ប្រវត្តិស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់សំរាប់ការរស់នៅរបស់ពលរដ្ឋទូទាំងក្រុងបាត់ដំបង
បាត់ដំបង ៖ ស្ទឹងសង្កែ ជាស្ទឹងដ៍សំខាន់មួយហូរកាត់ទីប្រជុំជនក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ។ ស្ទឹងនេះ មានប្រ ភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិន ដែលគេហៅថា ស្រុកលើ ដែលមានស្ទឹង អូរតូចៗ ជាច្រើនហូរចាក់មក ។ ស្ទឹង និងអូរទាំងនោះមានដូចជា៖ អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង និងស្ទឹងកំពង់គល់ជាដើម ។ ស្ទឹងសង្កែ គឺជាស្ទឹងដែលហូរកាត់ទីប្រជុំជននៃក្រុងបាត់ដំបង ដែលជាប្រភពទឹកដ៏មានសារសំខាន់សម្រាប់ប្រើប្រាស់លើជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋនៅតំបន់នោះតាំងពីយូរយារណាស់មកហើយ រហូតមកទល់បច្ចុប្បន្ននេះ ។ ប្រភពទឹកដ៏សំខាន់នេះត្រូវបានពលរដ្ឋប្រើប្រាស់សំរាប់ស្រោចស្រពដំណាំ ស្រែចំការ និងការចិញ្ចឹមសត្វនោះជាដើម ។ តើស្ទឹងដែលជាប្រភពទឹកដ៏សំខាន់នេះ មានប្រវត្តិបែបណា ? បើតាមការនិទានតៗគ្នាបានឲ្យដឹងថា កាលពីដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនក្រុងបាត់ដំបង ស្ទឹងសង្កែហូរបែកជាពីរ គឺអូរដំបង និងអូរសង្កែ។ ប៉ុន្តែក្រោយមក ពលរដ្ឋនៅតំបន់នោះបាននាំគ្នាទប់ស្ទឹងអូរដំបង ដើម្បីអោយទឹកហូរមកតែមួយផ្លូវតាមស្ទឹងដដែល ដែលហូរកាត់ទីប្រជុំជនបាត់ដំបង ។ ចាស់ទុំមុនៗ បាននិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូចមួយ ដែលមានទទឹងប្រហែល៤ […]
ប្រវត្តិ ដែលនាំឲ្យមាននំក្រឡាននៅលើទឹកដីកម្ពុជា ក៏គួរឲ្យចាប់អារម្មណ៍ ដែលអ្នកចូលចិត្តបរិភោគនំនេះមិនទាន់បានដឹង
នំក្រឡាន គឺជានំប្រពៃណីខ្មែរមួយប្រភេទ ដែលត្រូវបានគេយកអង្ករដំណើបច្រកចូលក្នុងបំពង់ឬស្សី ព្រមទាំងបិទច្នុកដោយប្រើសំបកដូង ឬស្លឹកចេក ហើយយកដុតរោលពីខាងក្រៅជុំវិញសំបកឬស្សី ។ ប្រជាពលរដ្ឋខ្មែរទូទៅភាគច្រើនបានស្គាល់ និងនិយមចូលចិត្តនំក្រឡាននេះណាស់ និងអ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រឡាន គឺជាអាហារមួយប្រភេទ ដែលមានអាយុកាលជាយូរលង់ណាស់មកហើយ និងមានប្រវត្តិគួរអោយចាប់អារម្មណ៍បំផុត ដែលពលរដ្ឋទូទៅភាគច្រើនដែលចូលចិត្តបរិភោគនំក្រឡាននេះ ប៉ុន្តែមិនទាន់បានដឹងនៅឡើយ ។ ខាងក្រោមនេះ គឺជាប្រវត្តិខ្លះអំពីនំក្រឡាន៖ បើតាមការដំណាលពីអ្នកស្រុកនៅខេត្តបាត់ដំបង ពាក្យ «ក្រឡាន » មានប្រភពចេញពីជនជាតិភាគតិច «កូឡា» របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរសនៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃ ខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ ជនជាតិកូឡា ពីសម័យមុន ប្រកបរបរទទួលទានដោយការរករ៉ែ ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើជាដើម ដែលតម្រូវអោយពួកគេត្រូវធ្វើដំណើរចូលទៅក្នុងព្រៃច្រើនថ្ងៃ ។ នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនដែលយកទៅជាមួយនូវឆ្នាំង ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ដោយពួកគេយល់ថា របស់ទាំងនោះ ធ្ងន់ ផុយ ស្រួយ […]