ប្រវត្តិនៃវប្បធម៌ស្លៀកសំពត់​ចងក្បិនដំបូងបង្អស់នៃជនជាតិខ្មែរ

ការ​ស្លៀកសំពត់​ចងក្បិន​ជា​ប្រពៃណី​របស់​ឥណ្ឌា​ខាងត្បូង ដែល​គេ​នាំ​ចូល​មក​ពី​អតីត អាណាចក្រ​ខ្មែរ (​នគរ​ភ្នំ ឬ ហ្វូណន​) ជា​លើកដំបូង​បំផុត ដោយ​ព្រះបាទ កៅណ្ឌិន្យ ។​ ​ចាប់​តាំង​ពីពេលនោះ​មក ជនជាតិខ្មែរ​ទាំង​ពីរ​ភេទ​ បាន​និយម​ស្លៀក​ក្បិន​តៗ​គ្នា​រហូត​មក​ទល់​បច្ចុប្បន្ន ។​ ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី១៣ ជនជាតិ​ថៃ​-​ឡាវ ក៏​បាន​ខ្ចី​ពី​ខ្មែរ​នូវ​ទំនៀមទម្លាប់​ការ​ស្លៀក​ក្បិន​នេះ ព្រោះ​គេ​ចាត់ទុក​ថា ​ការ​ស្លៀក​ក្បិន​នាំ​ដល់​ប្រពៃណី​ថ្លៃថ្នូរ សម្រាប់ការចូលរួម​ពិធីការ​ផ្សេងៗ និង​រួម​ទាំង​ការប្រើប្រាស់របស់​មន្ត្រី​ព្រះបរមរាជវាំង​ទៀតផង ។ ក្នុងន័យ​នេះ​ហើយ​ដែល ថៃ​-​ឡាវ ​បាន​ប្រើ​ពាក់​”​ចងក្បិន​” ដូច​ខ្មែរ​ដែរ ។ ភស្តុតាង​ទាំងនេះ ដែល​បង្ហាញ​នូវ​អានុភាព​នៃ​វប្បធម៌​ខ្មែរ​យ៉ាង​ច្បាស់លាស់ ។ បើតាមអ្នកប្រវត្តិវិទូខ្មែរ លោក​បណ្ឌិត​មី​សែ​ល ត្រាណេ បានបញ្ជាក់ថា កុលសម្ព័ន្ធ​ខ្មែរ​-​មន​, ខ្មែរ​ព្រៃភ្នំ ឬសហគមន៍​ខ្មែរលើ ពុំ​មាន​ប្រពៃណី​ប្រើ​សំពត់​ក្បិន​ទេ ហេតុ​នេះ​គេ​ពុំ​អាច​និយាយថា ក្បិន​កើតចេញពី​ខឿនវប្បធម៌​បុរេប្រវត្តិ​បានឡើយ ។​ នៅក្នុង​ឯកសារ​ជាច្រើន​បាន​បញ្ជាក់ឲ្យដឹងថា សំពត់​ក្បិន​មាន​អាយុកាល​ចាស់​ជាងគេ គឺ​សម័យកាល​ព្រះបាទ ​កៅណ្ឌិ​ន្យ និង​ពួក​ព្រា​ហ្ម​រួម​ទាំង​អ្នកជំនួញឥណ្ឌា ដែល​បាន​ចូលមក​ក្នុង​ប្រទេស​ខ្មែរ​ជា​លើកដំបូងនា​សតវត្សរ៍​ទី១ ។​ ​យើង​អាច​ពិនិត្យមើល​ថា សភាពការណ៍ បច្ចុប្បន្ន​នៅ​ប្រទេស​ឥណ្ឌា​ខាងត្បូង ដែល​មាន​ជនជាតិ​តាមិ​ល​(Tamil) រស់នៅ គេ​បន្ត​ប្រពៃណី​ស្លៀក​ក្បិន​រហូត​មក​ដូច​ខ្មែរដែរ ។ […]

