អភិបាលខេត្តបាត់ដំបង ចាក់ទុកការអភិរក្សសំណង់បេតិកភណ្ឌ នៃខេត្តបាត់ដំបង គឺជាការលើកស្ទួយវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ

បាត់ដំបង៖ “ការយល់ដឹង ការលើកតម្លៃមរតកស្ថាបត្យកម្ម និងការរៀបចំកុ្រងនៅខេត្តបាត់ដំបង” គឺជាប្រ ធានបទនៃសិក្ខាសាលា ដ៏មានសារសំខាន់មួយ ដែលរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង ។ គោលបំណងចំបងនៃការរៀបចំអង្គសិក្ខាសាលានេះឡើង ដើម្បីសិក្សាស្វែងយល់បន្ថែមពីប្រ ភេទសំណង់បុរាណ នៅក្នុងខេត្តបាត់ដំបងដ៏ល្បីល្បាញរបស់ខេត្ត ។  សិក្ឋាសាលានេះ​បានរៀបចំធ្វើឡើង កាលពីថ្ងៃទី១៩ ធ្នូ ២០២២ ម្សិលមិញ ក្រោមការអញ្ជើញចូលរួមបើកកម្មវិធី ដោយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ។ សិក្ខាសាលានេះផងទៀត មានការសហការរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាលាស្ថាបត្យកម្មជាតិជាន់ខ្ពស់ទូលូស៍ និងសាកលវិទ្យាល័យទូលូស៍ហ្សង់ហ្សូរ៉េស, សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមការឧបត្ថម្ភដោយស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា តំបន់ អុកស៊ីតានី សាធារ ណរដ្ឋបារាំង និងដៃគូរពាក់ព័ន្ធ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង ។ ខេត្តបាត់ដំបង ត្រូវគេបានស្គាល់គ្រប់គ្នាថា មិនត្រឹមតែជាខេត្តជង្រុកស្រូវ និងសំបូរដោយសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើសម្បត្តិធម្មជាតិដ៏សំបូរបែប និងសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមហាសាលជាច្រើនថែមទៀតមានដូចជា៖ សំណង់ប្រាសាទបុរាណ សំ  ណង់ផ្ទះខ្មែរបុរាណ ផ្ទះល្វែងប្រមាណជាង ៨០០ខ្នង ដែលបានបន្សល់ទុកតាំងពីសម័យអា ណានិគមបារាំង សំណង់អគាររដ្ឋបាលនានា ផ្សារណាត់ […]

ប្រវត្តិរទេះគោ ដែលមានវត្តមានដំបូងបំផុតនៅលើទឹកដីនៃមាតុភូមិកម្ពុជា

រទេះគោ ត្រូវបានប្រជាពលរដ្ឋខ្មែរស្គាល់សឹងតែគ្រប់គ្នា ជាពិសេសប្រជាកសិករប្រកបរបធ្វើសែ្រចម្ការ ដែលពួកគាត់តែងយកទៅប្រើប្រាស់ជាយានជំនិះ ឬជាមធ្យោបាយដឹកជញ្ជូន ដូចជា ដឹកស្រូវ ដឹកអង្ករ ដឹកចម្បើង ដឹកកណ្តាប់នោះជាដើម ។ យោងតាមប្រវត្តិវិទូ រទេះគោបានមានវត្តមាននៅលើទឹកដីមាតុភូមិកម្ពុជា និងប្រជាជនខ្មែរបានចេះប្រើរទេះគោតាមឥណ្ឌាចាប់តាំងពីសតវត្សទីនៃគ្រិស្តសករាជមកម្លេះ ក៏ព្រោះតែការនិយមពីជនជាតិខែ្មរក្នុងការធ្វើជាយានជំនិះទៅទីជិតឆ្ងាយនៃអ្នកស្រុកនៅសម័យនេះ និងពលរដ្ឋភាគច្រើនជាកសិករផង។ រទេះគោ​​ គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ជាក់​ស្ដែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​បុរាណ​​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម។ បើតាមការឲ្យដឹងពីប្រវត្តិវិទូខ្មែរលោកបណ្ឌិត មីសែល ត្រាណេ ជនជាតិខ្មែរក្នុងអាណាចក្រនគរភ្នំ ដោយសារស្ថិតក្រោមឥទ្ធិពលនៃវប្បធម៍ឥណ្ឌា ខ្មែរក៍បានខ្ចីយានជំនិះនេះពីពួកឥណ្ឌាមកប្រើប្រាស់ ចាប់តាំងពីដើមសតវត្សរ៍ទី១ នៃគ.ស មកម្លេះ ។ ហើយប្រវត្តិនៃរទេះគោនេះ ត្រូវបានអ្នកប្រវត្តិវិទូគូសបញ្ជាក់ថា បានមានវត្តមានក្នុងប្រទេសឥណ្ឌា តាំងពីសម័យវេទនិយមមកម្លេះ ពោលគឺរវាង ១៧០០ ឆ្នាំមុន គ.ស ដែលតាមរយៈឯកសារជាសំណេរដោយផ្ទាល់ដៃមួយចំនួនដូចជា គម្ពីរមនោគមន៍វិជ្ជាសាសនា និងក្បួនបច្ចេកទេសដូចជា ក្បួនសង្រ្គាមសាស្រ្តជាដើម ។ នៅក្នុងប្រទេសឥណ្ឌានាសម័យនោះ មានរទេះពីរប្រភេទ គឺរទេះគោសម្រាប់ដឹកជញ្ជូន និងរទេះសេះសម្រាប់ធ្វើសឹកសង្រ្គាម ។ រូបភាពរបស់រទេះ ត្រូវបានគេឆ្លាក់នៅលើថ្ម ចាប់តាំងពីឆ្នាំ […]