អតីតផ្លូវព្រះបាទអង្គឌួង ឬផ្លូវជាតិលេខ៤១ ពីថ្នល់ទទឹង ខេត្តកណ្តាល ដល់ស្រុកជុំគិរី ខេត្តកំពត​ នឹងត្រូវស្ដារ និងលើកកម្ពស់កម្រិតគុណភាពឡើងវិញហើយ

កំពង់ស្ពឺ : អតីតផ្លូវព្រះបាទអង្គឌួង ឬផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសប់ផ្លូវជាតិលេខ៤ ដល់ស្រុកជុំគិរី ខេត្តកំពត បានបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាព សាជាថ្មីឡើងវិញហើយ ដោយគ្រោយចំណាយថវិការ ៦៧ លានដុល្លារអាមេរិក ។ ពិធីបើកការដ្ឋានស្ដារ និងលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៤១ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អមដំណើរដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងចូលរួមដោយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន (Wang Wentian) និងក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ពិធីនេះបានប្រារព្វធ្វើឡើង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។ ការស្ដារ និងលើកកម្ពស់កម្រិតគុណភាពជាថ្មីឡើងវិញនេះ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ យោងតាមប្រសាសន៍ថ្លែងរបាយការណ៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា […]