គ្រឿងញៀនជិត៤០គីឡូ ត្រូវបានធ្វើពិធីដុតបំផ្លាញចោលនៅខេត្តបាត់ដំបង

បាត់ដំបង ៖ គ្រឿងញៀនជិត ៤០គីឡូក្រាមត្រូវបានអាជ្ញាធរដុតបំផ្លាញចោលនៅក្នុងពិធីមួយដែលបាន រៀបចំនៅក្នុងខេត្តបាត់ដំបង ក្នុងថ្ងៃទី១១ កក្កដា ឆ្នាំ២០២៣។ ពិធីដុតកម្ទេចនេះបានធ្វើឡើង ក្រោមវត្តមានចូលរួមអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាយឧត្តម សេនីយ៍ មាស វិរិទ្ធ និងអភិបាលខេត្តបាត់ដំបង លោកសុខ លូ នៅទីលានបាល់ទាត់វាលបែក ចាន ក្រុងបាត់ដំបង ។ គ្រឿងញៀនចំនួន ៣៩គីឡូ និង៦៧ ក្រាម ដែលគ្រឿងញៀនដុតកម្ទេចនោះ គឺជាគ្រឿងញៀនដែលបង្ក្រាបនៅខេត្តពោធិ៍សាត់ និងខេត្ត បាត់ដំបង នាពេលកន្លងទៅ។  នាយឧត្តមសេនីយ៍ មាស វិរិទ្ធ នៅក្នុងពិធីនោះបានថ្លែងថា ការដុតកម្ទេចក្នុងឆ្នាំ២០២៣ ដែលមានជាបន្តបន្ទាប់មកនេះ គឺ« អនុវត្តតាមខ្លឹមសារប្រធានបទរបស់អង្គការសហប្រជាជាតិ…ជាពិសេសការចង់ឲ្យមានសុខដុមនីយកម្មក្នុងសហគមន៍លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈកិច្ចសហការគាំទ្រជួយគ្នាទៅវិញទៅមកលុបបំបាត់ការរើស អើង និងមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន, ការជួយសង្គ្រោះអ្នកញៀនគ្រឿងញៀន,ការរួមគ្នាបង្រ្កាបបទល្មើសគ្រឿងញៀន និងលុបបំបាត់ភាពអសកម្មនានានៅក្នុងមូលដ្ឋាន»។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ នាឱកាសនោះផងដែរ បានលើកឡើងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងបង្រ្កាបបទល្មើសគ្រឿងញៀននេះបានច្រើនករណី ដែលជាមូលដ្ឋានក្នុងការចូលរួមចំណែកការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ លោកបានបន្តទៀតថា ដោយសារការពន្លឿននីតិវិធីច្បាប់ពីស្ថាប័នតុលាការខេត្ត […]