ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ

ការស្លៀកសំពត់ចងក្បិនជាប្រពៃណីរបស់ឥណ្ឌាខាងត្បូង ដែលគេនាំចូលមកពីអតីត អាណាចក្រខ្មែរ (នគរភ្នំ ឬ ហ្វូណន) ជាលើកដំបូងបំផុត ដោយព្រះបាទ កៅណ្ឌិន្យ ។ ចាប់តាំងពីពេលនោះមក ជនជាតិខ្មែរទាំងពីរភេទ បាននិយមស្លៀកក្បិនតៗគ្នារហូតមកទល់បច្ចុប្បន្ន ។ នៅពាក់កណ្តាលសតវត្សរ៍ទី១៣ ជនជាតិថៃ-ឡាវ ក៏បានខ្ចីពីខ្មែរនូវទំនៀមទម្លាប់ការស្លៀកក្បិននេះ ព្រោះគេចាត់ទុកថា ការស្លៀកក្បិននាំដល់ប្រពៃណីថ្លៃថ្នូរ សម្រាប់ការចូលរួមពិធីការផ្សេងៗ និងរួមទាំងការប្រើប្រាស់របស់មន្ត្រីព្រះបរមរាជវាំងទៀតផង ។ ក្នុងន័យនេះហើយដែល ថៃ-ឡាវ បានប្រើពាក់”ចងក្បិន” ដូចខ្មែរដែរ ។ ភស្តុតាងទាំងនេះ ដែលបង្ហាញនូវអានុភាពនៃវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់ ។ បើតាមអ្នកប្រវត្តិវិទូខ្មែរ លោកបណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ថា កុលសម្ព័ន្ធខ្មែរ-មន, ខ្មែរព្រៃភ្នំ ឬសហគមន៍ខ្មែរលើ ពុំមានប្រពៃណីប្រើសំពត់ក្បិនទេ ហេតុនេះគេពុំអាចនិយាយថា ក្បិនកើតចេញពីខឿនវប្បធម៌បុរេប្រវត្តិបានឡើយ ។ នៅក្នុងឯកសារជាច្រើនបានបញ្ជាក់ឲ្យដឹងថា សំពត់ក្បិនមានអាយុកាលចាស់ជាងគេ គឺសម័យកាលព្រះបាទ កៅណ្ឌិន្យ និងពួកព្រាហ្មរួមទាំងអ្នកជំនួញឥណ្ឌា ដែលបានចូលមកក្នុងប្រទេសខ្មែរជាលើកដំបូងនាសតវត្សរ៍ទី១ ។ យើងអាចពិនិត្យមើលថា សភាពការណ៍ បច្ចុប្បន្ននៅប្រទេសឥណ្ឌាខាងត្បូង ដែលមានជនជាតិតាមិល(Tamil) រស់នៅ គេបន្តប្រពៃណីស្លៀកក្បិនរហូតមកដូចខ្មែរដែរ ។ […]
បន្លែក្រសាំងទាប ជារុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់

ក្រសាំងទាប ជារុក្ខជាតិប្រភេទស្មៅ និងជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរនិយមដាំនៅជុំវិញផ្ទះ ជាពិសេសនៅកន្លែងដីសើម និងត្រជាក់ ដោយសារតែវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលប្រយោជន៍ច្រើន ទាំងផ្នែកចំណីអាហារ និងអាចធ្វើជាឱសថផងដែរ។ យោងតាមក្រសួងបរិស្ថាន បន្លែក្រសាំងទាប Peper elder, shining bush plant ដែលមានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ក៏អាចដុះដោយខ្លួនឯងផងដែរដោយមិនបាច់ដាំ ដូចជាដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ និងតាមកៀនកោះដែលសើមត្រជាក់ដូចជាម្ដុំជិតពាងទឹក នៅទីជនបទជាដើម ។ ក្រសាំងទាបនេះមានកម្ពស់ចាប់ពី១០ស.ម ទៅ ៣០ស.