ក្មេងស្រីសិស្សសាលាចំនួន ១៣នាក់ នៅសាលារៀនមួយកន្លែង នៅខេត្តពោធិ៍សាត់ បានដួលសន្លប់ជាបន្តបន្ទាប់ ដែលពួកគេជឿថា ពួកបានឃើញរូបភាពនៃពួកអមនុស្ស

ពោធិ៍សាត់ ៖ ករណីសិស្សសាលាស្រីៗចំនួន ១៣នាក់​ បានដួលសន្លប់បន្តបន្ទាប់គ្នា នៅខេត្តពោធិ៍សាត់ ត្រូវមន្ត្រីមូលដ្ឋានសង្ស័យថា ដោយសារការខ្វះអាហាររូបត្ថម្ភ ឬមកពីការហូបមិនបានគ្រប់គ្រាន់ ប៉ុន្តែសិស្សសាលាទាំនោះបាននិយាយ គឺបណ្តាលមកពីការបន្លាចពីពពួកអមនុស្ស ដែលឲ្យពួកគេឃើញជារូបភាពផ្សេងៗដែលគួរឲ្យខ្លាច ។ សិស្សសាលាស្រីៗចំនួន ១៣នាក់ ដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ គឺជាសិស្សនៃវិទ្យាល័យ ហ៊ុន​ សែន​ ប្រម៉ោយ​ ស្ថិត​នៅ​ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថាហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៨ និង៣៥​នាទី ​នាថ្ងៃទី៣ កុម្ភៈ ២០២៣ ព្រឹកមិញនេះ ។ សិស្សស្រីៗដែលបានដួលសន្លប់បន្តបន្ទាប់គ្នានោះ ជាសិស្សស្រីសិស្សដែលរៀនរវាងពីថ្នាក់ទី៨ ដល់ថ្នាក់ទី១២ ។ សិស្សទាំងនោះ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពប្រម៉ោយ​ ប៉ុន្តែពួកគេបានរៀបរាប់ថា នៅមុនពេលដែលពួកគេបានដួលសន្លប់ ពួកគេបានមើលឃើញរូបភាពដែលគួរឲ្យខ្លាចនៅក្នុងបរិវេណសាលា ទើបបានធ្វើឲ្យពួកគេភ័យស្លន់ស្លោ និងដួលជាបន្តបន្ទាប់តែម្តង ។  បើតាមការឲ្យដឹងពីអធិការនគរបាលស្រុកវាលវែង លោកវីរៈសេនីយ៍ឯក ធាង ឡេង បានឲ្យដឹង ដោយយោងតាមការសនិដ្ឋានពីក្រុមគ្រូពេទ្យថា សិស្សសាលាទាំង ១៣នាក់ ដែលបានដួលសន្លប់នោះ អាចបណ្តាលមកពីការខ្វះអាហាររូបត្ថម្ភ ដោយសារការហូបមិនបានគ្រប់គ្រាន់ ទើបបណ្តាលឲ្យកើតមានករណីដួលសន្លប់នេះកើតឡើង […]