្មេងនោះថា “ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយ ហត់ណាស់” ។ ឆ្លើយតបនឹងការឈឺឆ្អាលនៃទាហ៊ានរូបនោះ ក្មេងប្រុសនោះបានពោលទៅកាន់គាត់វិញថា “ខ្ញុំមិនធ្ងន់ទេ! វាជាសាក សពប្អូនប្រុសរបស់ខ្ញុំ” ។ ពេលទាហ៊ានរូបនោះ ក្រោយបានឮនូវពាក្យមួយឃ្លានោះហើយ គាត់បានយល់ និងរំភើបចំពោះទឹកចិត្តក្មេងប្រុសនោះ ព្រមជាមួយនឹងការសម្រក់ទឹកភ្នែកផងដែរ ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនដែលថា “វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ” ។ នៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែមើលឃើញពីភាពប្រាសចាកពីសេចក្តីស្រឡាញ់ រវាងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ ទើបនាំឲ្យអ្នកដែលមានគំនិតអប់រំមួយចំនួន បានលើកនូវពាក្យស្លោកមួយឃ្លានេះ ដើម្បីជាឧទាហរណ៍ និងអប់រំមនុស្សទូទៅ […]
ស្ពានដែកបាឡេឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនៅថ្ងៃនេះ ក្រោយផ្អាកដំណើរការប្រមាណ២សប្តាហ៍

ភ្នំពេញ ៖ ស្ពានដែលបាឡេឬស្សីកែវ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញហើយនៅថ្ងៃនេះ បន្ទាប់ពីមន្ត្រីជំនាញជួសជុលរួចរាល់ ក្រោយពីបានផ្អាកដំណើរការប្រមាណ២សប្តាហ៍ ។ ស្ពានដែកបាឡេ ស្ថិតនៅឫស្សីកែវ ឆ្លងទន្លេសាប ភ្ជាប់ក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ត្រូវបានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកត្រង់ចំណុចឃ្លាំងសាំង បណ្តាលឱ្យសាឡង់នោះលិច និងពិតជាប់ជាមួយសសរស្ពាន កាលពីថ្ងៃទី២០ វិច្ឆិកា ២០២២ ។ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្ការគ្រោះថ្នាក់ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានដែកបាឡេនោះ ចាប់ពីថ្ងៃកើតហេតុនោះមក ។ យោងតាមមន្ទីរសាធារណការរាជធានីភ្នំពេញ ក្រោយមន្ត្រីជំនាញបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ស្ពានដែកបេឡេឫស្សីកែវ ស្ពានដែកបាឡេមួយនេះ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ៕
Russey Keo Ballet Bridge in Law Enforcement to Reopen After Suspension in Week 2

Phnom Penh : The Russey Keo Ballet Bridge in Phnom Penh was reopened today after being repaired by professional officers after being suspended for about two weeks. A steel ballast bridge in Russey Keo, crossing the Tonle Sap River, connecting the satellite city of Chroy Changva to National Road 5, was hit by a sand […]
5-tips-to-a-budget-friendly-ski-vacation

NewsUSA – During the winter months, many Americans look to make the most of the fresh snow and cooler temps by skiing and snowboarding in cities and towns across the United States, often taking a weekend getaway to experience some place new. But trips to the slopes can be a costly expense.As a longtime ski […]
5 Tips to Practice Good Public Hygiene

It would seem that public hygiene protocol is not something easily forgotten since it is a standard taught since kindergarten, underscored in middle school, and essential to get your college diploma. Yet there are times, more often than we’d like to admit, that we may know the “do’s” and “don’ts” of social proprieties, but choose […]