អត្ថន័យដ៏ជ្រាលជ្រៅ និងមូលហេតុពិត ដែល «ផ្តិលថ្មកែវ» បានក្លាយជានិមិត្តរូបរបស់ខេត្តពោធិ៍សាត់ 

គ្រប់បណ្តាខេត្ត ឬស្រុក នៅទូទាំងប្រទេសកម្ពុជា សុទ្ធតែត្រូវបានមន្ត្រីប្រចាំសម៉ីស្រុក ឬខេត្តទាំងនោះបានសាងរូបសំណាក ដើម្បីតំណាង ឬជានិមិត្តសញ្ញាសម្គាល់ឲ្យទឹកដីរបស់ខ្លួន ។ រូបសំណាកតំណាងឲ្យបណ្តាស្រុក ឬខេត្តនីមួយៗទាំងនោះផងទៀត បានសាងសង់ឡើង គឺសុទ្ធតែមានអត្ថន័យ និរឿងរ៉ាវជាប់ពាក់ព័ន្ធនឹងប្រវត្តិ និងឈ្មោះនៃខេត្ត ឬស្រុកទាំងនោះផងដែរ ។ ជាក់ស្តែង នៅខេត្តកំពង់ធំ មានរូបចម្លាក់ដំរីជាន់ខ្លា ជាតំណាងខេត្ត, ខេត្តកំពង់ឆ្នាំង មានរូបចម្លាក់ឆ្នាំង និងខេត្តបាត់ដំបង មានលោកតាដំបងក្រញូងជាដើម។ រូបសំណាកតំណាងខេត្តខ្លះ ត្រូវបានគេអះអាងថា មានអាយុកាលជាយូឆ្នាំមកហើយផងដែរ ។ ចំណែក រូបសំណាកផ្តិលថ្មកែវ គឺជារូបសំណាកដែលតំណាងឲ្យខេត្តពោធិ៍សាត់ ។ ទាក់ទងនឹងរូបសំ ណាកផ្តិលថ្មកែវនេះ មានមតិជាច្រើន បានលើកឡើងថា ហេតុអ្វីបានជាថ្នាក់ដឹកនាំ និងមន្ត្រីខេត្ត ជ្រើសយករូបសំណាក់ផ្តិលថ្មកែវនោះ មកធ្វើជារូបតំណាងឲ្យខេត្តពោធិ៍សាត់ទៅវិញ ។ មតិទាំងនោះបានលើកឡើងទៀតថា មន្ត្រីខេត្តគួតែត្រូវជ្រើសយករូបក្រូច​ពោធិ៍សាត់, ដើមពោធិ៍, ដើម​ក្រវាញ, រូបសំណាក​ឧកញ្ញា​ឃ្លាំង​មឿងជាដើម ទៅធ្វើជារូបតំណាឲ្យខេត្ត ។ ការលើកឡើងដូច្នោះក៏ព្រោះតែគេយល់ថា រូបទាំងនោះ សុទ្ធជាធនធានធម្មជាតិដែលសំបូរនៅក្នុងខេត្ត និងមានជាប់ទាក់ទង និងប្រវត្តិរបស់ខេត្តផងដែរ ។ ប៉ុន្តែពុំដូច្នោះឡើយ […]