បន្លែក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់

ក្រសាំងទាប ជា​រុក្ខជាតិប្រភេទស្មៅ និងជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរនិយមដាំនៅជុំវិញផ្ទះ ជាពិសេសនៅកន្លែងដីសើម និងត្រជាក់ ដោយសារតែវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលប្រយោជន៍ច្រើន ទាំងផ្នែកចំណីអាហារ និងអាចធ្វើជាឱសថផងដែរ។ យោងតាមក្រសួងបរិស្ថាន បន្លែក្រសាំងទាប Peper elder, shining bush plant ដែលមានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ក៏អាចដុះដោយខ្លួនឯងផងដែរដោយមិនបាច់ដាំ​ ដូច​ជា​ដុះ​តាម​គុម្ព​ផ្កា​ ក្នុង​សួន​បន្លែ​ និងតាមកៀនកោះ​ដែល​សើម​ត្រជាក់​ដូចជា​ម្ដុំ​ជិត​ពាង​ទឹក​ នៅ​ទី​ជន​បទ​ជា​ដើម ។ ក្រសាំងទាប​នេះ​មាន​កម្ពស់​ចាប់ពី​១០ស.ម​ ទៅ​ ៣០​ស.ម​ មានតួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង មានលក្ខណៈស្រួយ ​​មាន​ពណ៌​ស​ថ្លាបៀមជាតិទឹក និងមានរសជាតិប្រហាក់ប្រហែលនឹងត្រកួន ​ ។ ចំណែកស្លឹករបស់រុក្ខជាតិនេះ ដុះវិលគូទខ្យង មានពណ៌បៃតងភ្លឺ មានរាងមូលទ្រវែង ទ្រនុងរាងកង្ហារ និងមានទង ។ ក្រសាំងទាបមានផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា តែមានកេសរឈ្មោល២ កេសរញី១ ។ ដោយឡែក ផ្លែជាឌ្រុប […]

លំផក ជាមួកមួយប្រភេទ សម្រាប់ប្រើប្រាស់បែង ចែកតាមលំដាប់តួនាទី និងក្នុងពិធីផ្សេងៗ នៅក្នុងវប្បធម៌ខ្មែរ

លំផកជាមួកមានរាងមូលស្រួចឡើងទៅលើ ឯខ្លះទៀតមានកំពូលខ្លីៗ ឬកោងទៅក្រោយ។ យោងតាមវចនានុក្រមខ្មែរ លំផក គឺជាប្រដាប់ធ្វើដោយសំពត់ស្មាច់ មានកំពូលស្រួចវែងឆ្លឺម សម្បុរ-ស បិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ ឬមិនបិទ ក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈ ក្នុងកាលដែលមានព្រះរាជពិធីហែធំៗ ឬសម្រាប់ឲ្យកុលបុត្រ ដែលកោរសក់រួចហើយពាក់ហែចេញទៅបួស ហៅថា នាគពាក់លំផក ។ យោងតាមឯកសារ ចំពោះ លំផក ដែលគ្មានបិទក្រដាសថងយន់ត្រង់កណ្តាប់មាត់ទេ គេអាចរមូលក្រណាត់សជាមួយក្រដាស់ក្រាស់ល្មម រាងទន់បន្តិច ហើយបត់រុំលើមួកដែលស្មាច់រួច ជាស្រទាប់ៗ ជាការស្រេច ។ ពាក្យ លំផក នេះឃើញមានក្នុងភាសាខ្មែរ និងភាសាសៀម ប៉ុន្តែមិនដឹងថា មានន័យអ្វីឲ្យប្រាកដនោះទេ ដោយខ្លះសន្និដ្ឋានថា មកពីភាសាអ្នកឈូងសមុទ្រពេក្ស ។ ពេលខ្លះមួកនេះត្រូវបានគេហៅថា មួកឡម មួកបាគូ មកុដក្រណាត់ ឬជដាលំផក ជាដើម ទៅតាមតួនាទី ការប្រើប្រាស់ក្នុងពិធីផ្សេងៗ។ នៅលើគែមជុំវិញតួលំផកមានប្រដាប់ដោយគ្រឿងមាស ឬលោហៈផ្សេងៗ ដើម្បីសំ គាល់ពីឋានៈនៃអ្នកពាក់។ សម័យបុរាណមន្ត្រីរាជការខ្មែរ តែងពាក់លំផកនេះនៅលើសីសៈ ក្នុងកាលដែលមានព្រះរាជពិធីធំៗក្នុងព្រះនគរ។ ជាទូទៅ គេសង្កេតឃើញថា ការប្រើប្រាស់លំផក […]

