សាកសពបុរសចំណាស់ម្នាក់ស្លាប់នៅក្នុងព្រៃជ្រៅ សង្ស័យវង្វេងព្រៃដាច់អាហារក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេរកអត្តសញ្ញាណ និងក្រុមគ្រួសារឃើញហើយ

មណ្ឌលគីរី ៖ សាកសពបុរសចំណាស់ម្នាក់ ដែលគេប្រទះឃើញដេកស្លាប់លើទីទួល ក្នុងតំបន់ព្រៃជ្រៅមួយកន្លែងក្នុងខេត្តមណ្ឌលគីរី ត្រូវបានគេរកឃើញអត្តសញ្ញាណ និងក្រុមគ្រួសារឃើញហើយ ។ សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង លោកវ៉ាន ដានីន បានឲ្យដឹងនៅថ្ងៃទី៥ មេសា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចបានស្វែងរកក្រុមគ្រួសាររបស់សពបុរសចំណាស់នោះឃើញហើយ និងក្រុមគ្រួសារកំពុងយកសាសពទៅធ្វើបុណ្យតាមប្រពៃណីហើយ ។   សេចក្តីរាយការណ៍ពីអធិការនគរបាលស្រុកអូររាំង ដែលបានដកស្រង់សំដីបញ្ជាក់ពីកូនប្រុសសពបុរសរូបនោះ ឈ្មោះ ពៅ សុខណា បានឲ្យដឹងថា ឪពុករបស់ខ្លួនដែលបានស្លាប់នោះ មានឈ្មោះ ពៅ រ៉ា អាយុ៦២ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូររអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ លោកបានឲ្យដឹងទៀតថា ឪពុករបស់ខ្លួនមានសតិមិនគ្រប់រយៈពេល​៣ឆ្នាំមកហើយ ។ សព្វដងតែងតែជិះម៉ូតូចេញពីផ្ទះពេលព្រឹក ទៅរើសអេតចាយ ហើយត្រឡប់មកវិញពេលល្ងាច ឬពេលថ្ងៃត្រង់។ ប៉ុន្តែថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គាត់បានចេញពីផ្ទះជិះម៉ូតូម៉ាក់wave កញ្ចាស់ ១គ្រឿង ដូចសព្វដង ប៉ុន្តែមិនឃើញគាត់ត្រឡប់មកវិញឡើយ ។ ក្រោយការបាត់ដំណឹង […]