ឆ្នាំ២០២២ ចាប់គ្រឿងញៀនបានជាង ១៤តោន កើន​លើស​ឆ្នាំមុន​ជាង ​១០តោន​

ការបង្ក្រាបគ្រឿងញៀនក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងមកនេះ បានចាប់សារធាតុញៀន សារុបជាង ១៤តោន និងបានឃាត់ខ្លួនមនុស្ស ១ម៉ឺន ៤ពាន់ ៧៨៤នាក់។  យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្នុងចំណោមមនុស្សឃាត់ខ្លួនទាំងនោះ រួមមានជនបរទេស ២៥៩នាក់ ដែលមាន ៩សញ្ជាតិ។ ចំណែកសារធាតុញៀនជាង១៤តោន ដែលសមត្ថកិច្ចបានចាប់នោះរួមមានដើមកញ្ឆាចំនួនជាង ៦ម៉ឺនដើម, កញ្ឆាស្ងួតជាង៤៥គីឡូក្រាម និងសារធាតុផ្សំគីមីជាង ៥០០តោន។ សមត្ថកិច្ចបានចាប់មធ្យោបាយដឹកគ្រឿងញៀនរួមមានរថយន្ត ១៤៤គ្រឿង, ម៉ូតូ ១ពាន់ ៤៣៦គ្រឿង, ទូរស័ព្ទ ៥ពាន់ ៤១១គ្រឿង, ជញ្ជីងថ្លឹង ៣៩៥គ្រឿង, អាវុធខ្លី ២៩ដើម និងអាវុធវែង ៦៤ដើម, គ្រាប់កែកែច្នៃ ៣៩ដើម, គ្រាប់បែក ៥គ្រាប់, ប្រាក់រៀលជាង ៤១លានរៀល, ប្រាក់ដុល្លារជាង ៥ម៉ឺនដុល្លារ, ប្រាក់បាតជិត ៤ម៉ឺនបាត, ប្រាក់វៀតណាម ២៨លានដុង និងប្រាក់យ័នចិនចំនួន ៧០០យ័ន។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បាន ថ្លែងប្រៀបធៀបថា ការបង្ក្រាបបទល្មើសគ្រឿងញៀនសម្រាប់ឆ្នាំ២០២២ […]

មន្ត្រីដឹកនាំក្រុងនិងស្រុកទាំង៥ ដែលទើបបង្កើតថ្មី នឹងត្រូវបោះឆ្នោតជ្រើសរើសនៅខែ មេសា ខាងមុខ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបាននឹងរៀបចំបោះឆ្នោតជ្រើសរើសមន្ត្រីដឹកនាំក្រុង និងស្រុកដែលទើបបង្កើតថ្មីចំនួន៥  នៅប្រមាណ៤ខែ ខាងមុខទៀតនេះ ។ ក្រុង និងស្រុកទាំង៥ ដែលរាជរដ្ឋាភិបាលទើបបានប្រកាសបង្កើតក្រុងថ្មី គឺរួមមានក្រុង អរិយក្សត្រ, ក្រុងសំពៅពូន ដែលស្ថិតក្នុងខេត្តកណ្តាល, ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងខេត្តក្រចេះ។ យោងតាមអនុក្រិត្យ ក្រុងអរិយក្សត្រ នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន១៩នាក់, ក្រុងសំពៅពូន នឹងត្រូវមានសមាជិកក្រុមប្រឹក្សាចំនួន ១៩នាក់, ក្រុងឧដុង្គម៉ែជ័យ នឹងត្រូវមានចំនួន ១៧នាក់, ស្រុកសាមគ្គីមុនីជ័យ នឹងត្រូវមាន ១៩នាក់, ចំណែកស្រុកអូរគ្រៀងសែនជ័យ នឹងត្រូវមានចំនួន ១៥នាក់ ។ យោងតាមលិខិត២ផ្សេងគ្នា គឺសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា​ គេបានកំណត់យកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីធ្វើការជ្រើសរើសក្រុមប្រឹក្សាក្រុងនិងស្រុកទាំង៥នោះ ។