ប្រវត្តិ អត្ថន័យ នៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល និងរបៀបរបបនៃការប្រារព្ធព្រះរាជពិធី

 ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានពួកបុរាណវិទូ បានអះអាងថា ត្រូវបានព្រះរាជាខ្មែរប្រារព្ធជាបវេណីយ៉ាងហោចណាស់ក៏តាំងពីសម័យ ចេនឡា (សតវត្សទី៦ ដល់ដើមសតវត្សទី៩ ) មកម្ល៉េះ។ ការអះអាងនេះ ដោយពួកគេបានរកឃើញរូបចម្លាក់ជាច្រើន និងឯកសារមួយចំនួន ដែលបញ្ជាក់ពីវត្តមាននៃប្រវត្តិព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ដែលមានរូបរាងនៅលើទឹកដីនៃកម្ពុជទេស តាំងពីអំឡុងរាប់ពាន់ឆ្នាំកន្លងមកហើយ ។ ក្នុងនោះគេបានរកឃើញនៅក្នុងស្នាដៃអក្សរសិល្ប៍វិញ គឺគេអាចឃើញមានវត្តមានព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ នៅក្នុងរឿងរ៉ាម៉ាយណៈ របស់ឥណ្ឌា និងរឿងរាមកេរ្តិ៍ របស់ខ្មែរ ។  នៅក្នុងរឿងរាមកេរ្តិ៍ របស់ខ្មែរ មានតំណាលថា ព្រះនាង សីតា បានចាប់កំណើតក្នុងពេលដែលព្រះបាទជនក កំពុងធ្វើពិធីច្រត់ព្រះនង្គ័ល ហើយក៏លេចចេញព្រះនាងពីដីអាចម៍បំណះដែលព្រះអង្គកំពុងភ្ជួរក្នុងព្រះរាជពិធីនោះ។ ទេវៈពលរាម (ព្រះពលទេព) ជាអាទិទេពក្នុងព្រហ្មញ្ញសាសនា មានកេតនភណ្ឌ ប្រដាប់ដោយនង្គ័ល ជាទេពខាងបង្កបង្កើនផលកសិកម្ម។ នៅក្នុងពុទ្ធប្បវត្តិ ក៏មានឃើញរឿងនេះដែរ គឺនៅពេលដែលព្រះបាទ សិទ្ធោទន (បិតារបស់ព្រះពុទ្ធ ) កំពុងយាងច្រត់ព្រះនង្គ័ល នោះព្រះរាជកុមារ សិទ្ធត្ថ បានក្រោកអង្គុយធ្វើសមាធិកក្រោមដើមឈើបានសម្រេចធម៌ដ៏សំខាន់មួយ ។ ពិធីនេះបង្កប់ទៅដោយនូវអត្ថន័យដ៏សំខាន់ គឺបញ្ជាក់ថា ព្រះរាជា ( ឬប្រមុខ និងថ្នាក់ដឹកនាំប្រទេស ) យកចិត្តទុកដាក់លើវិស័យកសិកម្ម […]

ក្រកោ រុក្ខជាតិដុះនៅតំបន់ព្រៃភ្នំកម្ពុជា អាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខ

ក្រកោ ឬក្រកោស្បាត(Cardamom)ជារុក្ខជាតិច្រើនដុះតាមព្រៃភ្នំ និងព្រៃល្បោះ ជ្រលងភ្នំ វាដុះដោយខ្លួនឯង ឬគេអាចយកមកដាំ ដែលងាយស្រួលក្នុងការដាំ និងថែទាំបំផុត ។ ក្រកោស្ថិតក្នុងអំបូរក្រវ៉ាញដែរ ប៉ុន្តែប្រសិទ្ធិភាពវាក្រោមក្រវ៉ាញ ប៉ុន្តែបើគ្មានក្រវ៉ាញ គេអាចយកវាជំនួសបាន ។ យើងតាមក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ក្រកោត្រូវគេឃើញដុះក្នុងព្រៃតាមជ្រលងជួរភ្នំ ក្រវ៉ាញ និងជារុក្ខជាតិ ដែលរស់បានច្រើនឆ្នាំណាស់ ។ ដើមក្រកោមានកម្ពស់ពី ២ម៉ែត្រ ទៅ៣ម៉ែត្រពីដី ដើមរឹង និងដុះបែកគុម្ព។ រុក្ខជាតិនេះមានស្លឹក និងដើមដូចនឹងដើមរមៀត រំដេង ខ្ជាយដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺវាគ្មានមើមឡើយ ហើយវាមានផ្លែចេញពីគល់តែម្តង ដែលចេញជាចង្កោមកួរជាបន្តបន្ទាប់គ្នា ងាយស្រួលប្រមូលផល។ ស្លឹកវែងរួមតូចនៅគល់ ហើយស្រួចចុង (elliptic-linear) ទងស្លឹកខ្លីៗមានប្រវែង ០,៥-១ស.ម និងគែមស្លឹកមានរោមគ្រាតៗ ។ គោលទម្រកញ្ចុំផ្កា (Floral stem) ដុះចេញពីក្តៀង ជិតគល់ដើម មិនសូវត្រង់ទៅលើទេ ច្រើនតែទ្រេតចុះក្រោមក្រាបដី ។ ផ្កាមានពីរស្រទាប់ ស្រទាប់ខាងក្រៅពណ៌ស បែកចេញជា៣ត្របក, ផ្កាខាងក្នុងមានពណ៌លឿង ទងផ្កាមានរោមគ្រាតៗ។ […]

