ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង នៅខេត្តកំពង់ឆ្នាំង បានបង្ហាញពីភាពជោគជ័យរបស់ខ្លួន នៃការធ្វើកសិកម្មជាខ្សែបណ្តាញ

កំពង់ឆ្នាំង ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងមួយកន្លែង នៃស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្ហាញពីភាពជោគជ័យខ្លាំង ទៅលើការប្រកបមុខរបរកសិកម្មរបស់ខ្លួន បន្ទាប់ពីប្តូរជីវភាពពីអ្នករាជធានី មកជាអ្នកជនបទ ។ លោក នង ណារិទ្ធ អាយុ ៣៧ឆ្នាំ គឺជាកសិករមួយរូបដែលចាប់ផ្ដើមចិញ្ចឹមបង្កងអូស្ត្រាលី ឬបង្កងដង្កៀបក្រហម ដែលការបង្កើតរបរនេះ ដំបូងបំផុតនោះ ត្រឹមតែ៣ ទៅ៤អាងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាកសិករមួយរូប ដែលមានជំនាញ និងបទពិសោធន៍ ក្នុងការចិញ្ចឹមបង្កងអូស្ត្រាលី យ៉ាងស្ទាត់ជំនាញ ។ បច្ចុប្បន្នលោកបានពង្រីកអាង និងស្រះចិញ្ចឹមបង្កងជាច្រើនកន្លែង និងថែមទាំងកំពុងពង្រីកមុខរបរដោយការដាំបន្លែលើទឹក និងចិញ្ជឹមសត្វលង្កែប និងចិញ្ចឹមសត្វផ្សេងៗទៀតផងដែរ ។ ទីលំនៅ និងកសិដ្ឋានចិញ្ចឹមបង្កង, កង្កែប និងដាំបន្លែរបស់កសិកររូបនោះ មានទីតាំងស្ថិតនៅភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ម្ចាស់កសិដ្ឋានរូបនោះ បានបញ្ជាក់ថា បច្ចុប្បន្នលោកមានស្រះចិញ្ចឹមបង្កងចំនួន៥ស្រះ និងអាងចិញ្ចឹមបង្កងជាង ២០អាង ដែលកំពុងតែដំណើរការ និងទទួលបានជោគជ័យជាហូរហែរ។ ម្ចាស់កសិដ្ឋាន លោក នង ណារិទ្ធ បានបង្ហាញពីបទពិសោធន៍នៃការចាប់ផ្តើបរបររបស់លោកថា មុននឹងទទួលបានជោគជ័យ […]