សមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បង្រ្កាបបានជនល្មើសមួយក្រុមលួចប្រើឧបករណ៍នេសាទខុសច្បាន់ នៅក្នុងតំបន់អភិរក្សត្រីមេពូជ

កំពង់ឆ្នាំង ៖ មនុស្សមួយក្រុម រួមជាមួយនឹងឧបករណ៍មងនេសាទត្រីខុសច្បាប់ ដែលលួចនេសាទនៅក្នុងតំបន់អភិរក្សត្រីមេពូជ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យា អប់រំ ព្រមាន និងដកហូតយកមងដែលជាឧបករណ៍ខុសច្បាប់កំទេចចោល។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រភេទមង ដែលក្រុមអ្នកនេ សាទទាំងនោះបានប្រើប្រាស់ក្នុងការចាប់ត្រី គឺជាប្រភេទមង ដែលមានប៣ថ្នាក់ ដែលថ្នាក់ទី១ មានក្រឡាធំ ដែលចាប់បានត្រីធំៗ, ថ្នាក់ទី២ មានក្រឡាធំមធ្យម ដែលចាប់បានត្រីមធ្យម និងថ្នាក់ទី៣ មានក្រឡាមងតូចបំផុត ដែលអាចស្ទាក់បានសូម្បីតែប្រភេទត្រីតូចៗបំផុតផងដែរ ។ ពួកគេប្រើមងទាំងនោះដើម្បីងាយស្រួលក្នុងការចាប់ថ្នាក់នៃទំហំត្រី ទៅតាមដែលពួកគេចង់បាន ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកនេសាទទាំងនោះ ថែមទាំងបានចូលទៅនេសាទនៅក្នុងតំបន់អភិរក្សត្រីមេពូជ ដែលច្បាប់បានហាមឃាត់ទៀតផង ។ ប្រតិបត្តិការចុះប​ង្រ្កាបនេះបានធ្វើឡើងនៅរសៀលនៅថ្ងៃទី១៤ មីនា ២០២៣ ដោយសមត្ថកិច្ចចម្រុះបានធ្វើការបង្រ្កាបកាណូត ២គ្រឿង និងមនុស្ស ៤នាក់ ដែលប្រើប្រាស់ឧបករណ៍មងបង្ក្រាបនេសាទខុសច្បាប់ និងលួចនេសាទនៅក្នុងតំបន់អភិរក្សព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគរគី ស្រុកបរិបូរណ៌ ។ ជនល្មើសទាំងនោះ ត្រូវបានសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួន ធ្វើកិច្ចសន្យា អប់រំ ព្រមាន និងដកហូតយកមង បង្ក្រាបដែលជាឧបករណ៍ខុសច្បាប់ទាំង ២វង់ ដើម្បីយកទៅកំទេចចោលផងដែរ […]