ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣

កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំបើកកិច្ចប្រជុំបូកសរុបសភាពការលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ​បានរៀបចំឡើងនៅថ្ងៃទី២៨ មីនា ២០២៣ ដែលមានការអញ្ជើញចូលរួមជាអធិបតីបិទ ដោយអគ្គស្នងការរងនគរបាលជាតិ លោកជំទាវ ឧត្តមសេ នីយ៍ឯក រស់ ច័ន្ទសោភា ជាតំណាងអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមផងដែរ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈិន សេងងួន ដែលជាតំណាងអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក ឯក ស៊ុនរស្មី, ស្នងការនគរ បាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី, មន្ត្រីពាក់ព័ន្ធ រួមនិងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សរុបជាង២០០នាក់ផងដែរ  ។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីសកម្មភាពការអនុវត្តក្នុងឆ្នាំ២០២២ ដែលរាយការណ៍ដោយស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី រួចមក អភិបាលរងខេត្ត លោក ឈិន សេងងួន បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំង […]