បន្លែក្រសាំងទាប ជារុក្ខជាតិប្រភេទស្មៅ ដែលអាចដុះបានដោយឯងឯង ប៉ុន្តែមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងសម្រស់
ក្រសាំងទាប ជារុក្ខជាតិប្រភេទស្មៅ និងជាដំណាំមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរនិយមដាំនៅជុំវិញផ្ទះ ជាពិសេសនៅកន្លែងដីសើម និងត្រជាក់ ដោយសារតែវាងាយស្រួលដាំ ឆាប់បានផល និងអាចទទួលបានផលប្រយោជន៍ច្រើន ទាំងផ្នែកចំណីអាហារ និងអាចធ្វើជាឱសថផងដែរ។ យោងតាមក្រសួងបរិស្ថាន បន្លែក្រសាំងទាប Peper elder, shining bush plant ដែលមានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ក៏អាចដុះដោយខ្លួនឯងផងដែរដោយមិនបាច់ដាំ ដូចជាដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ និងតាមកៀនកោះដែលសើមត្រជាក់ដូចជាម្ដុំជិតពាងទឹក នៅទីជនបទជាដើម ។ ក្រសាំងទាបនេះមានកម្ពស់ចាប់ពី១០ស.ម ទៅ ៣០ស.ម មានតួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង មានលក្ខណៈស្រួយ មានពណ៌សថ្លាបៀមជាតិទឹក និងមានរសជាតិប្រហាក់ប្រហែលនឹងត្រកួន ។ ចំណែកស្លឹករបស់រុក្ខជាតិនេះ ដុះវិលគូទខ្យង មានពណ៌បៃតងភ្លឺ មានរាងមូលទ្រវែង ទ្រនុងរាងកង្ហារ និងមានទង ។ ក្រសាំងទាបមានផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា តែមានកេសរឈ្មោល២ កេសរញី១ ។ ដោយឡែក ផ្លែជាឌ្រុប […]