សាកសពកងទ័ពមួកខៀវកម្ពុជា ដែលបាត់បង់ជីវិតក្នុងប្រ​ទេសម៉ាលី បានដឹកមកដល់កម្ពុជាវិញហើយ

ភ្នំពេញ ៖ សាកសពកងទ័ពមួកខៀវកម្ពុជា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ដែលមានតួនាទីជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ដែលបានបាត់បង់ជីវិតក្នុងប្រ​ទេសម៉ាលី ត្រូវបានដឹកមកដល់មាតុភូមិកម្ពុជាវិញហើយ ។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ត្រូវបានបញ្ជូនមកដល់ព្រលានយន្តហោះអន្តរជាតិកម្ពុជា នៅវេលាម៉ោងជាង១២ រំលងអធ្រាត ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មរណភាពរបស់លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បាននាំឲ្យការបាត់បង់ជីវិតនៃកងទ័ពកម្ពុជា ក្នុងបេសកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បានកើនឡើង ១១នាក់ហើយ គិតត្រឹមដើមឆ្នាំ២០២៣នេះ ។ លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត អាយុ៤២ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារជំងឺផ្លូវដង្ហើម។ ពិធីទទួលសពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានធ្វើឡើងក្រោមវត្តមានអគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមជាមួយនឹងឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិជាច្រើន […]