ផ្លែគុយជាផ្លែឈើព្រៃ ដែលមានរសជាតិជូរអែមឆ្ញាញ់នោះ មានអត្ថប្រយោជន៍ប្រើជាឱសថធម្មជាតិ ដែលអ្នកគួរតែដឹង

«គុយ» ជារុក្ខជាប្រភេទវល្លិ (លតាជាតិ​) មួយប្រភេទ ដែលដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម៉ែត្រ ។ ដើមគុយ មានសណ្ឋានជាឈើធំជាងលតាជាតិ​ដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក។ គុយ ជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់ ដែលមានឈ្មោះជាភាសាខ្មែរហៅថា «វល្លិគុយ» និងមានឈ្មោះវិទ្យាសាស្ត្រ ហៅថា Willughbeia edulis Roxb ។ ផ្លែគុយនេះផងដែរ ត្រូវបានគេមើលឃើញថា ជាផ្លែឈើព្រៃដែលមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ដោយ សារតែជាប្រភេទផ្លែឈើកំរ ពិបាករក និងជាទីចូលចិត្តនៃមនុស្សទូទៅ ។ គុយមានផ្លែតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលរដូវចេញផ្កាគឺនៅខែកុម្ភៈ ដល់ខែមីនា ។ ផ្លែគុយ នៅពេលទុំ មានរសជាតិជូរអែម  ដែលជាទីចូលចិត្តនៃមនុស្សទូទៅ អ្នកដែលបានភ្លក្សរសជាតិផ្លែគុយម្តងហើយ តែងចង់បរិភោគម្តងទៀត ។ ផ្លែគុយ មានរាងមូល ឬរាងពងក្រពើ សាច់ផ្លែមានជាតិទឹកច្រើន និងជោទឹក ដែលមានសាច់នៅជាប់ជាមួយនឹងគ្រាប់តែម្តង និងមានសំបុរពណ៌លឿងពងមាន់ ដែលមានទំហំជាមធ្យម ៥.៨ ទៅ ៧.២ សង់ទីម៉ែត្រ ។ ផ្លែគុយមួយផ្លែ មានគ្រាប់ច្រើនដល់ […]

ធនាគារ ហត្ថា បានប្រកាសប្រាក់ចំណេញជាង៧៣លានដុល្លាក្នុងឆ្នាំ​ ២០២២​ នេះ

បាត់ដំបង៖ ធនាគារហត្ថា បានប្រកាសនៃការសម្រេចបានលទ្ធផលហិរញ្ញវត្ថុនាដំណាច់ខែធ្នូ ឆ្នាំ២០២២ បានយ៉ាងល្អប្រសើរ ដែលក្នុងនោះមានប្រាក់ចំណេញសុទ្ធចំនួន៧៣,៣៧៦លានដុល្លាអាមេរិក (បើគិតតាមប្រព័ន្ធ CIFRS) ផលប័ត្រប្រាក់បញ្ញើសន្សំសរុបចំនួន១.៣៣១លានដុល្លាអាមេរិក និងសំពាធឥណទានចំនួន ១.៩៣៦លានដុល្លាអាមេរិក ។  ការប្រកាសនេះធ្វើឡើងក្នុងពេលដែលធនាគារហត្ថា បានរៀបចំបើកមហាសន្និបាតប្រចាំឆ្នាំលើកទី២៥ សម្រាប់ឆ្នាំ២០២២របស់ខ្លួន ក្រោមប្រធានបទ «ការពង្រីកអាជីវកម្មប្រកបដោយគុណភាព» នាទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង  ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រងរបស់ធនាគារហត្ថា សរុបប្រមាណ៥០០នាក់ ។   ការបើកមហាសន្និបាតនេះក្នុងគោលបំណង អបអរសាទរសមិទ្ធផលដែល ធនាគារហត្ថា សម្រេចបាននៅឆ្នាំ២០២២  និងលើកទិសដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាសម្ដែងការកោតសរសើរចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តពេញមួយឆ្នាំរហូតសម្រេចបានភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ស្ថាប័ន ។  ទន្ទឹមគ្នានេះដែរ ក៏ដើម្បីរៀបចំជាវេទិកាមួយដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃធនាគារហត្ថាអាចជួបជុំសំណេះសំណាលក្រោមបរិយាកាសប្រកបដោយភាពសោមនស្សរីករាយ ក្នុងការបង្កើនស្មារតីសហការគ្នា សាមគ្គីភាព និងភាតរភាព ក្នុងនាមជាសមាជិកនៃមហាគ្រួសារធនាគារហត្ថា ព្រមទាំងផ្សាភ្ជាប់ការតាំងចិត្តក្នុងការសម្រេចផែនការក្នុងឆ្នាំថ្មី ។  លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថាបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលមហាគ្រួសារធនាគារហត្ថាយើងសម្រេចបានក្នុងឆ្នាំ២០២២ រួមមានការដាក់ចេញនូវផលិតផលថ្មីៗ ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ការបង្កើននូវគុណភាពផលិតផលដែលមានស្រាប់ ការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ […]