ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោល

ភ្នំពេញ៖ ទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រៀបចំកិច្ចប្រជុំស្តីពីលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោល ដែលមានការអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ។ កិច្ចប្រជុំដែលបានប្រព្រឹត្តទៅទៅថ្ងៃទី២៣ តុលា ២០២៣ នេះ គឺជាកិច្ចប្រជុំដែលផ្តោតលើលទ្ធផលនៃការកែលម្អសៀវភៅសិក្សាគោលចំនួន ៥ រួមមាន៖ មុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ត្រ ភាសាខ្មែរ អក្សរសាស្ត្រខ្មែរ និងសិក្សាសង្គម។ សេចក្តីរាយការណ៍បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបានបញ្ចប់ការកែលម្អសៀវភៅសិក្សាគោលមុខវិជ្ជាទាំង ៥នោះ បាន១០០% ហើយ យោងតាមតាមសូចនាករ ៩ ដូចជា ៖ ១- កែលម្អត្រឹមរង្វង់ ២០% ទៅ៣០% ២- រៀបចំលំដាប់លំដោយចំណងជើងជំពូក និងមេរៀន ដោយបន្ស៊ីខ្លឹមសារនៃការកែលម្អទៅនឹងកម្មវិធីសិក្សាថ្មីឆ្នាំ២០១៨ ៣- កែសម្រួលបច្ចេកសព្ទ អក្ខរាវិរុទ្ធ ឃ្លា ល្បះ រូបមន្ត និមិត្តសញ្ញា ៤- ធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀន ៥- ផ្លាស់ប្តូររូបភាពមួយចំនួន ពីសខ្មៅទៅជាពណ៌ធម្មជាតិ ៦- […]

កម្ពុជា និងសាធារណរដ្ឋឆេក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត លើវិស័យរៀបចំដែនដី នគរូបនីយកម្ម

កម្ពុជា និងសាធារណរដ្ឋឆេក ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្ថែមទៀត ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងជំ នួបសំដែងការគួរសម និងពិភាក្សាគ្នារវាងរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា លោក Martin Vavra នៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ។ យោងតាមការផ្សាយ ក្នុងទំព័រហ្វេសប៊ុកផ្លូវការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសរថា ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី២៣ តុលា ២០២៣នេះ ភាគីទាំងពីរបានប្តេជ្ញាថា និងពង្រឹងលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិ សេសការរៀបចំក្រុងឱ្យក្លាយជាទីកន្លែងគួររស់នៅប្រកបដោយសុភមង្គល តាមរយៈការបន្តកែលម្អបន្ថែមទៀត និងស្វែងរកដំណោះស្រាយសមស្របថ្មីៗ ដូចជា ការសម្រួលចរាចរណ៍នៅភ្នំពេញ ប្រព័ន្ធរំដោះទឹក និងការរៀបចំលំនៅឋាននោះជាដើម ។ គោលបំណងសំខាន់ គឺដើម្បីបន្តប្រែក្លាយរាជធានីភ្នំពេញ និងតំបន់ក្រុងនានាឱ្យក្លាយជាតំបន់ល្អឯក ស្អាត និងបៃតង សំ ដៅជំរុញការទាក់ទាញទេសចរណ៍ និងពង្រីកសកម្មភាពសង្គមសេដ្ឋកិច្ចបន្ថែមទៀត ៕