ស្ថានភាពត្រីងាប់ច្រើនរហូតជិត ៤រយតោន នៅតាមបែចិញ្ចឹមត្រី នៅក្រុងកំពង់ឆ្នាំង នាប៉ុន្មានថ្ងៃមកនេះ បានធូស្រាលបន្តិចហើយ

កំពង់ឆ្នាំង : ស្ថានភាពត្រីងាប់នៅតាមបែចិញ្ចឹមត្រី នៅក្រុងកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី៥ មីនា ២០២៣នេះ បានធូស្រាលបន្តិចហើយ បន្ទាប់មានត្រីងាប់ច្រើនរហូតជិត ៤រយតោន តាមបែមួយចំនួន នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារអាកាសធាតុក្តៅខ្លាំង និងមានភ្លៀង ។  សេចក្តីរាយការណ៍ពីអាជីវករចិញ្ចឹមត្រីតាមបែ នៅក្នុងទន្លេ នាភូមិចុងកោះ ​សង្កាត់ខ្សាម ក្រុង​-ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ​ត្រីតាមបែបានចាប់ផ្តើមងាប់ តាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ។ ប្រភេទត្រីចិញ្ចឹម ដែលបានងាប់ទាំងនោះ រួមមានដូចជា ត្រីខ្យា, ត្រីពោ, ត្រីសណ្តាយ, ត្រីឆ្ពិន និងត្រីព្រលូង ។ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក  លី ឡា បានឱ្យដឹងថា ត្រីដែលចិញ្ចឹមតាមបែរបានងាប់ ពីបីថ្ងៃមកហើយ មូលហេតុដោយសារអាកាសធាតុនាប៉ុន្មានថ្ងៃចុងក្រោយនេះក្តៅខ្លាំង និងមានភ្លៀងធ្លាក់មួយមេធំ ទើបបានបង្កឲ្យទឹកទន្លេមានក្លិនស្អុយ ដែលជាហេតុបណ្តាលឲ្យត្រីទាំងអស់នោះងាប់ ។  លោកបានបន្តថា ត្រីតាមបែរនិមួយៗងាប់អស់ច្រើន ដែលមួយបែៗងាប់អស់ប្រមាណជា១០% ទៅ២០% គឺចន្លោះពី ១តោន […]