បុរសអនិកជនខ្មែរអាមេរិក ដែលជាជនសង្ស័យស្លាប់ប្រពន្ធរបស់ខ្លួនដោយការឆក់នឹងខ្សែភ្លើងពេលនេះបានរត់គេចខ្លួនទៅប្រទេសថៃហើយ

ភ្នំពេញ ៖ បុរសអនិកជនខ្មែរ-អាមេរិក ដែលបានសម្លាប់ប្រពន្ធដោយការឆក់នឹងខ្សែភ្លើង ត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនទៅដល់ប្រទេសថៃហើយ គិតត្រឹមល្ងាចថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៣ នេះ ។ សូមជម្រាបថា ហេតុការណ៍ឃាតកម្ម ដែលបុរសជាប្តីបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងហេតុការណ៍នោះ ស្រ្តីរងគ្រោះអាយុ ៣៨ឆ្នាំឈ្មោះកែវ ស្រីមុំ ត្រូវជនសង្ស័យជាប្ដី ឈ្មោះមូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានវាយ និងយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ រួចឡើងម៉ូតូជិះរត់គេចខ្លួនទៅបាត់ ។ យោងតាមការបញ្ជាក់ពីម្ដាយរបស់ជនរងគ្រោះ នៅមុនពេលកើតហេតុគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងស្រ្តីរងគ្រោះ និងបុរសជាប្ដី ។ តាមការបានឲ្យដឹងពីកូនស្រី ដែលនៅក្នុងហេតុការណ៍ជំលោះនោះ បានរៀបរាប់ប្រាប់ថា ម្តាយរបស់ខ្លួនត្រូវបានឪពុកបានបានវាយដំ និងប្រើប្រាស់ខ្សែភ្លើងឆក់ រួចបម្រុងដឹកសពចេញ ។ ប៉ុន្តែក្រោយមានការផ្អើលឆោឡោពីប្រជាពលរដ្ឋដែលនាំគ្នាចូលទៅក្នុងផ្ទះមើលហេតុការណ៍ បាននាំឲ្យជនដៃដល់ទាញម៉ូតូហុងដា ស្កុបពី ជិះគេចខ្លួនទៅបាត់តែម្តង។ សពរបស់ជនរងគ្រោះត្រូវគេប្រទះឃើញដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡុង ទើបដឹងថា […]