៧ចំណុច ក្នុងជីវភាពប្រចាំថ្ងៃ ដែលឪម្តាយគួរចៀងវាងក្នុងការចិញ្ចឹមកូនរបស់អ្នក

ជាធម្មតាកូនក្មេងមិនអាចចៀសផុតពីការធ្វើខុសនោះឡើយ ប៉ុន្តែក្នុងនាមអ្នកជាមឳពុកម្តាយនោះទេ ដែលត្រូវរិះរកវិធីសាស្រ្តឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសឲ្យផុតពីការធ្វើឲ្យពួកគេកើតមានអារម្មណ៍បាក់ទឹកចិត្ត ។ នៅជាមួយគ្នានោះ ក្នុងជីវភាពប្រចាំថ្ងៃការប្រើប្រាស់ពាក្យសម្ដីដែលបាននិយាយទៅកាន់ពួកគេ គឺលោកអ្នកជាឪពុកម្តាយត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតផងដែរ ។ ខាងក្រោមនេះ គឺជាចំណុចំនួន៧ ដែលអ្នកជាឪពុកម្តាយគួរចៀងវាងក្នុងការឆ្លើយតប ខណៈពេលដែលពួកគេបានប្រព្រឹត្តនូវកំហុសឡើង៖ ១ .មិនបន្ទោសកូនខ្សោយ ប្រសិនបើកូនរបស់អ្នកមិនមានសមត្ថភាពអាចធ្វើរឿងអ្វីមួយបានជោគជ័យ អ្នកមិនត្រូវប្រើពាក្យសម្តីស្តីបន្ទោសពួកគាត់ ឬក៏ប្រៀបភាពសមត្ថភាពគាត់ជាមួយកុមារដ៏ទៃឡើយ ។ ផ្ទុយទៅវិញ លោកអ្នកត្រូវបន្តលើកទឹកចិត្តកូនរបស់អ្នក ឲ្យពួកគេព្យាយាមបន្ថែមទៀត និងត្រូវចាំថា ការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ពួកគេ ជាការលើកទឹកចិត្ត និងមិនមែនជាការដាក់សម្ពាធឡើយ ។ អ្នកត្រូវទទួលស្គាល់ថា នោះជារឿងធម្មតាសម្រាប់កូនក្មេង និងលើសពីនេះទៅទៀត ភាពវៃឆ្លាត និងអំណោយទានរបស់កូនអ្នកអាចនឹងមិនមែនជាអ្វីដែលអ្នកតម្រូវឲ្យគាត់ធ្វើ ដូច្នេះអ្នកត្រូវតែទុកឱកាសឲ្យពួកគេបានស្វែងរកភាពជាចំណូលចិត្ត​ និងសមត្ថភាពរបស់ពួកគេផងដែរ នោះកូនរបស់អ្នកនឹងក្លាយជាក្មេងឆ្លាត និងពូកែជាមិនខានឡើយ ។ ២. មិនបន្ទោសពេលកូនសួរច្រើន ជារឿងធម្មជាតិ គឺកូនក្មេងតែងឆ្ងល់ច្រើន ពួកគេចង់ដឹង ចង់ឮ និងចង់ស្គាល់ ដូច្នេះហើយទើបយើងសង្កេតឃើញថា កូនក្មេងពូកែសួរនេះ សួរនោះ មិនចេះហត់ និងមានពេលខ្លះទៀត ពួកគេបានសួរនូវសំនួរដែលអ្នកពិបាកនឹងឆ្លើយតបក៏មាន ។ ជាឧទាហរណ៍ ម្តាយដែលមានកូនអាយុ ៣ឆ្នាំម្នាក់ បានពាក់ម៉ាស់ […]

អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

គ្រប់បណ្តាខេត្ត ឬស្រុក នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែត្រូវបានមន្ត្រីប្រចាំសម៉ីស្រុក ឬខេត្តទាំងនោះបានសាងរូបសំណាក ដើម្បីតំណាង ឬជានិមិត្តសញ្ញាសម្គាល់ឲ្យទឹកដីរបស់ខ្លួន ។ រូបសំណាកតំណាងឲ្យបណ្តាស្រុក ឬខេត្តនីមួយៗទាំងនោះផងទៀត បានសាងសង់ឡើង គឺសុទ្ធតែមានអត្ថន័យ និរឿងរ៉ាវជាប់ពាក់ព័ន្ធនឹងប្រវត្តិ និងឈ្មោះនៃខេត្ត ឬស្រុកទាំងនោះផងដែរ ។ ជាក់ស្តែង នៅខេត្តកំពង់ធំ មានរូបចម្លាក់ដំរីជាន់ខ្លា ជាតំណាងខេត្ត, ខេត្តកំពង់ឆ្នាំង មានរូបចម្លាក់ឆ្នាំង និងខេត្តបាត់ដំបង មានលោកតាដំបងក្រញូងជាដើម។ រូបសំណាកតំណាងខេត្តខ្លះ ត្រូវបានគេអះអាងថា មានអាយុកាលជាយូឆ្នាំមកហើយផងដែរ ។ ចំណែក រូបសំណាកផ្តិលថ្មកែវ គឺជារូបសំណាកដែលតំណាងឲ្យខេត្តពោធិ៍សាត់ ។ ទាក់ទងនឹងរូបសំ ណាកផ្តិលថ្មកែវនេះ មានមតិជាច្រើន បានលើកឡើងថា ហេតុអ្វីបានជាថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត ជ្រើសយករូបសំណាក់ផ្តិលថ្មកែវនោះ មកធ្វើជារូបតំណាងឲ្យខេត្តពោធិ៍សាត់ទៅវិញ ។ មតិទាំងនោះបានលើកឡើងទៀតថា មន្ត្រីខេត្តគួតែត្រូវជ្រើសយករូបក្រូច​ពោធិ៍សាត់, ដើមពោធិ៍, ដើម​ក្រវាញ, រូបសំណាក​ឧកញ្ញា​ឃ្លាំង​មឿងជាដើម ទៅធ្វើជារូបតំណាឲ្យខេត្ត ។ ការលើកឡើងដូច្នោះក៏ព្រោះតែគេយល់ថា រូបទាំងនោះ សុទ្ធជាធនធានធម្មជាតិដែលសំបូរនៅក្នុងខេត្ត និងមានជាប់ទាក់ទង និងប្រវត្តិរបស់ខេត្តផងដែរ ។ ប៉ុន្តែពុំដូច្នោះឡើយ […]

