នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ប្រកាសរកឃើញមានផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ដែលឆ្លងមកពីប្រទេសវៀតណាម

រតនគីរី ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានប្រកាសរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហមភ្នែកជាច្រើនករណី នៅខេត្តរតនគីរី ។ យោងតាមការផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ករណីផ្ទុះជំងឺក្រហមភ្នែកនេះ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ មានចំនួន៩៣ករណី (ស្រី៥៧នាក់) ជាពលរដ្ឋរស់នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានឲ្យដឹងពីដើមហេតុនៃករណីជំងឺក្រហមភ្នែក នេះ ដោយបានកើតឡើងដំបូងដោយសារមានករណីអ្នកភូមិចំនួន ៨នាក់ ដែលកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ពួកគេបានទៅបុណ្យ​សព​បងប្អូននៅភូមិមួយ លើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ​ ។​ មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីមណ្ឌលសុខភាពសោមធំ នៅយប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៣ ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងពីរបៀបឆ្លង​ និងការព្យាបាលថែទាំអ្នកជំងឺ ដែលរួមមានដូចជា ៖ ការឆ្លងដោយសារការប៉ះពាស់ផ្ទាល់ជិតគ្នា​ និងប្រើប្រាស់របស់របរ […]

រឿងព្រេង​​ ប្រវត្តិទាក់ទងនឹងឈ្មោះប្រាសាទ ប្រាសាទតាមាន់ នៃខេត្តព្រះវិហារ

ឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី១១ ដល់ទី១៣ ដោយព្រះ បាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ នៅក្បែរនោះ មានប្រាសាទមួយចំនួនទៀតរួមមាន ប្រាសាទដំរីទ្រោម ដែលមានចំងាយ ១៣គីឡូម៉ែត្រ ពីប្រាសាទតាក្របី ដែលស្ថិតនៅលើជួរភ្នំដងរែក។ ទាក់ទងនឹងប្រវត្តនៃឈ្មោះប្រាសាទនេះផងដែរ ត្រូបានគេបញ្ជាក់ឲ្យដឹងថា ប្រាសាទបុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុងតំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ ចំពោះប្រាសាទ តាមាន់ធំ ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយថា ប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមក គឺប្រាសាទនេះមានឈ្មោះថា ប្រាសាទតាមទាន់ ។ ការដែលហៅថា ប្រាសាទតាមទាន់ដូច្នេះ ដោយសារមានរឿងព្រេងមួយបានតំ ណាលតៗមកថា <<កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វ បក្សាបក្សីខ្លាំងណាស់។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឬទ័យជាងគ។ ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើឲ្យព្រះបាទយសោកេរ្ដិ៍ភ្លេចភ្លាំងមិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី […]