យោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មីចំនួន ៤២នាក់ ត្រូវបានអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញជួបសំណេះសំណាល និងជូនដំណើរចូលសាលាហ្វឹកហ្វឺន

កំពង់ឆ្នាំង : អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានអញ្ជើញជួបសំណេះសំ  ណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មីចំនួន ៤២នាក់ ចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។ ក្នុងពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៩ មេសា ២០២១នេះ ក៏ការអញ្ជើញចូលរួមពីមេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ ។ មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីត្រី សាក់ សារ៉ាំង បានថ្លែឲ្យដឹងក្នុងពិធីនោះថា នៅខេត្តកំពង់ឆ្នាំង បេក្ខជនដែលមានលក្ខណសម្បត្តិជាប់ជាស្ថាពរចំនួន ៤២នាក់ ត្រូវបានក្រសួងការពារជាតិចេញប្រកាសបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថក្លាយជាយោធិននៃកងរាជអាវុធហត្ថជាផ្លូវការ និងបានប្រមូលផ្តុំជូនដំណើរទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំសែនរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះផងដែរ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវការអបអរសាទរចំពោះយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ និងជាប់ជាស្ថាពរក្នុងការប្រឡង ហើយត្រូវបានបញ្ចូលក្របខ័ណ្ឌកងយោធពលខេម ភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលចេញពីការជ្រើសរើសក្នុងខេត្តកំពង់ឆ្នាំង។ លោកអភិបាលខេត្តនូវបានសំដែងនូវការកោតសរសើចំពោះការខិតខំប្រឹងប្រែងរបស់មេបញ្ជា […]