អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំ​នងការទូតកម្ពុជា-ជប៉ុន

ភ្នំពេញ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួប មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ និងប្រតិភូចូលជួបសម្តែងការគួរសមនៅអគ្គបញ្ជាការដ្ឋាន ។ ជំនួបនេះ បានធ្វើឡើងនៅអគ្គមេបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្ដែងការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ និងប្រតិភូ ហើយសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចនេះ ពិតជាទទួលបានលទ្ធផលល្អ រួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ។  អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនឯកឧត្តម នាយឧត្តមសេនីយ៍ យូស៊ីដា យូស៊ីហ៊ីដិ ពីសភាពការណ៍ខ្លះៗនៅកម្ពុជា ទាំងក្នុងពេលមានសង្គ្រាម និងក្រោយពេលបញ្ចប់សង្គ្រាម រហូតកម្ពុជាទទួលបានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ហើយបច្ចុប្បន្ន កម្ពុជាកំពុងមានស្ថិរភាពនយោបាយល្អប្រសើរ និងដំណើរការអភិវឌ្ឍលើគ្រប់វិស័យ។  នាយឧត្តមសេនីយ៍ វង្ស សេន ក៏បានលើកឡើងពីការចូលរួមចំណែករបស់កម្ពុជា នៅក្នុងការចូលរួមជាមួយអន្តរជាតិ […]