ព្រះមហាក្សត្រខ្មែរ យាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងចុះសាកសួរសុខទុក្ខ និងប្រោសប្រទាន ព្រះរាជអំ ណោយដល់ប្រជាកសិករចំនួន ៤៤០គ្រួសារ ដែលរស់នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ដំណើររបស់ព្រះអង្គបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ឧសភា ២០២៣ ព្រឹកមិញនេះ ក្រោមការអញ្ជើញអមព្រះរាជដំណើរដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វាវាំង គង់ សំអុល, អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ, តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី, ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ។ ប្រជាពលរដ្ឋទាំង ៤៤០គ្រួសារនោះ គឺជាពលរដ្ឋរស់នៅភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ព្រះរាជអំណោយ ដែលព្រះមហាក្សត្រព្រះប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គរួមមានក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ១បាវស្មើនឹង ៥០ គីឡូក្រាម , ឃីត១កញ្ចប់ ក្នុងនោះមាន មុង១, ភួយ១, ក្រម៉ា១ […]