នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បើកវគ្គបណ្តុះបណ្តាលជំ នាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស

ខេត្តកំពង់ឆ្នាំង ៖ វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានបើកវគ្គជំនាញគរុកោសល្យទូទៅ ដល់សិក្ខាកាមដែលជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។ វគ្គបណ្តុះបណ្តាលជំនាញគរុកោសល្យទូទៅនេះ បានធ្វើពិធីបើកនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រោមការអញ្ជើញជាអធិបតីដោយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ។ លោក ហេង រតនា ក្នុងពិធីនោះ បានថ្លែងថា វគ្គជំនាញគរុកោសល្យទូទៅដល់សិក្ខាកាម ដែលជាគ្រូបច្ចេកទេសនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ម៉ីនស៊ីម៉ាក់កម្ពុជា នាពេលនេះ គឺក្នុងគោលបំណងដើម្បីធ្វើការហ្វឹកហ្វឺន កសាង និងបង្កើនសមត្ថភាព គុណភាពដល់គ្រូ របស់ស៊ីម៉ាក់ ដើម្បីពង្រឹងសមត្ថភាពពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥ ។ លោកបានបន្តថា ការធ្វើជាគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ វិជ្ជាជីវៈ អោយបានច្បាស់លាស់ សម្រាប់អនាគតខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិផងដែរ ។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ លើទេពកោសល្យ គរុកោសល្យ ដើម្បីក្លាយខ្លួនទៅជាគ្រូល្អ […]