ម មានតួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង មានលក្ខណៈស្រួយ មានពណ៌សថ្លាបៀមជាតិទឹក និងមានរសជាតិប្រហាក់ប្រហែលនឹងត្រកួន ។ ចំណែកស្លឹករបស់រុក្ខជាតិនេះ ដុះវិលគូទខ្យង មានពណ៌បៃតងភ្លឺ មានរាងមូលទ្រវែង ទ្រនុងរាងកង្ហារ និងមានទង ។ ក្រសាំងទាបមានផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា តែមានកេសរឈ្មោល២ កេសរញី១ ។ ដោយឡែក ផ្លែជាឌ្រុប […]
លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ

លំផកជាមួកមានរាងមូលស្រួចឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬកោងទៅក្រោយ។ យោងតាមវចនានុក្រមខ្មែរ លំផក គឺជាប្រដាប់ធ្វើដោយសំពត់ស្មាច់ មានកំពូលស្រួចវែងឆ្លឺម សម្បុរ-ស បិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ ឬមិនបិទ ក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈ ក្នុងកាលដែលមានព្រះរាជពិធីហែធំៗ ឬសម្រាប់ឲ្យកុលបុត្រ ដែលកោរសក់រួចហើយពាក់ហែចេញទៅបួស ហៅថា នាគពាក់លំផក ។ យោងតាមឯកសារ ចំពោះ លំផក ដែលគ្មានបិទក្រដាសថងយន់ត្រង់កណ្តាប់មាត់ទេ គេអាចរមូលក្រណាត់សជាមួយក្រដាស់ក្រាស់ល្មម រាងទន់បន្តិច ហើយបត់រុំលើមួកដែលស្មាច់រួច ជាស្រទាប់ៗ ជាការស្រេច ។ ពាក្យ លំផក នេះឃើញមានក្នុងភាសាខ្មែរ និងភាសាសៀម ប៉ុន្តែមិនដឹងថា មានន័យអ្វីឲ្យប្រាកដនោះទេ ដោយខ្លះសន្និដ្ឋានថា មកពីភាសាអ្នកឈូងសមុទ្រពេក្ស ។ ពេលខ្លះមួកនេះត្រូវបានគេហៅថា មួកឡម មួកបាគូ មកុដក្រណាត់ ឬជដាលំផក ជាដើម ទៅតាមតួនាទី ការប្រើប្រាស់ក្នុងពិធីផ្សេងៗ។ នៅលើគែមជុំវិញតួលំផកមានប្រដាប់ដោយគ្រឿងមាស ឬលោហៈផ្សេងៗ ដើម្បីសំ គាល់ពីឋានៈនៃអ្នកពាក់។ សម័យបុរាណមន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ ក្នុងកាលដែលមានព្រះរាជពិធីធំៗក្នុងព្រះនគរ។ ជាទូទៅ គេសង្កេតឃើញថា ការប្រើប្រាស់លំផក […]
ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី

ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានពួកបុរាណវិទូ បានអះអាងថា ត្រូវបានព្រះរាជាខ្មែរប្រារព្ធជាបវេណីយ៉ាងហោចណាស់ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី៩ ) មកម្ល៉េះ។ ការអះអាងនេះ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើន និងឯកសារមួយចំនួន ដែលបញ្ជាក់ពីវត្តមាននៃប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ដែលមានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំកន្លងមកហើយ ។ ក្នុងនោះគេបានរកឃើញនៅក្នុងស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរ៉ាម៉ាយណៈ របស់ឥណ្ឌា និងរឿងរាមកេរ្តិ៍ របស់ខ្មែរ ។ នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផលកសិកម្ម។ នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ ។ ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់ គឺបញ្ជាក់ថា ព្រះរាជា ( ឬប្រមុខ និងថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម […]
ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ

ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះ ជ្រលងភ្នំ វាដុះដោយខ្លួនឯង ឬគេអាចយកមកដាំ ដែលងាយស្រួលក្នុងការដាំ និងថែទាំបំផុត ។ ក្រកោស្ថិតក្នុងអំបូរក្រវ៉ាញដែរ ប៉ុន្តែប្រសិទ្ធិភាពវាក្រោមក្រវ៉ាញ ប៉ុន្តែបើគ្មានក្រវ៉ាញ គេអាចយកវាជំនួសបាន ។ យើងតាមក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ក្រកោត្រូវគេឃើញដុះក្នុងព្រៃតាមជ្រលងជួរភ្នំ ក្រវ៉ាញ និងជារុក្ខជាតិ ដែលរស់បានច្រើនឆ្នាំណាស់ ។ ដើមក្រកោមានកម្ពស់ពី ២ម៉ែត្រ ទៅ៣ម៉ែត្រពីដី ដើមរឹង និងដុះបែកគុម្ព។ រុក្ខជាតិនេះមានស្លឹក និងដើមដូចនឹងដើមរមៀត រំដេង ខ្ជាយដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺវាគ្មានមើមឡើយ ហើយវាមានផ្លែចេញពីគល់តែម្តង ដែលចេញជាចង្កោមកួរជាបន្តបន្ទាប់គ្នា ងាយស្រួលប្រមូលផល។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម និងគែមស្លឹកមានរោមគ្រាតៗ ។ គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ។ ផ្កាមានពីរស្រទាប់ ស្រទាប់ខាងក្រៅពណ៌ស បែកចេញជា៣ត្របក, ផ្កាខាងក្នុងមានពណ៌លឿង ទងផ្កាមានរោមគ្រាតៗ។ […]
៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក

ជាធម្មតាកូនក្មេងមិនអាចចៀសផុតពីការធ្វើខុសនោះឡើយ ប៉ុន្តែក្នុងនាមអ្នកជាមឳពុកម្តាយនោះទេ ដែលត្រូវរិះរកវិធីសាស្រ្តឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសឲ្យផុតពីការធ្វើឲ្យពួកគេកើតមានអារម្មណ៍បាក់ទឹកចិត្ត ។ នៅជាមួយគ្នានោះ ក្នុងជីវភាពប្រចាំថ្ងៃការប្រើប្រាស់ពាក្យសម្ដីដែលបាននិយាយទៅកាន់ពួកគេ គឺលោកអ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតផងដែរ ។ ខាងក្រោមនេះ គឺជាចំណុចំនួន៧ ដែលអ្នកជាឪពុកម្តាយគួរចៀងវាងក្នុងការឆ្លើយតប ខណៈពេលដែលពួកគេបានប្រព្រឹត្តនូវកំហុសឡើង៖ ១ .