មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនក្នុងស្រុករតនមណ្ឌល គ្រោងនឹងបើកឲ្យដំណើរជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ 

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារជំនាញបច្ចេក ទេសតាមស្ថាប័ន និងមន្ទីរវិស័យ រួមជាមួយរដ្ឋបាលស្រុក ក្រុងនៃខេត្តបាត់ដំបង ចុះពិនិត្យដោយផ្ទាល់ ដើម្បីធ្វើការវាយតម្លៃអំពីវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន មានទីតាំងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមជ្ឈមណ្ឌលនេះ គ្រោងនឹងធ្វើការសម្ពោធបើកឱ្យដំ ណើរការជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន នាយកមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតីសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន បានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ បានសាងសង់ឡើងនៅលើផ្ទៃដីទំហំ១៥ ហ.ត មានរយៈពេល ៦ខែកន្លងមកហើយ និងសម្រេចលទ្ធផលជិត ១០០%ហើយ ។ ឯកឧត្តម បានបន្តថា រហូតមកដល់ពេលនេះ បានសាងសង់រួចរាល់នូវអគាការិយាល័យរដ្ឋបាល អគារបន្សាប អគារអប់រំផ្លូវចិត្ត អគារអាហារដ្ឋាន អគារស្នាក់នៅរួមចំនួន ២អគារ អគារស្នាក់នៅដាច់ដោយឡែកចំនួន ១អគារ […]