ផ្លូវជាច្រើនខ្សែ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងរដូវប្រាំង

កំពង់ឆ្នាំង : មនុស្សម្នាក់បានស្លាប់ និងយ៉ាងហោចផ្លូវក្រាលគ្រួសក្រហម និងកៅស៊ូចំនួន ៣ម៉ឺន ៦ពាន់ ២០០ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតបានរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងរដូវប្រាំង ឆ្នាំ២០២៣នេះ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ យោងតាមរបាយការណ៍របស់អភិបាលស្រុកសាមគ្គីមានជ័យ លោក ឈួ ចាន់ណា បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា ជំនន់ទឹកភ្លៀងរដូវប្រាំងនៅប៉ុន្មានសប្តាហ៍កន្លងទៅ បានធ្វើឲ្យរងផលប៉ះពាល់ដល់ឃុំចំនួន៩ នៅក្នុងស្រុកសាមគ្គីមានជ័យ ។ ក្នុងនោះឃុំដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមាន ៧ឃុំ គឺឃុំត្បែងខ្ពស់ ឃុំស្វាយជុក, ឃុំពាម, ឃុំឈានឡើង, ឃុំក្រាំងល្វា, ឃុំខ្នាឆ្មារ និងឃុំស្វាយ។ អភិបាលស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ឲ្យដឹងថា ជំនន់ទឹកភ្លៀងរដូវប្រាំងឆ្នាំនេះ បានបណ្តាលឲ្យលិចផ្លូវក្រាលកៅស៊ូប្រវែង ៣ពាន់ ១០០ម៉ែត្រ ខូចជើងទេប្រវែង ២ពាន់ ២០០ម៉ែត្រ, លិចផ្លូវក្រាលក្រួសក្រហមចំនួន ១០ខ្សែ ប្រវែង ៣ម៉ឺន ៣ពាន់ ១០០ម៉ែត្រ ទឹកហូរច្រោះខូចជើងទេអស់ប្រវែង៣ពាន់ ២៤០ម៉ែត្រ, ខូចខាតស្ពានចំនួន ១កន្លែង លូរំដោះទឹកចំនួន ៣កន្លែង […]