រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ បានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ក្នុងពិធីនោះផង ទៀត ក៏មានការចូលរួមពីកម្មករនិយោជិតចំនួន ១ម៉ឺន ១ពាន់ នាក់ ដែលមកពីបណ្តារោងចក្រសហគ្រាសចំនួន៥ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្របង្គុំខ្សែភ្លើង រោងចក្របរិក្ខារអេឡិចត្រូនិក រោងចក្រប៉ាក់លើសម្លៀកបំពាក់ និងរោងចក្រដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លា របស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ […]