ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពពីការកើនឡើងនៃទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំមន្ត្រីជំនាញរាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ផ្សេងៗ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។   ស្ថានភាពទឹកស្ទឹងស្ទោងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានការស្រកចុះបន្តិចហើយ ចំពោះឃុំដែលកំពុងរងការលិចលង់ច្រើនជាងគេ មានចំនួន ៤ឃុំ គឺឃុំព្រះដំរី ឃុំរុងរឿង ឃុំបន្ទាយស្ទោង និងឃុំទ្រា ស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងមិនទាន់មានសេចក្តីរាយការណ៍ ពីករណីប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយទឹកជំនន់ទឹកភ្លៀងនេះនៅឡើយទេ។  ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការកាយរំដោះទឹកនៅតាមប្រព័ន្ធលូផ្សេងៗ ឱ្យបានធំទូលាយ ចៀសវាងរងនូវការជន់លិចដដែលៗដោយសារការកកស្ទះ និងដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាទឹកស្ទឹងស្ទោង ក្នុងការបន្ធូរ និងបង្ហូរទឹកឱ្យស្រកចុះលឿន និងឈានទៅរកការសង្គ្រោះស្រែស្រូវ ចំការ ផលដំណាំ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឲ្យបានទាន់សភាពការណ៍ ដូចជាការជួយសង្គ្រោះដល់អាយុជីវិតមនុស្ស សត្វ ផងដែរ។   ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ […]