ស្តូប «រូបពីរ» ដែលស្ថិតនៅទល់មុខស្ថានទូតបារាំង ដែលត្រូវប៉ុល ពត ដាក់គ្រាប់បែកបំផ្លាញចោល ត្រូវបុកគ្រឹះសាងសង់ឡើងវិញហើយ

ភ្នំពេញ ៖ ស្តូប «រូបពីរ» ដែលស្ថិតនៅខាងត្បូងរង្វង់មូលជ្រោយចង្វា ទល់មុខស្ថានទូតបារាំង ដែលរំលឹកដល់អតីតយុទ្ធជនកម្ពុជា និងបារាំង ដែលបានធ្វើសង្គ្រាមរួមគ្នាក្នុងអតីតកាលសង្គ្រាមលោកលើកទី១ ត្រូវបានបុកគ្រឹះកសាងឡើងវិញហើយ ។ ស្តូប រូបពីរ ចាស់ ដែលបានសាងសង់ឡើងតាំងពីឆ្នាំ១៩២៥ ត្រូវបានបំផ្លាញដោយដោយការដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោលដោយរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុល ពត នៅឆ្នាំ១៩៧៧ ដែលជាមូលហេតុនាំឲ្យមិនមានរូបរាងស្តូប រូបពីរនោះ ចាប់តាំងពីពេលនោះមក។ ពិធីប្រុងពាលី បញ្ចុះបឋមសិ​លាបើកការដ្ឋានសាងសង់ ស្តូប រូបពីរ ឡើងវិញនេះ បានប្រារព្វធ្វើឡើងនៅថ្ងៃទី២៥ មករា ២០២៣ ម្សិលមិញ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានអញ្ជើញចូលរួមជាអធិបតីដោយឧបនាយករដ្ឋមន្ត្រីលោកជា សុផារ៉ា រដ្ឋមន្រ្តីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសបារាំងលោក អូលីវីយ៉េ បិច ​ Olivier Becht ។ ក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោកជំទាវ ភឿង សកុណា, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន, […]