មនុស្ស ២នាក់ បានស្លាប់ និង៣នាក់ រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍អគ្គិសភ័យឆេះក្លិបមួយកន្លែង នៅកណ្តាលក្នុងព្រះស៊ីហនុ
ព្រះសីហនុ ៖ មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ និង៣នាក់បានរងបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ឆេះក្លិបកំសាន្តមួយកន្លែង នៅកណ្តាលក្រុងព្រះស៊ីហនុ កាលពីយប់មិញ ។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ក្លិបកំសាន្តJULIE&ANNA TOKYO នៅម្តុំឧតុនិយម ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានរងការឆេះនៅវេលាម៉ោងប្រមាណជិត៨យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ។ ហេតុការណ៍អគ្គិសភ័យនោះ បានបណ្តាលឲ្យបុរសជាជាងផ្សារដែកម្នាក់ និងស្ត្រីជាមេការម្នាក់ទៀត បានរងការឆេះរលាករលួយស្បែកនិងបានស្លាប់ស្លាប់បាត់បង់អាយុជីវិត ខណៈពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរ។ ក្រោយកើតហេតុភ្លាម គេឃើញមនាវត្តមាន អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត អភិបាលរងក្រុង រួមនឹងសមត្ថកិច្ចស្នងការនិង មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ បានចុះទៅអន្តរាគមន៍និងការពារនៅកន្លែងកើតហេតុ។ មនុស្ស២នាក់ ដែលស្លាប់ និង៣នាក់ដែលរងរបួសក្នុងហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណដែលមានដូចជា៖ ១- ស្រី្ត អាយុ ១៨ឆ្នាំ ឈ្មោះ ហ៊ន ស្រីវ៉េត មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានស្លាប់ ។ ២- បុរស ឈ្មោះ […]