រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីរំលឹកខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងខួប ១៩ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧០ ថ្ងៃ៩ វិច្ឆិកា និងព្រះរាជពិធីបុណ្យខួបលើកទី១៩ ការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៍ខ្ពង់ខ្ពស់បំផុត ។ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍នោះ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ វិច្ឆិកា ២០២៣ម្សិលមិញ ដែលធ្វើឡើងនៅទីតាំងវិមាន ឯករាជ្យខេត្តព្រះវិហារ ស្ថិតនៅក្នុងក្រុងព្រះវិហារ ។ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី គឺជាគណធិបតីដឹកនាំប្រារព្ធកម្មវិធីនោះឡើង ដែលមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បណ្តាស្ថាប័ន មន្ទីរ អង្គភាព កងកម្លាំងទាំង៣ អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងយុវជនសមភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ។ នៅក្នុងពិធីនោះផងទៀត អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងសុន្ទរកថា ថា «ថ្ងៃនេះជាថ្ងៃដ៏មហានក្ខឬក្ស ឧត្តុង្គឧត្តម ដែលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២៣) […]