ប្រវត្តិកាលពី១១៧ឆ្នាំមុន ទាក់ទងនឹងរឿងរ៉ាវដែលនាំឲ្យសៀមប្រគល់ខេត្តបាត់ដំបង មកឲ្យខ្មែរវិញក្រោមការគ្រប់គ្រងដោយបារាំង នាសម័យនោះ

ថ្ងៃទី២៣ ខែមីនា គឺជាថ្ងៃដែលមានសារៈសំខាន់ និងមានន័យបំផុត សម្រាប់អ្នកបាត់ដំបង ឬអ្នកដែលមានដើមកំណើតនៅខេត្តបាត់ដំបង និងក្នុងក្របខ័ណ្ឌនៃប្រទេសកម្ពុជាទាំងមូល ។ មានសារៈសំខាន់ព្រោះថា ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ កាលពី ១១៧ឆ្នាំមុន ជាថ្ងៃចុះហត្ថលេខាព្រមព្រៀងគ្នាលើសន្ធិសញ្ញាបារាំង-សៀម ទាក់ទងនឹងការកំណត់ព្រំដែន ឬដែលគេស្គាល់ទូទៅថា ជាថ្ងៃដែលសៀមបានប្រគល់ខេត្តបាត់ដំបង សៀមរាប ឲ្យមកខ្មែរ ដែលបារាំងជាអ្នកគ្រប់គ្រងវិញ ក្រោយពីស្ថិតក្រោមរាជការសៀមអស់ជាង១០០ឆ្នាំ។  មុននឹងឈានដល់ការលំអិតពីសន្ធិសញ្ញានេះ យើងសូចរំលឹកអំពីសាវតារទំនាស់បារាំង-សៀម ជាមុនសិនថា ៖ នៅពេលដែលបារាំងដាក់អាណានិគមទៅលើឥណ្ឌូចិន ជាពិសេសមកលើកម្ពុជា បារាំងគឺជាក្តីបារម្ភធំបំផុតរបស់សៀម ហើយដែនដីបាត់ដំបងនេះ គឺជាសមរភូមិក្តៅមួយសម្រាប់ប្រទេសទាំងពីរនេះ។ ការប៉ះទង្គិចគ្នារវាងបារាំង-សៀម បានផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៨៩៣ ដោយនៅក្នុងថ្ងៃនោះផងដែរ កងនាវាជើងទឹករបស់បារាំងបានវាយយកបានមូលដ្ឋានជើងទឹករបស់សៀមនៅប៉ាកណាម (មាត់ទឹក) ដែលក្បែរនឹងក្រុងបាងកក ហើយបានបង្វែរកាណុងកាំភ្លើងធំរួចជាស្រេចទៅកាន់រាជវាំងនាក្រុងបាងកក។ សៀមបានយល់ព្រមចុះចាញ់បារាំងដោយមិនមានលក្ខខណ្ឌ ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣ រដ្ឋាភិបាលបារាំងបានដាក់លក្ខខណ្ឌដល់សៀម ដោយបានចាត់លោក អូហ្គុស ប៉ាវី (August Pavie) ដែលជាអ្នកត្រួតពិនិត្យដែនដីឥណ្ឌូចិនឲ្យបារាំង និងជាកុងស៊ុលរបស់បារាំងប្រចាំនៅក្រុងហ្លួងប្រាបាង ជាអ្នកទូលថ្វាយញត្តិដល់ព្រះបាទរាមាទី៥ ចុល្លាឡុងកន ព្រះចៅក្រុងសៀម។ […]

