មនុស្សចំនួន ៥០នាក់ បានមានអាការពុល ក្រោយទទួលទាននំបញ្ចុក ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង : ចំនួនមនុស្សដែលរងការពុល ក្រោយការទទួលទាននំបញ្ចុក នៅខេត្តកំពង់ឆ្នាំង បានកើនឡើងដល់ចំនួន ៥០នាក់ ហើយ រហូតមកទល់នឹងពេលនេះ ។ សេចក្តីរាយការណ៍ពីមន្រ្តីអាជ្ញាធរ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ៥០នាក់ បានមានអាការថប់ដង្ហើម ក្អួតចង្អោ និងឈឺក្បាល ក្រោយពីនាំគ្នាបានទទួលទាននំបញ្ចុកជុំគ្នាក្នុងកម្មពីធីភ្ជាប់ពាក្យមួយនៅក្នុងភូមិ ដែលមានរៀបចំនំបញ្ចុកក្នុងការទទួលភ្ញៀវ ។ ហេតុការណ៍ បានកើតឡើងចំពោះប្រជាពលរដ្ឋរស់នៅក្នុងភូមិ ទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៣  ។ ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ណាមួយពីមន្ត្រីមានសមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីដែលនាំឲ្យការពុលនោះពិតជាកើតឡើងដោយសារតែការទទួលទាននំបញ្ចុកនោះនៅឡើយទេ ។ របាយការណ៍សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំនួនអ្នកដែលបានទទួលទាននំបញ្ចុក ក្រោយមកមានអាការថប់ដង្ហើម ក្អួត ចង្អោ និងឈឺក្បាល ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៦ ឧសភា២០២៣នេះ មានចំនួន ៥០នាក់ ហើយ ។ ក្នុងចំណោមអ្នកទាំងនោះ រួមមានស្រី ២៨នាក់ និងកុមារី ម្នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកមន្ទីពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។ អភិបាលរងខេត្តកំពង់ឆ្នាំង លោក […]