លោកគង់គាំ និងកូនប្រុស គង់ មុនីកា ធ្វើលិខិតស្នើសុំជួបសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រី្ត

ភ្នំពេញ ៖ លោក គង់ គាំ និងកូនប្រុសលោក គង់ មុនីកា បានដាក់លិខិត២ ដាច់ដោយឡែកពីគ្នាស្នើសុំចូលជួបសម្តែងការគួរសម ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជម្រាបជូនពីបញ្ហា និងស្តាប់ការណែនាំ។ លិខិតស្នើសុំជួបសម្តេចតេជោហ៊ុនសែននេះ បានធ្វើក្នុងថ្ងៃទី១២ មករា ឆ្នាំ២០២៣ គ្រាដែលអង្គភាពប្រឆាំងអំពើពុករលួយកំពុងធ្វើការស៊ើបអង្កេតលើករណីផ្ទះ និងដីកំពុងរស់នៅរបស់លោក គង់ គាំ ដែលស្ថិតក្នុងការសង្ស័យលួចបន្លំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិ។ លិខិតដែលបណ្តាញព័ត៌មានទទួលបាន, លោក គង់ គាំ បានសរសេរថា៖ «សូមសម្តេចអគ្គម ហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនបញ្ហាធំៗទាំងពីរ ជាផលវិបាកដ៏ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។ ១៖ បញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល អសន្តិសុខសង្គម ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។ ២៖ បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ […]

អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន២នាក់ទៀតហើយ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន

ភ្នំពេញ ៖ អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍សរុបចំនួន ២នាក់ទៀតហើយ បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលនាំឲ្យចំនួនអតីតបុគ្គលិកដែលយល់ព្រមបានកើនដល់ ២៥៥នាក់ហើយ ក្នុងចំណោម ៣៧៣រូប ។  យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ម្សិលមិញ បានឲ្យដឹងថា « មានអតីតបុគ្គលិកចំនួន ២រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចស​ន្យា បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំ​ណាច់បញ្ចប់កិច្ចសន្យាការងារ ពីក្រុមហ៊ុនរួចហើយ។» សូមបញ្ជាក់ថា នាពេលកន្លងមកមានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួនបានស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំនូលទៀតទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ នៅជាមួយគ្នានោះផងដែរ ទីភ្នាក់ងាជិតមុខរបរ និងការងា ( NEA ) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់អតីតបុគ្គលិកទាំងនោះផងដែរ ។ កន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន៤ចំណុច […]