«វាមិនធ្ងន់ទេ ! ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ» ពាក្យស្លោកដ៏ពេញនិយមដែលមនុស្សទូទៅគួរពិចារណាពីអត្ថន័យ

វាមិនធ្ងន់ទេ ព្រោះវាជាសាកសពប្អូនប្រុសខ្ញុំ គឺជាពាក្យស្លោកជប៉ុនមួយឃ្លាដ៏ពេញនិយម ដែលពលរដ្ឋជប៉ុន តែងយកមកអប់រំមនុស្សឲ្យមានគុណធម៌ និងសីលធម៌ និងកតូញ្ញូចំពោះបងប្អូន សាច់ញាតិខ្លួនក្នុងជីវភាពរសនៅប្រចាំថ្ងៃ ។ យោងតាមការផ្សាយតាមបណ្តាញសង្គម ពាក្យស្លោកមួយឃ្លានេះ ត្រូវបានគេឲ្យដឹងថា មានកំណើតដំបូងតាំងពីសម័យសង្គ្រាមក្នុងប្រទេសជប៉ុនមកម្លេះ ។ ប្រវត្តិនៃពាក្យស្លោកនេះ ត្រូវបានគេដំណាលថា មានក្មេងប្រុសជប៉ុនម្នាក់ បានស្ពាយសាកសពប្អូនប្រុសរបស់ខ្លួន នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូម៉ែត្រ នៅពេលធ្វើដំណើរតាមផ្លូវ ។ ដោយឃើញពីការលំបាកនឹងសភាពធ្ងន់ នៃក្មេងប្រុសដែលដាក់សពប្អូនប្រុសនៅលើខ្នងយ៉ាងយូនោះ ពេលនោះមានទាហ៊ានជប៉ុនម្នាក់ បានពោលទៅកាន់ក្មេងនោះថា “ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយ ហត់ណាស់”​ ។ ឆ្លើយតបនឹងការឈឺឆ្អាលនៃទាហ៊ានរូបនោះ ក្មេងប្រុសនោះបានពោលទៅកាន់គាត់វិញថា “ខ្ញុំមិនធ្ងន់ទេ! វាជាសាក សពប្អូនប្រុសរបស់ខ្ញុំ” ។  ពេលទាហ៊ានរូបនោះ ក្រោយបានឮនូវពាក្យមួយឃ្លានោះហើយ គាត់បានយល់ និងរំភើបចំពោះទឹកចិត្តក្មេងប្រុសនោះ ព្រមជាមួយនឹងការសម្រក់ទឹកភ្នែកផងដែរ ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនដែលថា “វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ” ។ នៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែមើលឃើញពីភាពប្រាសចាកពីសេចក្តីស្រឡាញ់ រវាងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ ទើបនាំឲ្យអ្នកដែលមានគំនិតអប់រំមួយចំនួន បានលើកនូវពាក្យស្លោកមួយឃ្លានេះ ដើម្បីជាឧទាហរណ៍ និងអប់រំមនុស្សទូទៅ […]