ឈ្មោះស្តេចបាល់ទាត់ពិភពលោក លោក Pele ត្រូវបានប្រទេសកាប់វែរ Cape Verde យកទៅប្តូរឈ្មោះកីឡដ្ឋាន តាមការស្នើសុំរបស់ FIFA
កីឡដ្ឋានជាតិរបស់ប្រទេសកាប់វែរ (Cape Verde) គឺជាកីឡដ្ឋានដំបូងបំផុតនៅលើពិភពលោក ដែលនឹងត្រូវប្ដូរឈ្មោះតាមស្តេចកីឡាករបាលទាត់ លោក Pele។ នាយករដ្ឋមន្ត្រីប្រទេស Cape Verde លោក Ulisses Correira e Silva បានថ្លែងថា កី ឡដ្ឋាន Estadio Nacional de Cabo Verde ដែលមានកៅអី ១ម៉ឺន ៥ពាន់ មានទីតាំងនៅខាងក្រៅរដ្ឋធានី Praia នឹងក្លាយជាកីឡដ្ឋាន Pele។ កាប់វែរ គឺជាប្រទេសកោះមួយនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ដែលមានផ្ទៃដីសរុបប្រហែល ៤,០៣៣ គីឡូម៉ែត្រការ៉េ ស្ថិតក្នុងទ្វីបអាហ្វ្រិក ។ “កាប់វែរ និងប្រេស៊ីល មានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលដើរទន្ទឹមគ្នា ដោយចាត់ទុកថា ពួកគេជាប្រទេសបងប្អូនពីរនាក់ ដែលភ្ជាប់គ្នាដោយភាសា និងអត្តសញ្ញាណស្រដៀងគ្នាខ្លាំង។ យោងតាមសេចក្តីរាយការណ៍របស់ BBC បានឲ្យដឹងថា ការប្រកាសប្តូរឈ្មោះនេះ គឺនៅបន្ទាប់ពីប្រធាន FIFA លោក Gianna Infantino បានស្នើឡើង […]