ប្រវត្តិទាក់ទងដំបូងបំផុតនៃគំរូ «ផ្ទះកន្តាំង» ខ្មែរ

សំណង់គេហដ្ឋានរបស់ជនជាតិខ្មែររួមមាន៖ ផ្ទះកន្តាំង ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះកិង ជាសំណង់ផ្ទះបុរាណ ដែលនៅបន្សល់ជាកេរដំណែលមកទល់សព្វថ្ងៃនេះ។ ក្នុងចំណោមផ្ទះទាំងនោះ ផ្ទះកន្តាំង ហាក់មានសំនៀងដូចទៅនឹងភាសាចិន ។ ហេតុ​អ្វី​បាន​ជា​ពលរដ្ឋខ្មែរ​​ហៅ​ផ្ទះ​ប្រភេទ​នេះ​ថា ផ្ទះ​កន្តាំង ទៅវិញ? ប្រវត្តិ​នៃ​ការ​ហៅ​ឈ្មោះ​ផ្ទះខ្មែរ​ថា ជា​ផ្ទះ​កន្តាំង គឺ​ដោយ​សារ​ពាក្យ “កន្តាំង​” មាន​ទំនាក់​​ទំ នង​នឹង​ជនអន្តោប្រវេសន៍​ចិន​មកពី​តំបន់​ក្វាងទុង (ហ្រ្វង់ស្វា តាំង​ទុយរីយ៉េរ៍ ២០០៦)។ ជន​ជាតិ​នេះ ​បាន​តាំង​ទីលំ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​រយៈ​ ក្រោយមកពួកគេបាន​នាំ​យកគម្រូ​ផ្ទះ​នេះ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​កែច្នៃ​​ខ្លះៗ​ ដើម្បី​តម្រូវ​ទៅ​តាម​អាកាស​ធាតុ​ក្នុង​តំបន់ (ហ៊ុយ ប៉ាន់ ១៩៧៣ ទំ.៦២)។ ជន​ជាតិ​ខ្មែរ ​​ក៏​និយម​ហៅ​ភូមិ​ទាំង​នោះ​ថា ជាភូមិ​កន្តាំង គឺ​ភូមិ​ដែលកសាង​ឡើង​ដោយ​ចិន​កន្តាំង ហើយ​ផ្ទះ​របស់​ជន​ជាតិ​ចិន​នោះ​ ក៏​ត្រូវ​បាន​គេ​ហៅ​ថា ផ្ទះ​កន្តាំង ចាប់​ពី​ពេល​នោះ​តរៀងមក។សព្វ​ថ្ងៃ​ផ្ទះកន្តាំងមួយ​ចំនួន​ធំ ​ធ្លាប់​ជាកម្ម​សិទ្ធិ​របស់​ពលរដ្ឋដែលជាប់​ខ្សែរស្រលាយចិន (ហៅថាកូនចៅចិន) ដែល​បុព្វ​បុរស​របស់ពួក​គេជាជន​អន្តោប្រវេសន៍​ចូល​មក​រស់​នៅ​ស្រុក​ខ្មែរ​ក្នុង​កំឡុងសតវត្សរ៍ទី១៨ និងទី១៩។ ប៉ុន្តែបើយោងតាមអ្នកជំនាញបានអះអាងថា ផ្ទះកន្តាំងនេះ មានប្រវត្តិជាយូរមកហើយនៅលើទឹកដីខ្មែរ ដោយសារមានគំរូនៃផ្ទះកន្តាំងនេះ ឃើញមាននៅលើចំលាក់ផ្សេងៗ ដូចជាតាមថែវប្រសាទបាយ័នជាដើម។ ដូច្នេះហើយ ទើបគេអះអាងថា ផ្ទះ​កន្តាំង​​មាន​អាយុ​កាលចំ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ផ្ទះកន្តាំង […]

ផ្ការាក់ ឬផ្កាស្នេហ៍ ដែលមនុស្សជំនាន់ដើមឲ្យតម្លៃថាខ្ពងខ្ពស់ ថ្លៃថ្នូរ បច្ចុប្បន្នស្ទើតែគ្មានអ្នកប្រើប្រាស់និងស្គាល់ពីតម្លៃទៀតឡើយ

ផ្ការាក់ ឬផ្កាស្នេហ៍ ឬផ្កាខ្មោច ត្រូវបានពលរដ្ឋខ្មែរនាពេលបច្ចុប្បន្នបានចាត់ទុកថា ជាផ្កាតំណាងឲ្យភាពអបមង្គល ឬអបលក្ខណ៍ ទៅតាមការយល់ឃើញដែលមិនបានឆ្លងកាត់ការពិចារណារបស់ពួកគេ និងសឹងតែត្រូវបានគេបំភ្លេចចោលលែងយកមកប្រើប្រាស់ទៀតហើយ ។ ផ្ការាក់ ឬ ផ្កាស្នេហ៍ ក្នុងភាសាអង់​គ្លេសបានសរសេរថា Crown Flower ដែលប្រែជាភាសាខ្មែរថា ផ្កាម្កុដ ។ នៅប្រទេសថៃ ផ្ការាក់នេះផងដែរ ត្រូវបានពលរដ្ឋថៃបានហៅថា ផ្កាស្នេហ៍ ឬផ្កាក្រង ឬផ្កាភួង យ៉ាងពិរោះ និងមានអត្ថន័យយ៉ាងល្អ ។ ដើមរាក់ ជាប្រភេទរុក្ខជាតិដែលដើមវាមានកម្ពស់ត្រឹម ២ម៉ែត្រ ទៅ៣ម៉ែត្រ មានសម្បុរពីរពណ៌ គឺពណ៌ស និងពណ៌ស្វាយ ផ្ការបស់វាមានលក្ខណៈជាកញ្ចុំ មានរាងមូលនៅចុងមែក នៅពេលដែលផ្កា​នេះរីក ផ្កានេះមានចេញជា ៥ជ្រុង ជារង្វង់ និងស្រទាប់ខាងក្នុងរបស់វាមានរាងដូចជាមង្កុដដូច្នោះដែរ ។ ស្រទាប់ដែលនៅខាងក្នុងនេះហើយ ដែលគេ​យក​វា​មកក្រងជាកម្រងផ្កា។ ផ្កាស្នេហ៍ គឺជាប្រភេទពូជរុក្ខជាតិដែលគេច្រើនប្រទះឃើញដុះនៅតាមទីកន្លែងទួលស្រឡះ ឬពេលខ្លះ គេក៏ប្រទះឃើញមានដុះនៅតាមដងទន្លេ ស្ទឹងបឹងបួរផងដែរ ។ ពូជផ្កានេះ ជាប្រភេទរក្ខជាតិ ដែលងាយដុះ និងមានភាពធននឹងអាកាសធាតុបំផុត ។ គ្រាប់ផ្កានេះផងដែរ […]