មិនបន្ទោសកូនខ្សោយ ប្រសិនបើកូនរបស់អ្នកមិនមានសមត្ថភាពអាចធ្វើរឿងអ្វីមួយបានជោគជ័យ អ្នកមិនត្រូវប្រើពាក្យសម្តីស្តីបន្ទោសពួកគាត់ ឬក៏ប្រៀបភាពសមត្ថភាពគាត់ជាមួយកុមារដ៏ទៃឡើយ ។ ផ្ទុយទៅវិញ លោកអ្នកត្រូវបន្តលើកទឹកចិត្តកូនរបស់អ្នក ឲ្យពួកគេព្យាយាមបន្ថែមទៀត និងត្រូវចាំថា ការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ពួកគេ ជាការលើកទឹកចិត្ត និងមិនមែនជាការដាក់សម្ពាធឡើយ ។ អ្នកត្រូវទទួលស្គាល់ថា នោះជារឿងធម្មតាសម្រាប់កូនក្មេង និងលើសពីនេះទៅទៀត ភាពវៃឆ្លាត និងអំណោយទានរបស់កូនអ្នកអាចនឹងមិនមែនជាអ្វីដែលអ្នកតម្រូវឲ្យគាត់ធ្វើ ដូច្នេះអ្នកត្រូវតែទុកឱកាសឲ្យពួកគេបានស្វែងរកភាពជាចំណូលចិត្ត និងសមត្ថភាពរបស់ពួកគេផងដែរ នោះកូនរបស់អ្នកនឹងក្លាយជាក្មេងឆ្លាត និងពូកែជាមិនខានឡើយ ។ ២. មិនបន្ទោសពេលកូនសួរច្រើន ជារឿងធម្មជាតិ គឺកូនក្មេងតែងឆ្ងល់ច្រើន ពួកគេចង់ដឹង ចង់ឮ និងចង់ស្គាល់ ដូច្នេះហើយទើបយើងសង្កេតឃើញថា កូនក្មេងពូកែសួរនេះ សួរនោះ មិនចេះហត់ និងមានពេលខ្លះទៀត ពួកគេបានសួរនូវសំនួរដែលអ្នកពិបាកនឹងឆ្លើយតបក៏មាន ។ ជាឧទាហរណ៍ ម្តាយដែលមានកូនអាយុ ៣ឆ្នាំម្នាក់ បានពាក់ម៉ាស់ […]
អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់

គ្រប់បណ្តាខេត្ត ឬស្រុក នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែត្រូវបានមន្ត្រីប្រចាំសម៉ីស្រុក ឬខេត្តទាំងនោះបានសាងរូបសំណាក ដើម្បីតំណាង ឬជានិមិត្តសញ្ញាសម្គាល់ឲ្យទឹកដីរបស់ខ្លួន ។ រូបសំណាកតំណាងឲ្យបណ្តាស្រុក ឬខេត្តនីមួយៗទាំងនោះផងទៀត បានសាងសង់ឡើង គឺសុទ្ធតែមានអត្ថន័យ និរឿងរ៉ាវជាប់ពាក់ព័ន្ធនឹងប្រវត្តិ និងឈ្មោះនៃខេត្ត ឬស្រុកទាំងនោះផងដែរ ។ ជាក់ស្តែង នៅខេត្តកំពង់ធំ មានរូបចម្លាក់ដំរីជាន់ខ្លា ជាតំណាងខេត្ត, ខេត្តកំពង់ឆ្នាំង មានរូបចម្លាក់ឆ្នាំង និងខេត្តបាត់ដំបង មានលោកតាដំបងក្រញូងជាដើម។ រូបសំណាកតំណាងខេត្តខ្លះ ត្រូវបានគេអះអាងថា មានអាយុកាលជាយូឆ្នាំមកហើយផងដែរ ។ ចំណែក រូបសំណាកផ្តិលថ្មកែវ គឺជារូបសំណាកដែលតំណាងឲ្យខេត្តពោធិ៍សាត់ ។ ទាក់ទងនឹងរូបសំ ណាកផ្តិលថ្មកែវនេះ មានមតិជាច្រើន បានលើកឡើងថា ហេតុអ្វីបានជាថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត ជ្រើសយករូបសំណាក់ផ្តិលថ្មកែវនោះ មកធ្វើជារូបតំណាងឲ្យខេត្តពោធិ៍សាត់ទៅវិញ ។ មតិទាំងនោះបានលើកឡើងទៀតថា មន្ត្រីខេត្តគួតែត្រូវជ្រើសយករូបក្រូចពោធិ៍សាត់, ដើមពោធិ៍, ដើមក្រវាញ, រូបសំណាកឧកញ្ញាឃ្លាំងមឿងជាដើម ទៅធ្វើជារូបតំណាឲ្យខេត្ត ។ ការលើកឡើងដូច្នោះក៏ព្រោះតែគេយល់ថា រូបទាំងនោះ សុទ្ធជាធនធានធម្មជាតិដែលសំបូរនៅក្នុងខេត្ត និងមានជាប់ទាក់ទង និងប្រវត្តិរបស់ខេត្តផងដែរ ។ ប៉ុន្តែពុំដូច្នោះឡើយ […]
ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃដែលមានសារៈសំខាន់ និងមានន័យបំផុត សម្រាប់អ្នកបាត់ដំបង ឬអ្នកដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងក្នុងក្របខ័ណ្ឌនៃប្រទេសកម្ពុជាទាំងមូល ។ មានសារៈសំខាន់ព្រោះថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ កាលពី ១១៧ឆ្នាំមុន ជាថ្ងៃចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញាបារាំង-សៀម ទាក់ទងនឹងការកំណត់ព្រំដែន ឬដែលគេស្គាល់ទូទៅថា ជាថ្ងៃដែលសៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប ឲ្យមកខ្មែរ ដែលបារាំងជាអ្នកគ្រប់គ្រងវិញ ក្រោយពីស្ថិតក្រោមរាជការសៀមអស់ជាង១០០ឆ្នាំ។ មុននឹងឈានដល់ការលំអិតពីសន្ធិសញ្ញានេះ យើងសូចរំលឹកអំពីសាវតារទំនាស់បារាំង-សៀម ជាមុនសិនថា ៖ នៅពេលដែលបារាំងដាក់អាណានិគមទៅលើឥណ្ឌូចិន ជាពិសេសមកលើកម្ពុជា បារាំងគឺជាក្តីបារម្ភធំបំផុតរបស់សៀម ហើយដែនដីបាត់ដំបងនេះ គឺជាសមរភូមិក្តៅមួយសម្រាប់ប្រទេសទាំងពីរនេះ។ ការប៉ះទង្គិចគ្នារវាងបារាំង-សៀម បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ ដោយនៅក្នុងថ្ងៃនោះផងដែរ កងនាវាជើងទឹករបស់បារាំងបានវាយយកបានមូលដ្ឋានជើងទឹករបស់សៀមនៅប៉ាកណាម (មាត់ទឹក) ដែលក្បែរនឹងក្រុងបាងកក ហើយបានបង្វែរកាណុងកាំភ្លើងធំរួចជាស្រេចទៅកាន់រាជវាំងនាក្រុងបាងកក។ សៀមបានយល់ព្រមចុះចាញ់បារាំងដោយមិនមានលក្ខខណ្ឌ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣ រដ្ឋាភិបាលបារាំងបានដាក់លក្ខខណ្ឌដល់សៀម ដោយបានចាត់លោក អូហ្គុស ប៉ាវី (August Pavie) ដែលជាអ្នកត្រួតពិនិត្យដែនដីឥណ្ឌូចិនឲ្យបារាំង និងជាកុងស៊ុលរបស់បារាំងប្រចាំនៅក្រុងហ្លួងប្រាបាង ជាអ្នកទូលថ្វាយញត្តិដល់ព្រះបាទរាមាទី៥ ចុល្លាឡុងកន ព្រះចៅក្រុងសៀម។ […]
ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ

សំណង់គេហដ្ឋានរបស់ជនជាតិខ្មែររួមមាន៖ ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង ជាសំណង់ផ្ទះបុរាណ ដែលនៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះកន្តាំង ហាក់មានសំនៀងដូចទៅនឹងភាសាចិន ។ ហេតុអ្វីបានជាពលរដ្ឋខ្មែរហៅផ្ទះប្រភេទនេះថា ផ្ទះកន្តាំង ទៅវិញ? ប្រវត្តិនៃការហៅឈ្មោះផ្ទះខ្មែរថា ជាផ្ទះកន្តាំង គឺដោយសារពាក្យ “កន្តាំង” មានទំនាក់ទំ នងនឹងជនអន្តោប្រវេសន៍ចិនមកពីតំបន់ក្វាងទុង (ហ្រ្វង់ស្វា តាំងទុយរីយ៉េរ៍ ២០០៦)។ ជនជាតិនេះ បានតាំងទីលំនៅក្នុងប្រទេសវៀតណាមមួយរយៈ ក្រោយមកពួកគេបាននាំយកគម្រូផ្ទះនេះចូលមកក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការកែច្នៃខ្លះៗ ដើម្បីតម្រូវទៅតាមអាកាសធាតុក្នុងតំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ជនជាតិខ្មែរ ក៏និយមហៅភូមិទាំងនោះថា ជាភូមិកន្តាំង គឺភូមិដែលកសាងឡើងដោយចិនកន្តាំង ហើយផ្ទះរបស់ជនជាតិចិននោះ ក៏ត្រូវបានគេហៅថា ផ្ទះកន្តាំង ចាប់ពីពេលនោះតរៀងមក។សព្វថ្ងៃផ្ទះកន្តាំងមួយចំនួនធំ ធ្លាប់ជាកម្មសិទ្ធិរបស់ពលរដ្ឋដែលជាប់ខ្សែរស្រលាយចិន (ហៅថាកូនចៅចិន) ដែលបុព្វបុរសរបស់ពួកគេជាជនអន្តោប្រវេសន៍ចូលមករស់នៅស្រុកខ្មែរក្នុងកំឡុងសតវត្សរ៍ទី១៨ និងទី១៩។ ប៉ុន្តែបើយោងតាមអ្នកជំនាញបានអះអាងថា ផ្ទះកន្តាំងនេះ មានប្រវត្តិជាយូរមកហើយនៅលើទឹកដីខ្មែរ ដោយសារមានគំរូនៃផ្ទះកន្តាំងនេះ ឃើញមាននៅលើចំលាក់ផ្សេងៗ ដូចជាតាមថែវប្រសាទបាយ័នជាដើម។ ដូច្នេះហើយ ទើបគេអះអាងថា ផ្ទះកន្តាំងមានអាយុកាលចំណាស់នៅក្នុងប្រទេសកម្ពុជា ។ ផ្ទះកន្តាំង […]
ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ផ្ការាក់ ឬផ្កាស្នេហ៍ ឬផ្កាខ្មោច ត្រូវបានពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបានចាត់ទុកថា ជាផ្កាតំណាងឲ្យភាពអបមង្គល ឬអបលក្ខណ៍ ទៅតាមការយល់ឃើញដែលមិនបានឆ្លងកាត់ការពិចារណារបស់ពួកគេ និងសឹងតែត្រូវបានគេបំភ្លេចចោលលែងយកមកប្រើប្រាស់ទៀតហើយ ។ ផ្ការាក់ ឬ ផ្កាស្នេហ៍ ក្នុងភាសាអង់គ្លេសបានសរសេរថា Crown Flower ដែលប្រែជាភាសាខ្មែរថា ផ្កាម្កុដ ។ នៅប្រទេសថៃ ផ្ការាក់នេះផងដែរ ត្រូវបានពលរដ្ឋថៃបានហៅថា ផ្កាស្នេហ៍ ឬផ្កាក្រង ឬផ្កាភួង យ៉ាងពិរោះ និងមានអត្ថន័យយ៉ាងល្អ ។ ដើមរាក់ ជាប្រភេទរុក្ខជាតិដែលដើមវាមានកម្ពស់ត្រឹម ២ម៉ែត្រ ទៅ៣ម៉ែត្រ មានសម្បុរពីរពណ៌ គឺពណ៌ស និងពណ៌ស្វាយ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ មានរាងមូលនៅចុងមែក នៅពេលដែលផ្កានេះរីក ផ្កានេះមានចេញជា ៥ជ្រុង ជារង្វង់ និងស្រទាប់ខាងក្នុងរបស់វាមានរាងដូចជាមង្កុដដូច្នោះដែរ ។ ស្រទាប់ដែលនៅខាងក្នុងនេះហើយ ដែលគេយកវាមកក្រងជាកម្រងផ្កា។ ផ្កាស្នេហ៍ គឺជាប្រភេទពូជរុក្ខជាតិដែលគេច្រើនប្រទះឃើញដុះនៅតាមទីកន្លែងទួលស្រឡះ ឬពេលខ្លះ គេក៏ប្រទះឃើញមានដុះនៅតាមដងទន្លេ ស្ទឹងបឹងបួរផងដែរ ។ ពូជផ្កានេះ ជាប្រភេទរក្ខជាតិ ដែលងាយដុះ និងមានភាពធននឹងអាកាសធាតុបំផុត ។ គ្រាប់ផ្កានេះផងដែរ […]