សារៈប្រយោជន៍ជាច្រើននៃរក្ខជាតិ ម្ជូរព្រឹក ដែលោកអ្នកមិនធ្លាប់ដឹងពីមុនមក
ម្ជូរព្រឹក ម្ជូរល្មម ផ្កាក្រចៀប ឬម្ជូរបារាំង គឺជាការហៅផ្សេងៗគ្នារុក្ខជាតិមួយប្រភេទ ដែលត្រូវបានអ្នកជំនាញបានអះអាងថា មានអត្តប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ។ រុក្ខជាតិមួយប្រភេទនេះ មានដើមកំណើតមកពីតំបន់អាហ្វ្រិកកណ្ដាល និងអាហ្វ្រិកខាងលិច និងក៏អាចយកទៅដាំដុះបាននៅពាសពេញពិភពលោក និងក៏មានដុះនៅតាមតំបន់មួយចំនួននៅកម្ពុជាផងដែរ ។ ដោយសារមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលជាមូលហេតុនាំឱ្យរុក្ខជាតិប្រភេទនេះបច្ចុប្បន្នកំពុងមានទីផ្សារល្អ និងជាគោលដៅរបស់កសិករក្នុងការពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ ដើម្បីបំពេញនូវតម្រូវការក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅបរទេស ។ មានដើមល្អិតៗ ម្ជូរព្រឹកក៏ជាដំណាំដែលងាយនឹងដុះលូតលាស់ ហើយវាមានកម្ពស់ខ្ពស់ល្មម ។ រក្ខជាតិនេះ មានដើមពណ៌ក្រហមភ្លឺ មានស្លឹកពណ៌បៃតងចាស់មិនចំ ដោយសារមានលាយពណ៌ក្រហមបន្តិចៗ និងមានផ្កាពណ៌ស្រស់ល្អឆើតគួរជាទីទាក់ទាញ ហើយមានផ្លែពណ៌ក្រហមដែលមានរសជាតិជូរស្រស់ ។ ផ្លែរម្ជូរព្រឹក ត្រូវបានគេហាលឱ្យក្រៀម និងយកទៅឆុងធ្វើជាតែ ដែលមានរសជាតិជូរផ្អែម ស្រស់មាត់ ជាពិសេសផ្ដល់គុណប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ ។ រុក្ខជាតិសុខភាពនេះ សម្បូរដោយវីតាមីនសេ ជាតិកាល់ស្យូម ជាតិដែក វីតាមីនបេ២ វីតាមីនបេ៣ ព្រមទាំងសម្បូរដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មផងដែរ ដែលមានអត្ថប្រយោជន៍សំរាប់សុខភាពដូចជា ៖ ត្របកនៃផ្ការបស់ម្ជូរព្រឹក ត្រូវបានគេប្រើប្រាស់ជាថ្នាំបំប៉នសុខភាព ដែលត្រូវបានគេសិក្សារកឃើញថា មានអត្ថប្រយោជន៍សម្រាប់ជួយកាត់បន្ថយកូលេស្តេរ៉ុល មានសក្តានុពលខ្លាំងក្នុងការប្រឆាំងនឹងជំងឺទឹកនោមផ្អែម, សម្រាលការឈឺចុកចាប់ពេលមករដូវ ដោយសាររក្ខជាតិនេះអាចជួយរក្សាតុល្យភាពអ័រម៉ូននៅក្នុងរាងកាយ […]